ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ iPhone 6 និង iPhone 6 plus របស់​ក្រុមហ៊ុន Apple នាំ​ចូល​ដោយ ក្រុមហ៊ុន Smart នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​21 ខែវិច្ឆិកា 2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Smart បាន​ប្រកាស​ពី​ការ​មក​ដល់​របស់​ទូរស័ព្ទ iPhone6 និង​iPhone 6 plus ហើយនឹង​ចាប់ផ្តើម​ផ្តល់​ជូន​ដល់​អតិថិជន​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា គឺជា​ការ​កត់សម្គាល់​មួយ​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទូរស័ព្ទ iPhone ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Smart បាន​ប្រកាស​ពី​ការ​មក​ដល់​របស់​ទូរស័ព្ទ iPhone6 និង​iPhone 6 plus ហើយនឹង​ចាប់ផ្តើម​ផ្តល់​ជូន​ដល់​អតិថិជន​នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា គឺជា​ការ​កត់សម្គាល់​មួយ​ដ៏​អស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ទូរស័ព្ទ iPhone ។
«​ក្រុមហ៊ុន Smart មាន​សេចក្តី​សោមនស្ស​រីករាយ​យ៉ាង​ខ្លាំង ដែល​បាន​នាំ​មក​ជូន​នូវ​ទូរស័ព្ទ iPhone 6 និង​iPhone 6 plus មក​កាន់​ប្រទេស​កម្ពុជា​» ។

លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​បន្ត​ទៀត​ថា «​ជាមួយ​សេវា​អុ​ី​ន​ធើ​រ​ណេ​ត​ដែល​មាន​ល្បឿន​លឿន​បំផុត អាច​រកបាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​បណ្តាញ 4G LTE របស់​ក្រុមហ៊ុន Smart អតិថិជន​នឹង​អាច​រីករាយ​ជាមួយ​ការ​ទំនាក់ទំនង​កម្រិត​ថ្មី​ដ៏​អស្ចារ្យ និង​បទ​ពិសោធន៍​ស្តី​ពី​ពហុ​ព័ត៌មាន​ជា​ច្រើន​» ។សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទស្សនា​: www.smart.com.kh ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​នៅ​លើ​ទូរស័ព្ទ iPhone សូម​ទស្សនា​: www.apple.com/iphone ។

ក្រុមហ៊ុន Smart Axiata Co., Ltd ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ធំ​ជាងគេ​ទី​ពីរ​របស់​ប្រទេស​កម្ពុជា​កំពុង​បម្រើ​អតិថិជន​៦​លាន​នាក់​ស្ថិត​ក្រោម Smart brand ។ នៅ​ក្នុង​ខែមករា​ឆ្នាំ​២០១៤ ក្រុមហ៊ុន Smart បាន​បើក​ដំណើរការ​បណ្តាញ 4G LTE របស់​ខ្លួន​និង​ក្លាយជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់​សេវា 4G​ពិតប្រាកដ ។ ក្រុមហ៊ុន Smart ក៏​បាន​ផ្តល់​នូវ​សេវា​អុ​ី​ន​ធើ​រ​ណេ​ត​តាម​ទូរស័ព្ទ​ចល័ត 2G, 2.5G, 3G និង​3.75G ដើម្បី​ទ្រទ្រង់​និង​សេវាកម្ម អុ​ី​ន​ធើ​រ​ណេ​ត​ទូរស័ព្ទ​ដៃ​ក៏​ដូច​ជា​សេវា Roaming អន្តរជាតិ​នៅ​ទូ​ទាំង​ជាង​១៥០​ប្រទេស​។ បណ្តាញ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស​យ៉ាង​ទូលំទូលាយ​គឺ​អាច​រកបាន​នៅ​គ្រប់​ខេត្ត​ក្រុង​ចំនួន​២៥​ក្នុង​ប្រទេស​កម្ពុជា ។

កម្លាំង​ពលកម្ម​របស់​ក្រុមហ៊ុន​មាន​ជាង​៨០០ នាក់​ដែល​រួម​មាន​ទាំង​អ្នកជំនាញ​ក្នុងស្រុក និង​បរទេស ។ ក្រុមហ៊ុន Smart បាន​ប្តេជ្ញា​ចិត្ត​ដល់​អតិថិជន បុគ្គលិក និង​ប្រជាជន​កម្ពុជា ផ្តល់​នូវ​ការ​សន្យា​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ជីវិត​របស់​ពួក​គេ ។ “Live. Life. Be Smart”៕