ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Ha Ji Won ត្រូវ​បាន​តែងតាំង​ជាឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការក្រៅរដ្ឋាភិបាល

9 ឆ្នាំ មុន

យោង​តាម​គេហទំព័រ​សិល្បៈ​HanCinema ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​នេះ​ឱ្យ​ដឹង​ថា តារា​សម្តែង​កូរ៉េ​វ័យ​៣៦​ឆ្នាំ នាង​Ha Ji Won ត្រូវ​បាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សុខភាព​អន្តរជាតិ និង​វេជ្ជសាស្ត្រ​ក្រៅ​រដ្ឋាភិបាល​Operation Smile កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ឆ្នាំ ២០១៤ ។

តារា​សាច់​សខ្ចី​Ha Ji Won បំពេញ​កាតព្វកិច្ច​ជា​អ្នកតំណាង​របស់​អង្គការ​Operation Smile ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​ក្នុង​កម្មវិធី​គម្រប់​ខួប​លើក​ទី​២៥ នៃ​អង្គការ​នេះ​កាលពី​ថ្ងៃ​ថ្ងៃ​ទី​១៥ វិច្ឆិកា ឆ្នាំ​២០១៤ ។

នាង Ha Ji Won ជា​ស្ត្រី​អាស៊ី​ទី​១ និង​ជាតា​រា​អាស៊ី​ទី ២ ទទួល​តំណែង​ឯកអគ្គរដ្ឋទូត​នេះ​បន្ទាប់​ពី​លោក​ឈិ​ន ឡុ​ង ។ នាង Ha Ji Won និយាយ​ថា «​នាង​ខ្ញុំ​នឹង​ខិតខំ​ទាំង​កម្លាំងកាយ​ចិត្ត​បំពេញការងារ​មនុស្សធម៌​នេះ ពោល​គឺ​បំពេញ​ភាព​កក់ក្តៅ​ដល់​កុមារ​នៅ​ទូ​ទាំង​ពិភពលោក​»​។

Operation Smile គឺជា​អង្គការ​សុខភាព​អន្តរជាតិ​មាន​មូលដ្ឋាន​នៅ​សហ​ដ្ឋ​អា​មេ​រិ​ក ដែល​ផ្តោត​សំខាន់​លើ​ការ​ជួយ​កុមារ​ទូ​ទាំង​ពិភពលោក​ដែល​ជួប​ប្រទះ​បញ្ហា​ដូច​ជា ទម្រង់​មុខ​ខុស​ប្រក្រតី និង​មាត់​ឆែប​ជាដើម ។

អង្គការ​Operation Smile ក៏​មាននៅ​កម្ពុជា​ដែរ គឺ​នៅ​អគារ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ជាន់​ទី​៤ ៕