ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ដុក ក្លាយជា​ជំនួយការ​ផលិតភាព​យន្ត​របស់​អេ​ន​ចេ​លី​ណា ជោ​លី

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​ឥណ្ឌា DNA India ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារា​សម្តែង និង​ជា​ផលិតករ​ភាពយន្តអា​មេ​រិ​ក វ័យ​៣៩​ឆ្នាំ នាង​អេ​ន​ចេ​លី​ណា ជោ​លី បាន​ចាត់តាំង​កូនចិញ្ចឹម​ជនជាតិ​ខ្មែរម៉ា​ដុក អាយុ​១៣​ឆ្នាំ ធ្វើ​ជា​ជំនួយការ​លើ​ការ​ផលិត​ខ្សែភាពយន្ត​ថ្មី​មាន​ចំណងជើង​ថា «By the Sea»

យោង​តាម​គេហទំព័រ​ឥណ្ឌា DNA India ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារា​សម្តែង និង​ជា​ផលិតករ​ភាពយន្តអា​មេ​រិ​ក វ័យ​៣៩​ឆ្នាំ នាង​អេ​ន​ចេ​លី​ណា ជោ​លី បាន​ចាត់តាំង​កូនចិញ្ចឹម​ជនជាតិ​ខ្មែរម៉ា​ដុក អាយុ​១៣​ឆ្នាំ ធ្វើ​ជា​ជំនួយការ​លើ​ការ​ផលិត​ខ្សែភាពយន្ត​ថ្មី​មាន​ចំណងជើង​ថា «By the Sea» ជា​ស្នាដៃ​និពន្ធ​និង​ដឹកនាំ​រឿង​ដោយ​រូប​នាង​ផ្ទាល់ ។

នាង​អេ​ន​ចេ​លី​ណា ជោ​លី​និយាយ​ថា «​មូលហេតុ​នាង​ខ្ញុំ​ជ្រើស​យក​ម៉ា​ដុក ធ្វើ​ជា​ជំនួយការ​ផ្ទាល់ខ្លួន​ព្រោះ​រូបគេ​ធ្លាប់​បំពេញការងារ​មួយ​ចំនួន​ក្នុង​រឿង​Unbroken នៅ​ប្រទេស​អូស្ត្រាលី​កាលពីដើម​ឆ្នាំ​២០១៤ នេះ ។  ម្យ៉ាងវិញទៀត​ខ្ញុំ​ជឿជាក់​លើ​សមត្ថភាព​ម៉ា​ដុក ពោល​គឺ​រូបគេ​អាច​បំពេញការងារ​នេះ​បាន​»។

ម៉ា​ដុក​គឺជា​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​នាង​ជោ​លី​យក​ទៅ​ធ្វើ​ជា​កូនចិញ្ចឹម​តាំងពី​គេ​នៅ​តូច​ម៉្លេះ ៕