ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អាស៊ាន​ជន​ជាតិ​ដើម​ចំនួន​១០​ប្រទេស​ចូល​រួម​ហាត់​សម​របាំ​សែន​ភូមិ​​នៅ​សាល​ចតុមុខ

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាល​សន្និ​សីទ​ចតុ​មុខ​នា​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ​មាន​រៀប​ចំ​ការ​ហាត់​សម​របាំ​បើក​ឆាក​(របាំ​សែន​ភូមិ)ដើម្បី​អប​អរ​សាទរ​មហោ​ស្រព​សិល្បៈ​ជន​ជាតិ​ដើម​អាស៊ាន​២០១៤ ដោយ​មាន​ប្រទេស​អាស៊ាន​ចំនួន​១០​ប្រទេស​ចូល​រួម​ហាត់​សម។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​សាល​សន្និ​សីទ​ចតុ​មុខ​នា​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា នេះ​មាន​រៀប​ចំ​ការ​ហាត់​សម​របាំ​បើក​ឆាក​(របាំ​សែន​ភូមិ)ដើម្បី​អប​អរ​សាទរ​មហោ​ស្រព​សិល្បៈ​ជន​ជាតិ​ដើម​អាស៊ាន​២០១៤ ដោយ​មាន​ប្រទេស​អាស៊ាន​ចំនួន​១០​ចូល​រួម​ហាត់​សម។

ខណៈ​ពេល​នេះ​ ប្រទេស​អាស៊ាន​ជន​ជាតិ​ដើម​ដែល​​កំពុង​ហាត់​សម​ ​មាន​ព្រុយ​ណេ​ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ និង​ម៉ា​ឡេ​ស៊ី​ ហើយនៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ដដែល​នេះ​បន្ត​ហាត់​សម​ប្រទេស​ភូមា ហ្វីលី​ពីន សិង្ហ​បុរី ថៃ និង​វៀត​ណាម​។

ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា កម្ម​វិធី​របាំ​ខាង​លើ​នេះ​នឹង​ចាប់​ផ្តើម​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​នៅ​វេលាម៉ោង​៦ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី ២១ វិច្ឆិកា ២០១៤ ខាង​មុខ​នេះ នៅ​សាល​សន្និ​សីទ​ចតុមុខ​ ក្រោម​វត្ត​មាន​លោក​ជំទាវ​ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រសួង​វប្ប​ធម៌ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព