ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យុះ​ព្រិល​នា​ភាគ​ឦសាន​អា​មេ​រិ​ក​ស្លា.ប់​យ៉ាងតិច​8​នាក់

9 ឆ្នាំ មុន

ព្យុះ​ព្រិល​ខ្លាំង​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៨​នាក់​នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក ក្នុង​នោះ​៦​នាក់ ក្នុង​តំបន់ Buffalo ដែល​នាំ​ឱ្យ​មានការ​កកស្ទះ​រថយន្ត​តាម​ផ្លូវថ្នល់​ទាំងឡាយ​ដោយសារ​ព្រិល​រួច ពលរដ្ឋ​អា​មេ​រិ​ក​ជា​ច្រើន​ពាន់​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ។

ព្យុះ​ព្រិល​ខ្លាំង​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨​នាក់​នៅ​ភាគ​ឦសាន​សហរដ្ឋអាមេរិក ក្នុង​នោះ​៦​នាក់ ក្នុង​តំបន់ Buffalo ដែល​នាំ​ឱ្យ​មានការ​កកស្ទះ​រថយន្ត​តាម​ផ្លូវថ្នល់​ទាំងឡាយ​ដោយសារ​ព្រិល​រួច ពលរដ្ឋ​អា​មេ​រិ​ក​ជា​ច្រើន​ពាន់​នាក់​គ្មាន​អគ្គិសនី​ប្រើប្រាស់ ។

កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា អភិបាល​រដ្ឋ​ញូ​វ​យ៉​ក លោក Andrew Guomo បាន​ចេញ​ការ​ប្រកាស​អាសន្ន ក្នុង​តំបន់​នានា​នៅ​ភាគ​ពាយ័ព្យ​រដ្ឋ​នេះ ។ លោក​បាន​ណែនាំ​ដល់​ប្រជាជន​ថា បើ​លោក​អ្នក​ស្ថិត​ក្នុង​តំបន់​រង​ការ​ប៉ះពាល់​ដោយ​ព្យុះ​ព្រិល សូម​លោក​អ្នក​កុំ​ធ្វើ​ដំណើរ​តាម​ផ្លូវថ្នល់ ព្រោះ​មាន​ព្រិល​ច្រើន​ណាស់ ។ ព្រិល​ធ្លាក់​មាន​កម្រាស់​ដល់​ទៅ​ជាង​១,៥​ម៉ែត្រ រយៈពេល​២៤​ម៉ោង ក្នុង​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង Buffalo ។ សាលារៀន និង​ហាង​ទំនិញ​ទាំងឡាយ នៅ​តែ​បិទទ្វារ​កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា ៕