ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លី​យ៉ុ​ង​ជេ​ប្ដឹង​រកមុខ​អ្នក​បង្ហោះ​រូប​ស្រាត​ជាមួយ​មិត្ត​ស្រី

9 ឆ្នាំ មុន

តារាចម្រៀង​លំដាប់​អន្តរជាតិ​របស់​កូរ៉េ​វ័យ​៣២​ឆ្នាំ លោក​រ៉េ​ន ឬ​ទស្សនិកជន​ខ្មែរ​ស្គាល់​តាម​រយៈ​ឈ្មោះ​លី យ៉ុ​ង​ជេ កំពុង​រៀបចំ​ពាក្យបណ្តឹង​បន្ទាប់​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បង្ហោះ​រូបថត​ស្រាត​របស់​លោក​ក្លែងក្លាយ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត កាលពី​ថ្ងៃ​១៣ វិច្ឆិកា ២០១៤ ។

អ្នកនាំពាក្យ​ផលិតកម្ម Cube Entertainment លើក​ឡើង​ថា «​យើង​ត្រូវ​តែ​វែកមុខ​ជនឧក្រិដ្ឋ​ដែល​ហ៊ាន​បង្ហោះ​រូប​ក្លែងក្លាយ​របស់​លោក លី យ៉ុ​ង​ជេ ក្នុង​ទិដ្ឋភាព​អាក្រាត​ចៀសវាង​ការ​យល់​ច្រឡំ​ពី​មហាជន​ជា​ពិសេស​អ្នកគាំទ្រ​។ រូបថត​លើ​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​នោះ​បង្ហាញ​ពី​បុរស​ម្នាក់​មានមុខមាត់​ដូច​លី យ៉ុ​ង​ជេ​ កំពុង​ឈរ​ស្រាត​រួម​ជាមួយ​នាង​គី​ម តេ​ហ៊េ ដែល​ជា​មិត្ត​ស្រី​រប​ស់លោក​រ៉េ​ន​»​។

លោក Kim Nam hong មេធាវី​របស់​លោក​លី យ៉ុ​ង​ជេ និយាយ​ថា បុរស​ដែល​បង្ហាញ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​នោះ​មិនមែន​ជាលី យ៉ុ​ង ជេ ទេ វា​គឺជា​រូប​ក្លែងបន្លំ ៕