ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ពេល​កូនក្រមុំ​បើក​ស្បៃ​ឃ្លុំ​មុខ អាពាហ៍ពិពាហ៍​ត្រូវ​បញ្ចប់ ជា​រឿង​ពិត​មួយ​នៅ​ប្រទេស​អា​រា​៉​ប៊ី​សា​អូឌីត តើ​មក​ពី​ហេតុ​អ្វី ?

9 ឆ្នាំ មុន

កាសែត Gulf News របស់​អេ​មី​រា​៉​ត​អា​រា​៉​ប់រួម កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា កូនកំលោះ​ម្នាក់​នៅ​ទីក្រុង Medinah ប្រទេស​អា​រា​៉​ប៊ី​សា​អូឌីត បាន​ប្រកាស​ផ្តាច់ចំណង​មេត្រីភាព​ពី​កូនក្រមុំ ភ្លាម​ៗ​ក្នុង​ពេល​កំពុង​រៀប​ការ ខណៈ​នាង​បើក​ស្បៃ​ឃ្លុំ​មុខ ។

កាសែត Gulf News របស់​អេ​មី​រា​៉​ត​អា​រា​៉​ប់រួម កាលពី​ពេល ថ្មី​ៗ​នេះ​ផ្សាយ​ថា កូនកំលោះ​ម្នាក់​នៅ​ទីក្រុង Medinah ប្រទេស​អា​រា​៉​ប៊ី​សា​អូឌីត បាន​ប្រកាស​ផ្តាច់ចំណង​មេត្រីភាព​ពី​កូនក្រមុំ ភ្លាម​ៗ​ក្នុង​ពេល​កំពុង​រៀប​ការ ខណៈ​នាង​បើក​ស្បៃ​ឃ្លុំ​មុខ ។

តើ​ហេតុ​អី​គ្រាន់តែ​កូនក្រមុំ​បើក​ស្បៃ​មុខ កូនកំលោះ​ផ្តាច់ចំណង​ស្នេហ៍​ភ្លាម ?

បុរស​ជា​កូនកំលោះ​បាន​ថ្លែងប្រាប់​កូនក្រមុំ​ដែល​ជា​គូ​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ថា នាង​មិន​សក្តិ​សមជា​គូជីវិត​របស់​គេ​ទេ ព្រោះ​មិន​ដូច​អ្វី​ជា​ក្តី​ស្រមៃ​របស់​គេ ។ នាង​មិនមែន​ជានា​រី​ដែល​គេ​គួរ​រៀប​ការ​ជាមួយ ដូច្នេះ​សុំ​កាត់​ផ្តាច់ចំណង​ស្នេហ៍ និង​ឈប់​រៀប​ការ​តែ​ម្តង ។

សារព័ត៌មាន​ក្នុងស្រុក​បញ្ជាក់​ថា គូ​អាពាហ៍ពិពាហ៍​នោះ​មិន​បាន​ស្គាល់​មុខ​គ្នា​នៅ​មុន​ពេល​រៀប​ការ​ទេ ទោះបី​ប្រពៃណី​ទំនៀមទម្លាប់​អនុញ្ញាត​ឱ្យ​កូនកំលោះ​កូនក្រមុំ​អាច​ជួប​មុខ​គ្នា​នៅ​មុន​ពេល​រៀប​អាពាហ៍ពិពាហ៍​ក្តី ។

ប្រឈម​មុខ​នឹង​រឿង​ស្មាន​មិន​ដល់ គឺ​កូនកំលោះ​សុំ​ឈប់​រៀប​ការ​បែប​នោះ នារី​ជា​កូនក្រមុំ​បាន​ទ្រហោយំ​នៅ​ចំពោះ​មុខ​ភ្ញៀវ​ដែល​ចូលរួម ។ នារី​ជា​កូនក្រមុំ​ខកចិត្ត និង​អា​មា​៉​ស់​យ៉ាង​ខ្លាំង ។

ក្រោយ​ពេល​រឿង​រា​៉​វ​នោះ​បែក​ខ្ចរខ្ចាយ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​កមក មហាជន​បាន​បន្ទោស​កូនកំលោះ​ថា ជា​មនុស្ស​គ្មាន​ការ​ទទួលខុសត្រូវ ។ លើស​ពី​នេះ​គេ​បន្ទោស​កូនកំលោះ និង​កូនក្រមុំ​ថា ពួក​គេ​គួរតែ​ជួប​គ្នា​មុន​ពេល​រៀប​ការ​ទើប​ល្អ ៕