ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ព្រម​ឱ្យ​មានការ​ជួប​ប្រជុំ​អន្តរ​កូរ៉េ​សម្រាប់​ទស្សនកិច្ច​របស់​ភរិយា​លោក​គី​ម ដេ​យុង នៅ​កូរ៉េ​ខាងជើង

9 ឆ្នាំ មុន

អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េ​ខាងត្បូង ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា​ថា រដ្ឋាភិបាល​នា​ថ្ងៃ​ទី​១៩ វិច្ឆិកា​នោះ បាន​យល់ព្រម​ឱ្យ​មានការ​ជួប​គ្នា​អន្តរ​កូរ៉េ​នៅ​កា​អឺ​សុង​នា​ថ្ងៃ​ទី​២១ វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​ទស្សនកិច្ច​ជាយថាហេតុ​នៅ​កូរ៉េ​ខាងជើង​របស់​លោកស្រី LEE HEE HO

អ្នកនាំពាក្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េ​ខាងត្បូង ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា​ថា រដ្ឋាភិបាល​នា​ថ្ងៃ​ទី​១៩ វិច្ឆិកា​នោះ បាន​យល់ព្រម​ឱ្យ​មានការ​ជួប​គ្នា​អន្តរ​កូរ៉េ​នៅ​កា​អឺ​សុង​នា​ថ្ងៃ​ទី​២១ វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​ទស្សនកិច្ច​ជាយថាហេតុ​នៅ​កូរ៉េ​ខាងជើង​របស់​លោកស្រី LEE HEE HO ភរិយា​មេម៉ាយ​របស់​អតីត​ប្រធានាធិបតី​លោក​គី​ម ដេ​យុង ។

គណៈប្រតិភូ​មួយ​មាន​មនុស្ស​៧​នាក់​ត្រូវ​ទៅ​កាន់កា​អឺ​សុង​នា​ថ្ងៃ​ទី​២១ វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​ទស្សនកិច្ច​របស់​លោកស្រី LEE ។ នា​ឱកាស​នោះ មជ្ឈមណ្ឌល​សន្តិភាព គី​ម ដេ​យុង គ្រោង​ពិភាក្សា​ផង​ដែរ​ពី​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​កូរ៉េ​ខាងជើង ។

ម្យ៉ាងវិញទៀត ក្រសួង​បង្រួបបង្រួម ក៏​យល់​ស្រប​ផង​ដែរ​ចំពោះ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង​របស់​បណ្តា​អ្នក​ទទួលខុសត្រូវ​ក្រុមប្រឹក្សា ដើម្បី​ការ​បង្រួបបង្រួម និង​កិច្ច​សហប្រតិបត្តិការ KCRC ។ អ្នក​ទទួលខុសត្រូវ​៣​រូប​របស់​ក្រុមប្រឹក្សា​នោះ​ត្រូវ​ទៅ​កាន់កា​អឺ​សុង នា​ថ្ងៃ​ទី​២០ វិច្ឆិកា ដើម្បី​ពិភាក្សា​ពី​កម្មវិធី​ផ្លាស់​ប្តូរ​គ្នា​រវាង​យុវជន​កូរ៉េ​ខាងត្បូង និង​យុវជន​កូរ៉េ​ខាងជើង​នា​ឱកាស​ខួប​លើក​ទី​៧០ នៃ​ការ​រំដោះ​កូរ៉េ​ជាមួយ​បណ្តា​សមាជិក​ក្រុមប្រឹក្សា​កូរ៉េ​ខាងជើង ៕