ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សព​បុរស​ម្នាក់​​​ដែល​គេ​ប្រទះ​ឃើញ​​ក្នុង​ចំការ​ប្រេង​ខ្យល់ សាច់ញាតិ​ចេញ​មកអះអាងថា ជាករណី​ប្លន់​សម្លា.ប់

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សព​បុរស​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ​ក្នុង​ចំការ​ប្រេង​ខ្យល់​កាល​ពី​ថ្ងៃ​ទី​១៨​ វិច្ឆិកា ២០១៤ មក​ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ​ត្រូវ​សាច់​ញាតិ​ចេញ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ក្រុង​ថា សព​ត្រូវ​ជន​សង្ស័យ​សម្លា.ប់​​​ប្លន់​យក​ម៉ូតូមួយ​គ្រឿង​ម៉ាក​ឌ្រីម

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ សព​បុរស​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ​ក្នុង​ចំការ​ប្រេង​ខ្យល់​កាល​ពី​ថ្ងៃ​ទី​១៨​ វិច្ឆិកា ២០១៤ មក​ដល់​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ​ត្រូវ​សាច់​ញាតិ​ចេញ​មក​ដាក់ពាក្យ​បណ្តឹង​នៅ​នគរបាល​ក្រុង​ថា សព​ត្រូវ​ជន​សង្ស័យ​សម្លាប់​​​ប្លន់​យក​ម៉ូតូមួយ​គ្រឿង​ម៉ាក​ឌ្រីម ពណ៌​ខ្មៅ ស៊េរី​២០១៤ តាំង​ពី​ល្ងាច​ថ្ងៃ​ទី​១៧ វិច្ឆិកា​។

ជន​រង​គ្រោះ​ឈ្មោះ​សោម ដែន ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ។

ទោះ​បី​ជា​បែប​ណា​ ទាក់​ទិនករណី​ខាង​លើ​នេះ មានប្រភព​​មួយ​ពី​ស្រុក​ម៉ា​ឡៃ​បាន​ឱ្យ​ដឹង​ថា​ សមត្ថ​កិច្ចបាន​​ចាប់ខ្លួន​​ជន​សង្ស័យ​២នាក់​ដែល​សង្ស័យ​ថា​ អាច​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​ឃាត​កម្ម​ប្លន់​សម្លាប់​ជន​រង​គ្រោះ​ តែ​សមត្ថ​កិច្ច​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ​។

គួររំលឹកថា ​បុរស​ម្នាក់មាន​អាយុ​ប្រហែល​២០​ឆ្នាំ​​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​ក្នុង​ប្រលាយ​ទឹក​នៃ​ចម្ការ​ប្រេងខ្យល់​មួយ កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មិនដឹង​ពី​មូលហេតុ​នៅឡើយ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព