ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមជួញដូរគ្រឿងញៀ.ន​២​នាក់ សមត្ថតិច្ច​ឃាត់ខ្លួន​នៅ​ពេល​​កំពុង​​​ធ្វើ​​សកម្មភាព

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ពីរ​នាក់​ដែល​ជា​អ្នក​ជួញដូរ​និង​អ្នកទិញ​គ្រឿងញៀ.ន​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ​ធ្វើការ​ឃាត់ខ្លួន​បាន ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​លក់​និង​ទិញ​ ។

រាជធានីភ្នំពេញ ៖ បុរស​ពីរ​នាក់​ដែល​ជា​អ្នក​ជួញដូរ​និង​អ្នកទិញ​គ្រឿងញៀន​ខុសច្បាប់​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ​ធ្វើការ​ឃាត់ខ្លួន​បាន ​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​លក់​និង​ទិញ​ ។ ​ជនសង្ស័យ​ទាំង​ពីរ​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន​ កាលពី​វេលា​ម៉ោង​១០ ​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅ​ចំណុច​មុខ​ផ្ទះ​គ្មាន​លេខ​មួយ​កន្លែង ស្ថិត​នៅ​ច្រក​ផ្លូវឌឿងហែម​ព្រះ​មុនី​វង្ស ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​ជា​អ្នក​ជួញដូរ​ និង​អ្នកទិញ​ទាំង​ពីរ​នាក់​ ដែល​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​បាន​នេះ ​មានទី​១-​ឈ្មោះ​វង្ស តុលា អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​ (​ជា​អ្នក​ជួញដូរ​) និង​ទី​២-​ឈ្មោះ​ម៉ុ​ក វណ្ណ​ឌិន អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១១ ផ្លូវលំ សង្កាត់​និរោធ ខណ្ឌមានជ័យ​ (​ជា​អ្នកទិញ​) រួម​ជាមួយ​ និង​វត្ថុ​តាង​ជា​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ក្រាម​ស​ថ្លា​ ចំនួន​ពីរ​កញ្ចប់​តូច​ផង​ដែរ​ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ជនសង្ស័យ​ជា​អ្នក​ជួញដូរ​និង​ទិញ​គ្រឿងញៀន​ខុសច្បាប់​ទាំង​ពីរ​នាក់​នេះ​ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ដើម​ថ្កូវ ​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ធ្វើ​សកម្មភាព​ជាក់ស្តែង ​។

ជនសង្ស័យ​ទាំង​ពីរ​នាក់​ក្រោយ​ពី​ធ្វើការ​សាកសួរ​ និង​ធ្វើកំណត់ហេតុ​រួច​ហើយ​ក៏​បាន​បញ្ជូន​ខ្លួន​ពួក​គេ​រួម​ទាំង​វត្ថុ​តាង​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ជា​បន្ត​ទៀត​ ៕