ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​ជី​ហា​ដ​3​នាក់​អំពាវនាវ​ដល់​ពួក​អ៊ិ​ស្លា​ម​បារាំង​ឱ្យមក​កាន់​ស៊ី​រី

9 ឆ្នាំ មុន

យុទ្ធ​ជន​វ័យក្មេង​៣​នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​អំពាវនាវ​ដោយ​និយាយ​ជា​ភាសា​បារាំង​ដល់​បណ្តាជន​អ៊ិ​ស្លា​ម​បារាំង​ឱ្យ​ចូលរួម​បម្រើ​ក្នុង​ជួរ​ពួក​ជី​ហា​ដ​នៅ​ប្រទេស​ស៊ី​រី ឬ​បើ​មិន​ដូច្នេះ​ទេ ធ្វើការ​វាយប្រហារ​នានា​ក្នុង​ប្រទេស​បារាំង​តែ​ម្តង ។

យុទ្ធ​ជន​វ័យក្មេង​៣​នាក់​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា បាន​អំពាវនាវ​ដោយ​និយាយ​ជា​ភាសា​បារាំង​ដល់​បណ្តាជន​អ៊ិ​ស្លា​ម​បារាំង​ឱ្យ​ចូលរួម​បម្រើ​ក្នុង​ជួរ​ពួក​ជី​ហា​ដ​នៅ​ប្រទេស​ស៊ី​រី ឬ​បើ​មិន​ដូច្នេះ​ទេ ធ្វើការ​វាយប្រហារ​នានា​ក្នុង​ប្រទេស​បារាំង​តែ​ម្តង ។

វី​ដេ​អូ​មាន​រយៈពេល​៧​នាទី​នេះ​ត្រូវ​បាន​ផ្សាយ​តាម​អីុន​ធើ​រ​ណេ​តរបស់​ពួក​ជី​ហា​ដ ។ វី​ដេ​អូ​ត្រូវ​ចាក់​ផ្សាយ​៣​ថ្ងៃ​បន្ទាប់​ពី​ការ​ចាក់​ផ្សាយ​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​សម្លាប់​ដោយ​កាត់​ក្បាល​ឈ្លើយសឹក​ស៊ី​រី​១៨​នាក់ និង​ចំណាប់ខ្មាំង​ជនជាតិ​អា​មេ​រិ​ក​ម្នាក់​លោក PETER KASSIG ដែល​ក្នុង​វី​ដេ​អូ​គេ​ឃើញ​ពេជ្ឈឃាត​ជា​ជនជាតិ​បារាំង​២​នាក់ ដែល​គេ​កំណត់​ដឹង​អត្តសញ្ញាណ​ហើយ គឺ​ម្នាក់​ឈ្មោះ MAXIME HAUCHARD ហើយ​ម្នាក់​ទៀត​ឈ្មោះ MICHAEL DOS SANTOS ។

ក្នុង​វី​ដេ​អូ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា​នោះ យុវ​ជនប្រដាប់អាវុធ​ទាំង​៣​នាក់​និយាយ​ភាសា​បារាំង​ដូច​គ្នា​បាន​អំពាវនាវ​ដល់​បណ្តាជន​អ៊ិ​ស្លា​ម​បារាំង​ឱ្យ​ចាក​ចេញពី​ប្រទេស ហើយ​មក​ចូលរួម​ក្នុង​ជួរ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ទាំង​៣​នាក់​នេះ រហូត​ដល់​និយាយ​ថា បើ​មិន​មក​សូម​ឱ្យធ្វើ​ការ​វាយប្រហារ​នានា​ក្នុង​ដែនដី​បារាំង ។ យុវជន​បារាំង​ទាំង​៣​នាក់​ដែល​ប្រាប់​ឈ្មោះ​ពួក​គេ​ថា ABU OSAMA AL FARANCI ABU MARYAM AL FARANCI និង ABU SALMAN AL FARANCI បាន​ដុត​លិខិតឆ្លងដែន​របស់​ពួក​គេច​ចោល​នៅ​មុខ​កាមេរ៉ា ។

មាន​ជនជាតិ​បារាំង​ដល់​ទៅ​ជាង​១.១០០​នាក់​បាន​ចូល​បម្រើ​ក្នុង​ជួរ​ពួក​ជី​ហា​ដ ក្នុង​នោះ​ជិត​៣៨០​នាក់ បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ប្រទេស​ស៊ី​រី ឬ​នៅ​អុ​ី​រ៉ា​ក់ ហើយ​៥០​នាក់​បាន​ស្លាប់​ហើយ​។ កាលពី​យប់​ថ្ងៃ​ទី​១៩ វិច្ឆិកា រដ្ឋមន្ត្រី​មហាផ្ទៃ​បារាំង​លោក BERNARD CAZENEUVE បាន​ព្រមាន​ជា​ថ្មី​ចំពោះ​យុវជន​បារាំង​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឃោសនា​បោកប្រាស់​ពួក​គេ ។ លោក​ស្នើ​ដល់​យុវជន​បារាំង​ឱ្យ​ពិនិត្យ​លើ​ភាព​សាហាវយង់ឃ្នង​ព្រៃផ្សៃ​របស់​ក្រុម​ភេរវ​ករ​ទាំងនោះ ៕