ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឹង​កើត​ពី​ប​ន្ទុះ​ភ្នំភ្លើង​ជា​រមណីយដ្ឋាន​ដ៏​ល្បីល្បាញ​របស់​អា​មេ​រិ​ក

9 ឆ្នាំ មុន

Crater Lake ឬ​បឹង​ខៀវ​ជា​ឈ្មោះ​ដែល​អ្នក​រស់នៅ​តំបន់​នោះ​តែងតែ​ហៅ ត​ៗ​គ្នា ដោយ​សម្អាង​លើ​ទឹក​ពណ៌​ខៀវ និង​ថ្លាយង់​ដូច​កញ្ចក់ ។

បឹង Crater Lake មា​នទី​តាំងនៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក និង​ស្ថិត​ក្នុង​រដ្ឋ​អូ​រី​ហ្គុ​ន ។ ប្រវត្តិ​នៃ​បឹង​នេះ កើតឡើង​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ម៉ាហ្សា​ម៉ាកាលពី ៧៧០០​ឆ្នាំ​មុន មាន​

Crater Lake ឬ​បឹង​ខៀវ​ជា​ឈ្មោះ​ដែល​អ្នក​រស់នៅ​តំបន់​នោះ​តែងតែ​ហៅ ត​ៗ​គ្នា ដោយ​សម្អាង​លើ​ទឹក​ពណ៌​ខៀវ និង​ថ្លាយង់​ដូច​កញ្ចក់ ។

បឹង Crater Lake មា​នទី​តាំងនៅ​ភាគ​ខាងលិច​សហរដ្ឋអាមេរិក និង​ស្ថិត​ក្នុង​រដ្ឋ​អូ​រី​ហ្គុ​ន ។ ប្រវត្តិ​នៃ​បឹង​នេះ កើតឡើង​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​ម៉ាហ្សា​ម៉ាកាលពី ៧៧០០​ឆ្នាំ​មុន មាន​ជម្រៅ​៥៩២​ម៉ែត្រ ជា​បឹង​មាន​ជម្រៅ​ជ្រៅ​ជាងគេ​របស់​សហរដ្ឋអាមេរិក និង​ជាប់​ចំណាត់ថ្នាក់​ទី​៧ ជា​បឹង​ជ្រៅ​ជាងគេ​ក្នុង​ពិភពលោក ។

ក្នុង​បឹង Crater Lake មាន​កោះ​ចំនួន​ពីរ​គឺ Wizard Island មាន​សណ្ឋាន​ជា​រាង​កំពូលភ្នំ និង​កោះ Phantom Ship ដែល​មាន​ដើមឈើ​៧​ប្រភេទ​ដុះ​នៅ​លើ​នោះ ។

បឹង Crater Lake ជា​ប្រភព​ត្រី​ដ៏​សម្បូរ​បែប ។

ទឹកថ្លា​យង់​អម​ដោយ​រុក្ខជាតិ​ពណ៌​បៃតង​ស្រស់ ព័ទ្ធ​ជុំវិញ បឹង Crater Lake ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើន​ទៅ​ទស្សនា​កម្សាន្ត ៕