ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​បង្កើន​ការ​នាំ​ចូល​ប្រេង​ពី​អីុ​រ៉​ង់​60%​ក្នុង​ខែតុលា

9 ឆ្នាំ មុន

តេ​ហេ​រ៉​ង់ ៖ ក្នុង​ខែតុលា ឆ្នាំ​២០១៤ ប្រទេស​ឥណ្ឌា​បាន​ទិញ​ប្រេង​ពី​​អីុ​រ៉​ង់​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​៦០% ស្រប​ពេល​ដែល​បណ្តា​រោងចក្រ​ចម្រាញ់​ប្រេង​ជា​ច្រើន​បាន​រក្សា​បរិមាណ​ខ្ពស់​ជាង​មុន បើ​ទោះជា​ការ​ចុះហត្ថលេខា​រវាង​ប្រទេស​មហាអំណាច​ពិភពលោក និង​អីុ​រ៉​ង់​អាច​នឹង​មិន​សម្រេច​បាន​នូវ​កិច្ច​ព្រម​

តេ​ហេ​រ៉​ង់ ៖ ក្នុង​ខែតុលា ឆ្នាំ​២០១៤ ប្រទេស​ឥណ្ឌា​បាន​ទិញ​ប្រេង​ពី​​អីុ​រ៉​ង់​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​៦០% ស្រប​ពេល​ដែល​បណ្តា​រោងចក្រ​ចម្រាញ់​ប្រេង​ជា​ច្រើន​បាន​រក្សា​បរិមាណ​ខ្ពស់​ជាង​មុន បើ​ទោះជា​ការ​ចុះហត្ថលេខា​រវាង​ប្រទេស​មហាអំណាច​ពិភពលោក និង​អីុ​រ៉​ង់​អាច​នឹង​មិន​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​​ចុង​ក្រោយ ស្តី​ពី​ជម្លោះ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ក្រុង​តេ​ហេ​រ៉​ង់​ក៏​ដោយ ។

បណ្តា​ប្រទេស​មហាអំណាច​ទាំង​៦ រួម​មាន អង់គ្លេស ចិន បារាំង អា​ល្លឺ​ម៉​ង់ រុ​ស្ស៊ី និង​សហរដ្ឋអាមេរិក កំពុង​ចរចា​ជាមួយ​អីុ​រ៉​ង់​ដើម្បី​រឹតចំណង​នៃ​កិច្ចព្រមព្រៀង​នោះ​នៅ​ក្នុង​ការ​ដោះ​ដូរ​ចំពោះ​ការ​លើកលែង​ទណ្ឌកម្មសេដ្ឋកិច្ច និង​ដើម្បី​ធានា​បាន​ថា​សកម្មភាព​នុយក្លេអ៊ែរ​អីុ​រ៉​ង់​មិនមែន​ជា​គោលដៅ​នៃ​ការ​ផលិត​គ្រាប់បែក​ឡើយ ។ ចំណែក​ប្រទេស​​អីុ​រ៉​ង់​បាន​ថ្លែង​ថា ការងារ​នុយ​ក្លេ​អ៊ែ​រ​របស់​ខ្លួន​សម្រាប់​តែ​តម្រូវការ​ថាមពល​ស៊ី​វិល​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ជាក់​ថា ប្រទេស​ឥណ្ឌា​គឺជា​អតិថិជន​ប្រេង​ធំ​បំផុត​របស់​អីុ​រ៉​ង់់ បន្ទាប់​ពី​ចិន​ដែល​បាន​នាំ​ចូល​ប្រេង​ឆៅ ៣០៩.៩០០​បារ៉ែល ក្នុង​១​ថ្ងៃ ក្នុង​ខែតុលា ។ តាម​តួលេខ​បង្ហាញ​ថា ការ​នាំ​ចូល​ប្រេង​សរុប​ទាំងអស់​របស់​ឥណ្ឌា​ក្នុង​ខែតុលា មាន​ចំនួន​៣,៦៣​លាន​បារ៉ែល ក្នុង​១​ថ្ងៃ ថយ​ចុះ​៣,៤%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ។ ចំណែក​ក្នុងអំឡុងពេល​១០​ខែ​ដំបូង​ធ្លាក់​ចុះ​៣,១% ។

ជាមួយ​គ្នា​នោះ​ដែរ ភាគហ៊ុន​នាំ​ចូល​ប្រេង​ឥណ្ឌា​របស់់​អីុរ៉​ង់ ស្ថិត​នៅ​ក​ម្រិ​ង​៧,២% ធៀប​នឹង​អត្រា​៤,៩% កាលពី​ឆ្នាំ​មុន ។ រីឯ​ការ​ទិញ​ប្រេង​ពី​មជ្ឈិម​បូព៌ា​សរុប​ធ្លាក់​ចុះ​៨,៩% ខណៈ​ការ​នាំ​ចូល​ពី​តំបន់​អាហ្វ្រិក និង​អា​មេ​រិ​កឡា​ទី​ន​កើនឡើង ៕