ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​ហុងកុង​ស្លា.ប់​ដោយសារ​គាស់​ដប​សាំ​ប៉ា​ញ

9 ឆ្នាំ មុន

ថ្មី​ៗ​នេះ​សារព័ត៌មាន​ចិន​បាន​ផ្សាយ​ឱ្យ​ដឹង​ថា មហាសេដ្ឋី​ហុងកុង​ឈ្មោះ​ទិ​ង សៀង​ឡូ​អេ​ង​អាយុ​៤៩​ឆ្នាំ បាន​ស្លា.ប់​ក្នុង​ពេល​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​ខ្លួន​នៅ​សណ្ឋាគារ​Shangri La ។ សាក្សី​មួយ​ចំនួន​ក្នុង​ចំណោម​ភ្ញៀវ​ចូលរួម​២១៧​នាក់ ដែល​ភាគច្រើន​ជា​អ្នកនយោបាយ និង​អ្នកជំនួញ​ល្បីល្បាញ​នៅ​

ថ្មី​ៗ​នេះ​សារព័ត៌មាន​ចិន​បាន​ផ្សាយ​ឱ្យ​ដឹង​ថា មហាសេដ្ឋី​ហុងកុង​ឈ្មោះ​ទិ​ង សៀង​ឡូ​អេ​ង​អាយុ​៤៩​ឆ្នាំ បាន​ស្លាប់​ក្នុង​ពេល​ប្រារព្ធ​ពិធី​ខួបកំណើត​របស់​ខ្លួន​នៅ​សណ្ឋាគារ​Shangri La ។ សាក្សី​មួយ​ចំនួន​ក្នុង​ចំណោម​ភ្ញៀវ​ចូលរួម​២១៧​នាក់ ដែល​ភាគច្រើន​ជា​អ្នកនយោបាយ និង​អ្នកជំនួញ​ល្បីល្បាញ​នៅ​ហុងកុង បានឱ្យ​ដឹង​ថា ក្រោយ​សុន្ទរកថា​យ៉ាង​ខ្លី​ពិធី​ពិសា​ភោជនាហារ​ក៏​ចាប់ផ្ដើម ។ ពេល​នោះ​មហាសេដ្ឋី​ទិ​ង សៀង​ឡូ​អេ​ង បើក​គម្រប​ដប​ស្រា​សាំ​ប៉ា​ញ ហើយ​វា​ផ្លោង​ចេញពី​មាត់​ដប​ត្រូវ​ចំ​ក្បាល​បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​មិន​អាច​ជួយ​សង្គ្រោះ​ទាន់ ។

ដំបូង​ឃើញ​គម្រប​ដប​ស្រា​សាំ​ប៉ា​ញ​ខ្ទាត​ត្រូវ​ក្បាល​បែប​នោះ​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​ផ្ទុះសំណើច​គិល​ឡើង តែ​ភ្លាម​នោះ​ទាំងអស់​គ្នា​ស្ងាត់​មាត់​វិញ​ដោយ​ឃើញ​លោក​ទិ​ង សេង​ឡូង​អេ​ង ដួល​គ្រឹប​លែង​ដឹងខ្លួន ។ មនុស្ស​ម្នា​ឈូឆរ​ចូល​កន្លែង​កើតហេតុ​នាំ​លោក​សេដ្ឋី​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ទោះ​ក្រុម​វេជ្ជបណ្ឌិត​ខំ​ជួយ​សង្គ្រោះ​យ៉ាងណា​ក៏​ទិ​ង សៀង​លោក​ឡូ​អេ​ង មិន​អាច​ឆ្លង​ផុត​ពី​សេចក្ដីស្លាប់​បាន​ទេ ។ វេជ្ជបណ្ឌិត​ប្រាប់​ថា គាត់​បាន​ស្លាប់​ក្រោយ​ទទួល​ការ​សង្គ្រោះ​ជាង​១០​នាទី​ដោយសារ​ឈាម​ហូរ​ក្នុង​ក្បាល​ធ្ងន់​ពេក ។

លោក​ទិ​ង សៀង​ឡូ​អេ​ង ត្រូវ​បាន​ទស្សនាវដ្ដី Forler ចាត់​ចំណាត់ថ្នាក់​ទី​៥១ ក្នុង​ចំណោម​មហាសេដ្ឋី​នៅ​ហុងកុង ។ លោក​ជា​អាជីវករ​អចលនទ្រព្យរ​កសី​ុ​កាក់កប​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ​ដែនដី​ហុងកុង​ផ្ទេរ​មក​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ទីក្រុង​ប៉េ​កាំ​ង​វិញ ។

ប៉ូលិស​ស៊ើប​អង្កេត​មូលហេតុ​បណ្ដាល​ឱ្យ​មហាសេដ្ឋី​ទិ​ង សៀង​ឡូ​អេ​ង ស្លាប់​រក​ឃើញ​ថា​ដប​ស្រា​សាំ​ប៉ា​ញ​នោះ​ជា​ស្រា​ក្លែងក្លាយ​លួច​ផលិត​នៅ​ប្រទេស​ចិន ដូច្នេះ​ប្រហែលជា​ហ្គា​ស Carbon  dioxide ក្នុង​ស្រា​នោះ​ខ្លាំង​ពេក​ទើប​អាច​ធាក់​គម្រប​ដប​ប៉ើ​ុ​ង​បោក​ក្បាល​ធ្ងន់​រហូត​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​បាន ៕