ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង Keira Knightley ថា​រាង​កាយ​នារី​ជា​ប្រភព​ទាក់ទាញ

9 ឆ្នាំ មុន

តារា​សម្តែង និង​ចម្រៀង​អង់គ្លេស​វ័យ​២៩ ឆ្នាំ​នាង Keira Knightley និយាយ​ប្រាប់​សារព័ត៌មាន Daily Mail កាលពី​ពេល ថ្មី​ៗ​នេះ​ថា រាង​កាយ​នារី​ជា​ចំណុច​ទាក់ទាញ​ដ៏​សំខាន់​ពិសេស​ទាក់ទាញ​ខ្សែ​ភ្នែក​បុរស ។

តារា​សម្តែង និង​ចម្រៀង​អង់គ្លេស​វ័យ​២៩ ឆ្នាំ​នាង Keira Knightley  និយាយ​ប្រាប់​សារព័ត៌មាន Daily Mail កាលពី​ពេល ថ្មី​ៗ​នេះ​ថា រាង​កាយ​នារី​ជា​ចំណុច​ទាក់ទាញ​ដ៏​សំខាន់​ពិសេស​ទាក់ទាញ​ខ្សែ​ភ្នែក​បុរស ។

នាង Kiera Knightley និយាយ​ថា សម្រស់​ស្រស់​ស្អាត​របស់​នារី​ពី​ធម្មជាតិ​មិន​ប្រាកដ​ថា​មាន​មន្ត​ស្នេហ៍​ទាក់ទាញ​១០០​ភាគរយ​ទេ ពោល​គឺ​គួប​ផ្សំ​នឹង​ការ​តុបតែង ជា​ពិសេស ស្លៀកពាក់​បែប​ស៊ី​វី​ល័យ ទាន់សម័យ ។ ម្យ៉ាងវិញទៀត​នារី​គួរតែ​ជ្រើសរើស​គ្រឿងសម្អាង ល្បី​ៗ​បន្ថែម​សម្រស់​លើ​ផ្ទៃមុខ និង​ប្រើ​ទឹកអប់​បន្ថែម​ក្លិនក្រអូប​មួយ​កម្រិត​ទៀត ។

កាលពី​ពេល ថ្មី​ៗ​នេះ​នាង Keira Knightley បង្ហាញ​សាច់់​សខ្ចី​របស់​នាង​លើ​ទស្សនាវដ្តី​អា​មេ​រិ​ក Interview magazine សម្រាប់​ខែកញ្ញា ។

នាង Keira Knightley  កើត​ថ្ងៃ​ទី​២៦ មីនា ឆ្នាំ ១៩៨៥ នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​។ នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩៣ និង​ល្បីល្បាញ​មក​ដល់​បច្ចុប្បន្ន ។
នៅ​ឆ្នាំ​២០១៣ នាង Keira Knightley រៀប​ការ​ជាមួយ​លោក James Righton តន្ត្រីករ​អង់គ្លេស​វ័យ​៣១​ឆ្នាំ ៕