ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្រូវការ​មាស​ក្នុងស្រុក​របស់​វៀតណាម​ធ្លាក់​ចុះ​ខ្លាំង

9 ឆ្នាំ មុន

ហាណូយ ៖ តម្រូវការ​មាស​ក្នុង​ប្រទេស​វៀតណាម​ហាក់​ថយ​ចុះ​យ៉ាង​គំហុក​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស គឺ​២៧%​ចំពោះ​បរិមាណ​និង​២៩%​ទៅ​លើ​តម្លៃ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤ ។

ហាណូយ ៖ តម្រូវការ​មាស​ក្នុង​ប្រទេស​វៀតណាម​ហាក់​ថយ​ចុះ​យ៉ាង​គំហុក​ពី​មួយ​ត្រីមាស​ទៅ​មួយ​ត្រីមាស គឺ​២៧%​ចំពោះ​បរិមាណ​និង​២៩%​ទៅ​លើ​តម្លៃ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៤ ។

តាម​របាយការណ៍​នៃ​ការ​ប្រើប្រាស់​មាស​លើ​សកលលោក​របស់​ក្រុមប្រឹក្សា​មាស​ពិភពលោក​បញ្ជាក់​ថា ការ​ប្រើប្រាស់​មាស​ដែល​បាន​ចុះបញ្ជី​របស់​វៀតណាម ក្នុង​ត្រីមាស​ទី​៣ សម្រេច​បាន​១៩​តោន​ស្មើនឹង​៧៨៣​លាន​ដុល្លារ ។ ចំណែក​កាលពី​ខែកញ្ញា​ប្រទេស​នេះ បាន​ប្រើប្រាស់​មាស​រហូត​ដល់​ទៅ​៧៩,៣​តោន​ស្មើនឹង​៣,២៧៥​ពាន់​លាន​ដុល្លារ ថយ​ចុះ​១៩%​លើ​បរិមាណ និង​៣០%​ទៅ​លើ​តម្លៃ ។

តាម​ចំណាត់ថ្នាក់​របស់​ក្រុមប្រឹក្សា​មាស​ពិភពលោក ប្រទេស​វៀតណាម គឺជា​អ្នក​ប្រើ​មាស​ច្រើន​ជាងគេ​បំផុត​ទី​៧​លើ​ពិភពលោក​កាលពី​ឆ្នាំ​២០១៣ ជាមួយនឹង​បរិមាណ​ប្រើ​អស់​៩២,២​តោន ស្មើនឹង​ទឹកប្រាក់​៤,១៦​ពាន់​លាន​ដុល្លារ កើន​២០%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ កាលពីមុន​នៅ​ពេល​សេដ្ឋកិច្ច​អ​ស្ថិរភាព ហើយ​អតិផរណា​ទ្បើ​ង​ខ្ពស់​ប្រជាជន​មាន​ជំនឿ​ទុកចិត្ត​លើ​មាស​ប៉ុណ្ណោះ ។ រីឯ​បច្ចុប្បន្ន​មនុស្ស​ម្នា​កំពុង​ស្វែងរក​ការ​វិនិយោគ​ភាគហ៊ុន​និង​អ​ល​ចនទ្រ​ព្យ និង​ការ​ផ្ញើ​ប្រាក់​នឹង​ធនាគារ​អាច​ផ្តល់​នូវ​គុណប្រយោជន៍​កាន់តែ​ប្រសើរ​ត្រ​ទ្ប​ប់​មក​វិញ​ជាមួយនឹង​ការ​ប្រាក់ ដូច្នេះ​ហើយ​ទើប​តម្រូវការ​មាស​បាន​ដាំ​ក្បាល​ចុះ ។

គួរ​រំឭក​ថា ឥណ្ឌា​និង​ចិន​នៅ​តែ​ជា​អ្នក​ប្រើប្រាស់​មាស​ច្រើន​ជាងគេ​លើ​ពិភពលោក ក្នុង​ត្រីមាស​ទី​៣​នេះ ក្នុង​នោះ​ឥណ្ឌា​ប្រើ​អស់​២២៥,១​តោន និង​ចិន​ប្រើ​អស់​១៨២,៧​តោន ៕