ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីជន​ជាតិកូរ៉េបើក​រថយន្ត​បុក​រះរនាំង​ដែក​ពុះចែក​ទ្រូង​ផ្លូវ​លើ​ស្ពាន​អាកាស​៧​មករា​បាក់​អស់​៧​ផ្ទាំង​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ជន​ជាតិ​កូរ៉េ​ម្នាក់​បើក​រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង​ដោយ​ពីរ​ផ្ទាំង​កៀប​ជាប់​ជា​មួយ​រថយន្ត បណ្តាល​ឱ្យ​រថយន្ត​បែកកង់​ ដាច់ការ​ឡេបើក​ទៅ​មុខ​លែង​រួច ចំណែក​នារី​ដែលជា​អ្នក​បើក​បរ​រថយន្ត​មិន​រង​គ្រោះ​ថ្នាក់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​

រាជ​ធានី​ភ្នំ​ពេញ ៖ នារី​ជន​ជាតិ​កូរ៉េ​ម្នាក់​បើក​រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង​ដោយ​ពីរ​ផ្ទាំង​កៀប​ជាប់​ជា​មួយ​រថយន្ត បណ្តាល​ឱ្យ​រថយន្ត​បែកកង់​ ដាច់ការ​ឡេបើក​ទៅ​មុខ​លែង​រួច ចំណែក​នារី​ដែលជា​អ្នក​បើក​បរ​រថយន្ត​មិន​រង​គ្រោះ​ថ្នាក់ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២​ និង​១៥ នាទី​អាធ្រាត្រ ថ្ងៃ​ទី​២០ វិច្ឆិកា ២០១៤ នៅ​ចំណុច​លើ​ស្ពាន​អាកាស​៧​មករា ស្ថិត​ក្នុង​សង្កាត់ទឹកល្អក់​មួយ ខណ្ឌ​ទួល​គោក ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុនពេល​កើត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស ពណ៌​ស មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​2W-2153​ បើក​បរ​ដោយ​នារី​ជន​ជាតិ​កូរ៉េ ម្នាក់​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ក្នុង​ទិសដៅពី​កើត ទៅ​លិច ខណៈមក​ដល់​ចំណុច​កើត​ហេតុ​( លើ​ស្ពាន​អាកាស​៧មករា​)​នារី​រង​គ្រោះ​បាន​បន្ថែម​ល្បឿន​ វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត ក៏​​ជ្រុល​ចង្កូត​បុក​រៈ​ រនាំង​ដែក​ពុះ​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ចំនួន​៧​ផ្ទាំង​ដោយ​ពីរ​ផ្ទាំង​កៀប ​ជាប់​ជា​មួយ​រថយន្ត បណ្តាល​ឱ្យ​រថយន្ត​បែកកង់​ ដាច់ការ​ឡេបើក​ទៅ​មុខ​លែង​រួច ចំណែក​នារី​ដែលជា​អ្នក​បើក​បរ​រថយន្ត​មិន​រង​គ្រោះ​ថ្នាក់ ។

ក្រោយពេល​កើត​ហេតុ​នារីជនជាតិកូរ៉េ​​បើក​រថយន្ត​បង្ក ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​ ចំណែក​រថយន្ត​ត្រូវ​សមត្ថ​កិច្ច​ហៅ​រថយន្ត​ស្ទូច​ស្ទូច​យក​ទៅ​កាន់ការិយាល័យ​ចរាចរ​ផ្លូវ​គោក​ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​រា​ជ​ធានី​ភ្នំ​ពេញ​ដើម្បី​ដោះ​ស្រាយ​គ្នា​តាម​និតិវិធីច្បាប់ ។