ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុងកុង ៖ ពួក​បាតុករ​បិទមុខ​ចង់​លុក​ចូល​សភា

9 ឆ្នាំ មុន

មានការ​ប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស និង​ពួក​បាតុករ​ស្និទ្ធ​លទ្ធិប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៩ វិច្ឆិកា នៅ​ក្រុង​ហុងកុង​ខណៈ​ដែល​បាតុករ​មួយ​ក្រុម​តូច​ដែល​បិទមុខ ប៉ុនប៉ង​លុក​ចូល​ក្នុង​ក្រុមប្រឹក្សា​សភា​ហុងកុង ។

ប៉ូលិស​ប្រមាណ​ជា​១០០​នាក់ បាន​ប្រើ​ដំបង​និង​ឧស្ម័ន​ម្រេច ប្រឆាំង​ពួក​អ្នក​តវ៉ា ហើយ​មនុស្ស​៤​នាក់​ត្រូវ​ចាប់ខ្លួន ។ ឧប្បត្តិ​ហេតុនេះ កើត​មាន​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​អាជ្ញាធរ​រើ​បា​រ៉ា​ស់រាំង​ផ្លូវ​ទាំងឡាយ​ចោល បន្ទាប់​ពី​ការ​សម្រេច​លើក​ដំបូង​មួយ​របស់​តុលាការ សំដៅ​កាត់​បន្ថយ​ទីតាំង​កាន់កាប់​របស់​ពួក​បាតុករ​ចាប់តាំងពី​ដំណាច់​ខែកញ្ញា មក ។ ការ​ប៉ះទង្គិច​គ្នា​កើតឡើង​ពេល​មនុស្ស​ប្រមាណ​ជា​១០​នាក់ ដែល​បិទមុខ​បាន​សម្រុក​ទម្លុះ​ទ្វារ​ចូល​មួយ​របស់​សភា ។ បាតុករ​ម្នាក់ អាច​ចូល​ដល់​ក្នុង​អគារ​សភា​មុន​ពេល​បណ្តេញចេញ​វិញ ។

ប៉ូលិស​ថ្កោលទោស​យ៉ាង​ខ្លាំង ចំពោះ​អំពើ​បែប​នេះ​របស់​ពួក​បាតុករ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ ។ កិច្ចប្រជុំ​សភា​គ្រោង​ធ្វើ​នា​ថ្ងៃ​ទី​១៩ វិច្ឆិកា នោះ ត្រូវ​លុប​ចោល​វិញ ក៏​ដូច​ជា​ការ​ចូល​ទស្សនា​របស់​សាធារណជន​ដែរ ៕