ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​សាំងយ៉ុង​ដឹក​ចំណីសត្វ​ត្របាក់​គ្នា​ជាមួយ​កុង​តឺន័រ​កៀប​ស្លា.ប់​ព្រូ អ្នក​បើក​បររបួស​ធ្ងន់​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​បាន​ស្លា.ប់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​ និង​អ្នក​បើក​បរ​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​សាំង​យ៉ុង​១​៥​កៅ​អី​ដឹក​ចំណី​សត្វ​បុក​ជាមួយ​រថយន្ត​កុង​តឺន័រ​កាល​ពី​វេលា​ម៉ោង​១១ និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជា​ព្រូ​រថយន្ត​ម្នាក់​បាន​ស្លាប់​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត​ និង​អ្នក​បើក​បរ​របួស​ធ្ងន់​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​សាំង​យ៉ុង​១​៥​កៅ​អី​ដឹក​ចំណី​សត្វ​បុក​ជាមួយ​រថយន្ត​កុង​តឺន័រ​កាល​ពី​វេលា​ម៉ោង​១១ និង​៣៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១១ វិច្ឆិកា ២០១៤ នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៤ ចំណុច​ភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ។

អ្នក​បើក​បរ​រថយន្ត​ត្រូវ​គេ​ស្គាល់​ឈ្មោះ​សែន ចាន់ ភេទ​ប្រុស មាន​ទី​លំនៅ​ភូមិ​ទន្លាប់ ឃុំ​ទន្លាប់ ស្រុក​គិរី​វង់ ខេត្ត​តា​កែវ រី​ឯ​ព្រូ​រថយន្ត​ដែល​ស្លាប់​មិន​ទាន់​ស្គាល់​ឈ្មោះ​នៅ​ឡើយ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​សាំង​យ៉ុង​១៥​កៅ​អី​ដឹក​ចំណី​សត្វ​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​២D៣៧៤៣​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​មិន​ដឹង​យ៉ាង​ម៉េច​ស្រាប់​តែ​រថយន្ត​សាំង​យ៉ុង​បើក​ជ្រុល​ទៅ​បុក​រថយន្ត​កុង​តឺន័រ​មួយ​គ្រឿង​ទៀត ពណ៌ស ពាក់​ស្លាក​លេខ​៣C១៤២១របស់​ក្រុម​ហ៊ុន​ផែ​ស្ងួត​តិច​ស្រ៊ន់​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​កៀប​អ្នក​បើក​បរ​ និង​ព្រូ​ជាប់​ក្នុង​កាប៊ីន​រថ​យន្ត​ស្លាប់​ និង​របួស​ធ្ងន់​តែម្តង​ ចំណែក​អ្នក​បើក​បរ​រថយន្ត​កុង​តឺន័រ​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព