ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​អាហ្វ្រិក​ខាងត្បូង​ត្រូវ​ពលរដ្ឋ​រិះគន់​រឿង​យក​ថវិកាជាតិ​ទៅ​កែ​លំអ​ភូមិ​គ្រឹះ​របស់​ខ្លួន

9 ឆ្នាំ មុន

តាម​ឯកសារ​របស់​សភា​អាហ្វ្រិក​ខាងត្បូង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​បាន​ស៊ើ​ប​អង្កេត​ទាក់ទិន​នឹង​រឿង​លោក​ប្រធានាធិបតី​យក​ថវិកាជាតិ​ចំនួន​២៣​លាន​ដុល្លារ​ទៅ​កែ​លំអ​ភូមិ​គ្រឹះ​របស់​ខ្លួន ។

តាម​ឯកសារ​របស់​សភា​អាហ្វ្រិក​ខាងត្បូង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​បាន​ស៊ើ​ប​អង្កេត​ទាក់ទិន​នឹង​រឿង​លោក​ប្រធានាធិបតី​យក​ថវិកាជាតិ​ចំនួន​២៣​លាន​ដុល្លារ​ទៅ​កែ​លំអ​ភូមិ​គ្រឹះ​របស់​ខ្លួន ។

AFP បាន​ផ្សាយ​ដោយ​យោង​តាម​ឯកសារ​របស់​សភា​ថា ប៉ូលិស​កំពុង​សើ​ុ​ប​អង្កេត​ទាក់ទិន​លើ​ការ​ចំណាយ​ថវិកាជាតិ​សម្រាប់​កែ​លំអ​ភូមិ​គ្រឹះ​របស់​លោក​ប្រធានាធិបតី ហ្សា​ខុប ស៊ូ​ម៉ា ។ លោក​ហ្សា​ខុប ស៊ូ​ម៉ា បាន​ជាប់​ឆ្នោត​ឡើង​កាន់​តំណែង​ដឹកនាំ​ប្រទេស​ជា​ថ្មី កាលពី​ខែឧសភា និង​កន្លង​មក​បាន​បដិសេធ​ថា​មិន​បានដឹង​រឿង​រ៉ា​វ​ទាក់ទង​នឹង​ការ​កែ​លំអ​ភូមិ​គ្រឹះ​របស់​ខ្លួន ទាំង​ការ​សាងសង់​អាង​ហែល​ទឹក និង​គ្លីនិក​ប្រចាំ​គ្រួសារ​ទេ ។ ចំណែក​រដ្ឋាភិបាល​បញ្ជាក់​ថា ការ​កែ​លំអ​លំនៅ​ឋាន​របស់​លោក​ប្រធានាធិបតី ពាក់ព័ន្ធ​នឹង​រឿង​សុវត្ថិភាព ។

បញ្ហា​នោះ​បាន​ធ្វើ​ឱ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​ដឹកនាំ​ប្រទេស​របស់​លោក​ហ្សា​ខុប ស៊ូ​ម៉ា ដែល​បណ្តែតបណ្តោយ​ឱ្យ​មាន​អំពើ​ពុក​រលួយ​កើតឡើង ។

លោក​អេ​ម​មូ​ស៊ី ម៉ៃ​ម៉ា​នី មេដឹកនាំ​ពី​គណបក្សប្រឆាំង​បញ្ជាក់​ថា ដល់​ពេលវេលា​ដែល​ប៉ូលិស​ត្រូវ​បំពេញ​តួនាទី​របស់​ខ្លួន​ហើយ ។ មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ និង​អ្នកនយោបាយ​របស់​ភាគីប្រឆាំង​ជា​ច្រើន​រូប​ទៀត​បាន​អំពាវនាវ​ឱ្យ​លោក​ហ្សា​ខុប ស៊ូ​ម៉ា លាលែង​ពី​តំណែង​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ។ កាលពី​ខែមីនា ២០១៤ រដ្ឋមន្ត្រីក្រសួង​ដែនដី និង​នគរូបនីយកម្ម​របស់​អាហ្វ្រិក​ខាងត្បូង​បញ្ជាក់​ថា លោក​ហ្សា​ខុប ស៊ូ​ម៉ា បាន​ទទួលផល​ប្រយោជន៍​ច្រើន​ពី​ការ​សាងសង់ និង​កែ​លំអ​ភូមិ​គ្រឹះ ។ លោក​ហ្សា​ខុប ស៊ូ​ម៉ា រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ចំពោះ​ការ​យក​ប្រាក់​របស់​ជាតិ​ទៅ​ចំណាយ​មិន​សម​ហេតុផល​ស្រប​

ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​អ្នក​អត់​ការងារ​ធ្វើ និង​ការ​មិន​ស្មើភាព​នៅ​ក្នុង​សង្គម ៕