ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជញ្ជីងពាណិជ្ជកម្ម​ជប៉ុន ឱនភាព​រួម​តូច​ជិត​40%​ក្នុង​ខែតុលា

9 ឆ្នាំ មុន

តូ​ក្យូ ៖ ទិន្នន័យ​ផ្លូវការ​មួយ​បង្ហាញ​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​ជប៉ុន​បាន​ធ្លាក់​ចុះ​ជាង​មួយ​ភាគ​បី ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ក្នុង​ខែតុលា​ដែល​មានការ​ជួយ​ជ្រោមជ្រែង​ពី​ការ​នាំ​ចេញ​ខ្ពស់​ជាង​មុន និង​តម្លៃ​ប្រេង​ធូរ​ថ្លៃ​ជាង​មុន ។

តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ហិរញ្ញវត្ថុ​ឱនភាព​ពាណិជ្ជកម្ម​មាន​ចំនួន​៦​ពាន់​លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​មុន​ខ្វះ​៩,៣១​ពាន់​លាន​ដុល្លារ​ដែល​ថយ​ចុះ​៣៥,៥% ។ ការ​នាំ​ចេញ​បាន​កើនឡើង​៩,៦% ឬ​ស្មើនឹង​៥៦,៧០​ពាន់​លាន​ដុល្លារ ក្នុង​នោះ​ការ​ទទួល​បាន​ពី​កំណើន​ដ៏​ខ្លាំងក្លា​បំផុត ក្នុងអំឡុងពេល​៨​ខែ នៃ​ការ​នាំ​ចេញ​រថយន្ត នាវា និង​ដែក​ខ្ពស់​ជាង​មុន ។ ឯការ​នាំ​ចូល​សរុប​ក៏​បាន​កើនឡើង​២,៧% ឬ​ស្មើនឹង​៦២,៦៣​ពាន់​លាន​ដុល្លារ​ផង​ដែរ ។ ដោយឡែក ការ​នាំ​ចូល​ប្រេង​ធ្លាក់​ចុះ​១០,៨% ។

អ្នក​សេដ្ឋកិច្ច​បាន​គូសបញ្ជាក់​ថា ការ​រួម​តូច​នៃ​ឱនភាព​ពាណិជ្ជកម្ម​របស់​ជប៉ុន​ក្នុង​ខែតុលា នឹង​ធ្វើ​ឱ្យ​កាន់តែ​តូច​ៗ​ទៅ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នាំ​ចូល​ថាមពល ៕