ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតករ​សម្លា.ប់​មនុស្ស 70 នាក់ ប្លន់ 90 ដង​ត្រូវ​ចាប់​បាន

9 ឆ្នាំ មុន

អា​មេ​រិ​កឡា​ទី​ន ត្រូវ​បាន​អ្នកខ្លះ​ចាត់ទុកជា​ដែនដី​ផលិត​ឃាតករ សាហា.វ​ៗ​បំផុត​ក្នុង​លោក​។ ឃាតករ​ម្នាក់​សម្លា.ប់​មនុស្ស​អស់​រាប់​ពាន់​នាក់​ទើបត្រូវ​ចាប់​បាន ។ ឃាតករ​ម្នាក់​ទៀត​សម្លា.ប់​និស្សិត​ម៉ិក​ស៊ិ​ក​អស់​៤៣​នាក់ ទើប​អស់លក្ខណ៍​។ ចំណែក​ឃាតករ​ដែល​សម្លា.ប់​ជនជាតិ​ប្រេ​ស៊ី​ល​អស់​៧០​នាក់​ដោយ​

អា​មេ​រិ​កឡា​ទី​ន ត្រូវ​បាន​អ្នកខ្លះ​ចាត់ទុកជា​ដែនដី​ផលិត​ឃាតករ សាហាវ​ៗ​បំផុត​ក្នុង​លោក​។ ឃាតករ​ម្នាក់​សម្លាប់​មនុស្ស​អស់​រាប់​ពាន់​នាក់​ទើបត្រូវ​ចាប់​បាន ។ ឃាតករ​ម្នាក់​ទៀត​សម្លាប់​និស្សិត​ម៉ិក​ស៊ិ​ក​អស់​៤៣​នាក់ ទើប​អស់លក្ខណ៍​។ ចំណែក​ឃាតករ​ដែល​សម្លាប់​ជនជាតិ​ប្រេ​ស៊ី​ល​អស់​៧០​នាក់​ដោយ​គ្មាន​ហេតុផល​ក៏​មិន​អាច​គេច​រួច​ពី​សំណាញ់​ច្បាប់​ដូច​គ្នា ។

ឃាតករ​ម្នាក់​ចំណោម​ឃាតករ សាហាវ​ៗ​បំផុត
តាម​កាសែត Daily Mail ជន​ឃោរឃៅ​អាយុ​២៦​ឆ្នាំ ឈ្មោះ Thiago Henrique Gomes da Rocha ត្រូវ​ចាប់ខ្លួន​ក្នុង​ពេល ថ្មី​ៗ​នេះ​នៅ​ក្រុង Goiania ក្នុង​រដ្ឋ​ភាគ​កណ្តាល​ប្រទេស​ប្រេ​ស៊ី​ល ពេល​កំពុង​នៅ​ក្នុងផ្ទះ​ជាមួយ​ម្តាយ ។ នេះ​ជា​លទ្ធផល​នៃ​ការ​សើ​ុ​ប​អង្កេត​ស្រាវជ្រាវ​ពេញ​៧០​ថ្ងៃ​របស់​សមត្ថកិច្ច​ប្រេ​ស៊ី​ល​។ សម្តី​សារភាព​របស់ Rocha បង្ហាញ​ឱ្យ​ឃើញ​ថា បើសិន​គេ​នៅ​ក្រៅ​រង្វង់​ច្បាប់​មួយ​រយៈ​ទៀត ពុំ​ដឹង​មាន​មនុស្ស​រង​គ្រោះ​ថែម​ប៉ុន្មាន​នាក់​ឡើយ ។
នៅ​ស្ថានីយ​ប៉ូលិស Rocha ដែល​ជា​អតីត​បុគ្គលិក​ការពារ​មួយ​រូប សារភាព​ថា​គេ​បាន​សម្លាប់​មនុស្ស​អស់​៣៩​នាក់​ក្នុង​រយៈពេល​១០​ខែ ។ ថ្វីបើ​គេ​និយាយ​ថា​៣៩​នាក់ តែ​ប៉ូលិស​រក​ឃើញ​រហូត​ដល់​៧០​នាក់​ឯណោះ ។ ប៉ូលិស​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយសារ Rocha ភាគច្រើន​ជា​អ្នក​គ្មាន​ផ្ទះសម្បែង ស្ត្រី និង​ពួក​ស្រឡាញ់​ភេទ​ដូច​គ្នា ។ ក្នុង​ចំណោម​នោះ​ស្ត្រី​មាន​១៦​នាក់ ហើយ​ជន​រង​គ្រោះ​អាយុ​តិច​ជាងគេ គឺ​កុមារី​ម្នាក់​អាយុ​១៤​ឆ្នាំ ត្រូវ​សម្លាប់​នៅ​ចំណតរថយន្ត​បឺស​នៅ Goiania កាលពីដើម​ឆ្នាំ​២០១៤​។ ជន​រង​គ្រោះ​សឹង​ទាំងអស់​ច្រើន​តែ​ត្រូវ​បាញ់​សម្លាប់​ពេល​យប់​អធ្រាត្រ​នៅ​កន្លែង​ស្ងាត់​ដូច​ជា​សួនច្បារ ឬ​ក្រោម​ស្ពាន​ជាដើម ធ្វើ​ឱ្យ​ប៉ូលិស​ឈឺក្បាល ព្រោះ​ឃាតករ​អត់​ដែល​បន្សល់​អ្វី​ជា​ភស្តុ​តាង​សម្រាប់​ការ​ស្រាវជ្រាវ​សោះ ។

