ឆ្នាំខ្លា នារីខ្លា Tiger Beer នឹងធ្វើដំណើរជួបអតិថិជនដើម្បីផ្ដល់សំណាងភ្លាមៗ
ដោយ ៖ អប្សរា
ថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០១០ ម៉ោង ២០:២១

កោះសន្តិភាព
.
ថ្ងៃចូលឆ្នាំចិនឆ្នាំខ្លានឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ហើយគ្រប់ៗគ្នាមានភាព សប្បាយរីករាយនិងរង់ចាំទទួលយកនូវការជូនពរក៏ដូចជាអំណោយនានាពីសាច់ញាតិ ក៏ដូចជាអ្នកជិតខាងដើម្បីអបអរនូវឆ្នាំថ្មីនេះទាំងអស់គ្នា ។ មានប្រជាជនជាច្រើននៅជុំវិញពិភព លោកដែលនឹងទទួលអបអរឆ្នាំថ្មីនេះដែរហើយ Tiger Beer ដែលជាស្រាបៀរមាន គុណភាពខ្ពស់ ត្រូវបានទទួលស្គាល់ជុំវិញ ពិភពលោកក៏ចូលរួមអបអរឆ្នាំថ្មីនេះផងដែរដោយបានរៀបចំកម្មវិធីមួយដែលមានក្រុម នារីដែលនឹងចល័តតាមរថយន្ដទៅកាន់ទី កន្លែងជួបជុំនានាក្នុងអំឡុងពេលនោះ ដើម្បីផ្ដល់នូវសំណាងសំរាប់ឆ្នាំថ្មីដល់អតិថិជនដែលពិសា Tiger Beer នៅនឹងកន្លែងភ្លាមៗ ។
រាល់អតិថិជនទាំងអស់ដែលជាវ Tiger Beer សំរាប់ពិសា ហើយបើនារីចល័តរបស់ Tiger Beer ប្រទះឃើញនោះអតិថិជនរបស់ Tiger Beer នឹងមានឱកាសបានលេងល្បែង នានា ដើម្បីឈ្នះរង្វាន់ជាច្រើនផ្សេងៗដ៏ស្រស់ស្អាតភ្លាមៗ។កម្មវិធីនេះមានរយៈពេលចាប់ពីថ្ងៃទី៨ កុម្ភៈ រហូតដល់ថ្ងៃទី២៥ កុម្ភៈ ។ ដូច្នេះសូមមកទទួលយកសំណាងរបស់លោកអ្នកសំរាប់អបអរឆ្នាំថ្មីឆ្នាំខ្លានេះពីTiger Beer។