ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ប្រេ​ស៊ី​ល​3​នាក់​សម្លា.ប់​មនុស្ស​យក​សាច់​ធ្វើ​ស្នូលនំ

9 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៤ ផ្សាយ​ថា ចៅក្រម​នៅ​ក្រុង​ប្រា​ស៊ី​លៀ ប្រទេស​ប្រេ​ស៊ី​ល បាន​សម្រេច​ដាក់ទោស​ជនជាប់ចោទ​ចំនួន​៣​នាក់​ពី​២០​ទៅ​២៣​ឆ្នាំ ក្រោយ​ពី​ពួក​គេ​រួមគំនិត​គ្នា​ធ្វើឃាត​ស្ត្រី​ម្នាក់ និង​យក​សាច់​ធ្វើ​ជា​ស្នូលនំ ។

លោក​ច​ច បែ​ល​ត្រាវ នេ​ហ្គ្រោ​មុន​តេ ដា ស៊ី​ល​វ៉េ​រ៉ា ជាប់គុក​រយៈពេល​២៣​ឆ្នាំ ខណៈ​ប្រពន្ធដើម​នាង​អីុ​សា​បែ​ល គ្រី​ស្ទី​ណា ពី​រ៉េ​ស និង​នាង​ប្រ៊ូ​ណេ គ្រី​ស្ទី​ណា អូ​លី​វ៉េ​រ៉ា ដា ស៊ី​ល​វ៉ា ជា​ប្រពន្ធចុង ជាប់គុក​ក្នុង​ម្នាក់​២០​ឆ្នាំ ពី​បទ​លក់​នំ​ដាក់​ស្នូល​សាច់មនុស្ស ។ ជន​ទាំង​៣​នាក់​នោះ​បាន​សារភាព​ថា ពួក​គេ​បាន​រួមគំនិត​គ្នា​សម្លាប់​ស្ត្រី​២​នាក់​ទៀត ។

មេធាវី​របស់​ចុងចោទ និយាយ​ថា ពួក​គេ​នឹង​ប្តឹង​ទៅ​ឧទ្ធរណ៍​ដើម្បី​ប្រឆាំង​លើ​ការ​សម្រេច​របស់​តុលាការ កាលពី​ថ្ងៃ​ទី​១៤ វិច្ឆិកា ២០១៤​។

ជនល្មើស​ទាំង​៣​នាក់​នោះ​ប៉ូលិស​ចាប់ខ្លួន​នៅ​ក្នុង​ទីក្រុង​កា​រ៉ា​ន​ហាន កាលពី​ខែមេសា​២០១២ ដោយ​មាន​កំហុស​ពី​បទ​ធ្វើឃាត​, មើលងាយ​លើ​សាសនា និង​បំបិទដាន​ដោយ​លាក់​សាកសព ខណៈ​ពេល​ប្រភព​ព័ត៌មាន​ក្នុងស្រុក​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ដល់​ជីវិត​ម្នាក់​គឺ​នាង​ជេ​ស៊ី​កា កា​មី​ឡា ដា​ស៊ី​ល​វ៉ា ជា​ជនអនាថា ៕