ក្រោយ​ពេល​តាមដាន និង​ស្រាវជ្រាវ​ល្អិតល្អន់​ជាង​២​ខែ តាម​កា​មេ​រា​៉​សុវត្ថិភាព​នានា ប៉ូលិស​រក​ឃើញ​ថា ជន​ដៃដល់​តែង​បើក​ម៉ូតូ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ ។ លុះ​មើល​ក្នុង​ឯកសារ​ក្រុម​ស្រាវជ្រាវ​ផ្តោត​សំខាន់​លើ Rocha ជន​ដែល​ធ្លាប់​ជាប់ចោទ​ច្រើន​ដង​ពី​បទ​លួច​ស្លាក​លេខ​ម៉ូតូ​របស់​គេ ។ មិន​បង្អង់​យូរ ប៉ូលិស​ចូល​ឆែក​ផ្ទះ Rocha រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម ម៉ូតូ​មួយ​គ្រឿង និង​ស្លាក​លេខ​ម៉ូតូ​ក្លែងក្លាយ​២​បន្ទះ ។ បន្ទាប់​មក​ប៉ូលិស​បាន​ឆែក​ផ្ទះ​ជីដូន​របស់​គេ​ទៀត នៅ​ទីនោះ​រក​ឃើញ​កាំភ្លើង និង​គ្រាប់​ជា​ច្រើន រួម​ជាមួយ​ស្លាក​លេខ​ម៉ូតូ​លួច​ពី​គេ​មួយ​ចំនួន​ទៀត ។

តាម​ការ​ផ្សាយ​ឱ្យ​ដឹង​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP ឃើញ​ថា ពេល​ត្រូវ​ឃុំខ្លួន​នៅ​ស្ថានីយ​ប៉ូលិស Rocha ប្រុង​ធ្វើ​អត្តឃាត​ដោយ​វាយ​បំបែក​អំ​ពូ​ល​ភ្លើង ហើយ​ប្រើប្រាស់​អំបែង​អំ​ពូ​ល​កាត់​កដៃ​ខ្លួនឯង តែ​សកម្មភាព​នេះ​ត្រូវ​ប៉ូលិស​ទប់ស្កាត់​ទាន់​ពេលវេលា ។

