ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ដោយ​កាំភ្លើង​ធំ​លើ​សាលា​ហ្វឹកហ្វឺន​មួយ​របស់​ក្រុម​ឧទ្ទាម​កា​ជី​ន​ភូមា​ស្លា.ប់​22​នាក់

9 ឆ្នាំ មុន

ដោយ​ដកស្រង់​សម្តី​របស់​បណ្តា​អ្នក​ទទួលខុសត្រូវ​ក្រុម​ឧទ្ទាម​កងទ័ព​ដើម្បី​ឯករាជ្យ​កា​ជី​ន KIA សារព័ត៌មាន​ក្នុងស្រុក​ភូមា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា មនុស្ស​ទើប​ជ្រើសរើស​ថ្មី​២២​នាក់ បាន​ស្លា.ប់ ហើយ​១៤​នាក់​ទៀត​ត្រូវ​របួស ដោយសារ​ការ​បា.ញ់កាំភ្លើ.ង​ធំ​ប្រឆាំង​សាលា​ហ្វឹកហ្វឺន​យោធា​មួយ​

ដោយ​ដកស្រង់​សម្តី​របស់​បណ្តា​អ្នក​ទទួលខុសត្រូវ​ក្រុម​ឧទ្ទាម​កងទ័ព​ដើម្បី​ឯករាជ្យ​កា​ជី​ន KIA សារព័ត៌មាន​ក្នុងស្រុក​ភូមា​រាយការណ៍​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ថា មនុស្ស​ទើប​ជ្រើសរើស​ថ្មី​២២​នាក់ បាន​ស្លាប់ ហើយ​១៤​នាក់​ទៀត​ត្រូវ​របួស ដោយសារ​ការ​បាញ់កាំភ្លើង​ធំ​ប្រឆាំង​សាលា​ហ្វឹកហ្វឺន​យោធា​មួយ​របស់​ក្រុម KIA ស្ថិត​នៅ​ជិត​ទីក្រុង​ឡា​អុ​ី​ហ្សា រដ្ឋកា​ជី​ន ចុង​ខាងជើង​ភូមា ។

យោង​តាម​ព័ត៌មាន​នានា​ថា គ្រាប់កាំភ្លើង​ធំ​បាន​ធ្លាក់​លើ​សាលា​ហ្វឹកហ្វឺន​ទ័ព​នោះ ដែល​ស្ថិត​នៅ​ចម្ងាយ​៥​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​ឡា​អុ​ី​ហ្សា កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា វេលា​ម៉ោង​១២​និង​២០​នាទី ម៉ោង​ក្នុងស្រុក ខណៈ​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម KIA ដែល​ផ្ទុះ​ឡើង​មុន​នេះ ។

ពុំ​មាន​សេចក្តីរាយការណ៍​ណាមួយ​របស់​រដ្ឋាភិបាល​អំពី​ឧប្បត្តិ​ហេតុនេះ​នៅឡើយ ។ ក្រុង​ឡា​អុ​ី​ហ្សា ជា​មូលដ្ឋាន​របស់​ក្រុម KIA ។ ភាគី​ទាំង​២​ធ្លាប់​ប៉ះទង្គិច​គ្នា​កាលពី​ខែមេសា ក្នុង​តំបន់​នានា​នៃ​រដ្ឋកា​ជី​ន ។ នៅ​ចុង​ខាងជើង​ភូមា ជម្លោះ​មានការ​កើនឡើង​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​កា​ជី​ន ដែល​បដិសេធ​ពុំ​ព្រម​ចាក​ចេញពី​ទីតាំង​របស់​ខ្លួន ស្ថិត​នៅ​ជាប់​ព្រំដែន​ចិន ។ អ្នក​សង្កេតការណ៍​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ រាយការណ៍​ប្រាប់ AFP ថា កងទ័ព​ភូមា​បាន​វាយប្រហារ​តាម​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ និង​បាញ់កាំភ្លើង​ធំ​ធុន​ធ្ងន់​លើ​ទីតាំង​ពួក​ឧទ្ទាម ។

អ្នកនាំពាក្យ​ម្នាក់​របស់​អង្គការ​ដើម្បី​ឯករាជ្យ​ភាព​កា​ជី​ន មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​និយាយ​ថា ចាប់តាំងពី​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ការ​ប្រយុទ្ធ​គ្នា​មាន​សភាព​ខ្លាំងក្លា ។

អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក​បាន គី​មូ​ន បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ភូមា ឱ្យ​បញ្ឈប់​រាល់​សកម្មភាព​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជន​សុ​ី​វិល​ក្នុង​តំបន់​នោះ ឬ​ធ្វើ​ឱ្យ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត នៅ​ទីនោះ ។

ចំណែក​ស្ថានទូត​អា​មេ​រិ​ក ប្រចាំ​ក្រុង​រ៉​ង់​ហ្គូ​ន សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​សភាពការណ៍​ក្នុង​រដ្ឋកា​ជី​ន ។

ក្រោយ​១៧​ឆ្នាំ នៃ​បទ​ឈប់​បាញ់​គ្នា ការ​ប្រយុទ្ធ​គ្នា​ផ្ទុះ​ឡើង​វិញ រយៈពេល​១៨​ខែ​មក​ហើយ រវាង​កងទ័ព​ភូមា និង​ពួក​ឧទ្ទាម​កា​ជី​ន ញុ​ាំ​ង​ឱ្យ​ប្រជាជន​យ៉ាងច្រើន​រត់​ភៀសខ្លួន ។ បទ​ឈប់​បាញ់​គ្នា​ត្រូវ​កាត់​ផ្តាច់​កាលពី​ខែមិថុនា ឆ្នាំ​២០១១ រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក KIA ។ ការ​ប្រយុទ្ធ​គ្នា​កើត​មាន​វិញ ព្រោះតែ​រដ្ឋាភិបាល​កណ្តាល​ចង់ឱ្យ​ពួក KIA ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​កងទ័ព​រៀបរយ ហើយ​ក្លាយទៅជា​កង​ឆ្មាំ​ព្រំដែន ។ រឿង​បែប​នេះ គេ​ឃើញ​នៅ​គ្រប់​ទីកន្លែង​តាម​បណ្តោយ​ព្រំដែន​ភូមា ក្នុង​អ្វី​ដែល​គេ​ហៅ​ថា​តំបន់​ជនជាតិភាគតិច ។ រដ្ឋាភិបាល​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ចរចា​ជាមួយ​ពួក​កា​រ៉ែ​ន ពួក​មន និង​ពួក​សារ​នៅ​ភាគ​ខាងជើង​ប្រទេស ក៏​ប៉ុន្តែ​ជាមួយ​ពួក​កា​ជី​ន បែរជា​ជាប់​គាំង ។

ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ភូមា និង​ពួក KIA ប្រជាជន​សុ​ី​វិល​បាន​នាំ​គ្នា​ភៀសខ្លួន​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត ហើយ​សាកល្បង​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​ចិន តែ​ត្រូវ​ចិន​រុញច្រាន ។ ដូច្នេះ​ពួក​គេ​ភាគច្រើន ស្ថិត​ក្នុង​តំបន់​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​កា​ជី​ន ហើយ​ក្នុង​តំបន់​នោះ​ពួក​គេ​ពុំ​បាន​ទទួល​ជំនួយ​មនុស្សធម៌​ណាមួយ​ឡើយ ៕