សម្លាប់​មនុស្ស​ដើម្បី​បន្ធូរ​កំហឹង
តាម​ការ​បញ្ជាក់​របស់​ប៉ូលិស​ប្រេ​ស៊ី​ល Rocha ចូល​ចិត្ត​ពាក់​ក្បាំងមុខ ហើយ​ជិះ​ម៉ូតូ​ចូល​កៀក​មុខសញ្ញា លុះ​ចូល​កៀក​បាន​ហើយ​គេ​ស្រែក «​យើង​ចោរប្លន់​» ទន្ទឹម​នឹង​ស្រែក​ពាក្យ​ប៉ុន្មាន​ម៉ាត់​នេះ ក៏​បាញ់​ជន​រង​គ្រោះ​ភ្លាម​, បាញ់​រួច​បើ​ជន​រង​គ្រោះ​មាន​របស់​មាន​តម្លៃ ឆក់​យក​របស់​នោះ​យ៉ាង​រហ័ស​មុន​ពេល​បើក​ម៉ូតូ​គេចខ្លួន តែបើ​ជន​រង​គ្រោះ​អត់​មាន​របស់​មាន​តម្លៃ​ទេ បាញ់​រួច​បើក​ម៉ូតូ​គេច​បាត់​តែ​ម្តង ។ ជា​រួម​ជន​នេះ​ចូល​ចិត្ត​សម្លាប់​មនុស្ស​ជាង​ចង់បាន​របស់ ។

ឧក្រិដ្ឋជន Rocha និយាយ​ថា គេ​សម្លាប់​មនុស្ស​តាម​ការ​ប្រទះ​ភ្នែក ភ្លាម​ៗ គ្មាន​ជន​រង​គ្រោះ​មួយ​ណា​ត្រូវ​សម្លាប់​តាម​ផែនការ​គិត​ទុកជា​មុន​ឡើយ ។ គេ​ថា​មាន​តែ​ការ​សម្លាប់​មនុស្ស​ប៉ុណ្ណោះ​ទើប​អាច​បន្ធូរ​កំហឹង​ពី​ក្នុង​ខួរក្បាល​បាន គឺ «​កំហឹង​ចំពោះ​អ្វី​គ្រប់យ៉ាង​លើ​លោក​» ។ ទោះ​សមត្ថកិច្ច​សួរ​បញ្ជាក់​ច្រើន​ដង​យ៉ាងណា​ក៏ Rocha នៅ​តែ​និយាយ​ថា គេ​មាន​កំហឹង​ចំពោះ​អ្វី​គ្រប់​យ៉ាង​លើ​លោក ។ កំហឹង​នោះ​បើ​មិន​បាន​សម្លាប់​មនុស្ស​ទេ កាន់តែ​ធ្វើ​ឱ្យ​គេ​មួម៉ៅ​ខ្លាំង​ឡើង មិន​អាច​នៅ​ស្ងៀម​បាន ។

យោង​លើ​សំដី Rocha ដែល​បញ្ជាក់​ដូច្នេះ ប៉ូលិស​ប្រេ​ស៊ី​ល​កំពុង​សើ​ុ​ប​អង្កេត​បន្ត​ទៀត ក្រែង​ជន​រង​គ្រោះ​មាន​ច្រើន​ជាង​៧០​នាក់​ដែល​បាន​រក​ឃើញ​កន្លង​មក ។

កាសែត Mirror លើក​ឡើង​ថា Rocha អាច​ប្រៀបធៀប​បានជា​មួយ Pedro Rodriguez Filho ឃាតករ​កំណាច​ផុត​លេខ​នៅ​ប្រេ​ស៊ី​ល​ដែល​បាន​សម្លាប់​មនុស្ស​អស់​ជាង​១.០០០​នាក់ ក្នុង​ចន្លោះ​ពេល​ពី​ឆ្នាំ​១៩៦៧​ដល់​១៩៧៣ ។ ជន​នេះ​ត្រូវ​តុលាការ​កាត់ទោស​កាលពី​ឆ្នាំ​២០០០​ដាក់គុក​ចំនួន​១២៨​ឆ្នាំ ។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​មាន​ឃាតករ​ម្នាក់​ទៀត​ក៏​សាហាវ​មិន​ចាញ់ Filho ប៉ុន្មាន​ដែរ ហើយ​កំពុង​រស់នៅ​ដល់​សព្វថ្ងៃ​នៅឡើយ ឈ្មោះ Luis Garovito ជនជាតិ​កូ​ឡុំ​ប៊ី ។ ជន​នេះ​បាន​សម្លាប់​ក្មេង​ប្រុស​កូ​ឡុំ​ប៊ី​អស់​៤០០​នាក់ ៕