ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ ឡេង​ សារ៉ាន់ ត្រូវបាន​តុលា​កាដោះ​លេង​ពីពន្ធធានាគារ​ ​ពេលនេះ​ក្រុម​គ្រួ​សារ​ជ​នរងគ្រោះ​កំពុង​ព្រួយបារម្ភ​

9 ឆ្នាំ មុន

ខេត្ត​ឧត្តរមាន​ជ័យ ៖ លោក​អនុសេ​នីយ៍​ត្រីឡេង ​សារ៉ាន់ តួនាទី​មេប៉ុស្តិ៍​ក្បាល​ទន្សោង​ហៅ​ប៉ុស្តិ៍​ភ្នំ​ត្បាល់​អង្គ​ភាព​លេខ​៩០៥ ប៉ូលិ​ស​ការពា​រព្រំដែ​នគោក​កម្ពុជា ថៃ​ដែល​បាន​ប្រព្រឹត្ត​ចាប់​ក្មេង​ស្រី​ អាយុ១៥​ឆ្នាំ​ យក​ទៅ​បង្ខាំង​ទុក​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួនវាយ​ដំរួច​រំលោ.ភ​បាន​សម្រេច​កាល​ពីវេលា​ម៉ោង៥ល្ងាច ថ្ងៃ​ទី១២​ កក្កដា​២០១៤​

ខេត្ត​ឧត្តរមាន​ជ័យ ៖  លោក​អនុសេ​នីយ៍​ត្រីឡេង ​សារ៉ាន់ តួនាទី​មេប៉ុស្តិ៍​ក្បាល​ទន្សោង​ហៅ​ប៉ុស្តិ៍​ភ្នំ​ត្បាល់​អង្គ​ភាព​លេខ​៩០៥ ប៉ូលិ​ស​ការពា​រព្រំដែ​នគោក​កម្ពុជា ថៃ​ដែល​បាន​ប្រព្រឹត្ត​ចាប់​ក្មេង​ស្រី​ អាយុ១៥​ឆ្នាំ​ យក​ទៅ​បង្ខាំង​ទុក​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួនវាយ​ដំរួច​រំលោភ​បាន​សម្រេច​កាល​ពីវេលា​ម៉ោង៥ល្ងាច ថ្ងៃ​ទី១២​ កក្កដា​២០១៤​កន្លង​ទៅនេះ ។ ​ហេតុការណ៍នេះ​បានកើត​ឡើងនៅ​ក្នុងភូមិ​អូរគ្រញួង​ ឃុំត្រពាំង​ប្រីយ៍ ស្រុក​អន្លង់​វែង​ ហើយ​ត្រូវ​បានតុលា​ការខេត្តឧត្តរ​មានជ័យ​ដោះ​លេងឲ្យ​នៅ​ក្រៅឃុំ​​នាព្រឹកថ្ងៃទី៣១ តុលា ២០១៤ ។

ស្រ្តី​ម្នាក់​ឈ្មោះ​ ឈាត​ ណា​អាយុ៥០ឆ្នាំ ប្តីឈ្មោះ​ ប៊ុន វិត អាយុ៦០ឆ្នាំ ត្រូវជា​ឪពុក​ម្តាយ​ក្មេង​ស្រីរង​គ្រោះ​បាន​ឲ្យដឹង​ថារូប​គាត់មា​នកូន​ចំនួន៦​ស្រី២​នាក់ ដោ​យឡែក​កូនស្រី​ដែល​រងគ្រោះ​ជាកូន​ទី៣.​ឈ្មោះ ប៊ុន ស្រីរត្ន​អាយុ​១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩​នៅ​អនុវិទ្យា​ល័យ​ត្រពាំង​ប្រីយ៍​ដែល​លោកអនុសេ​នីយ៍​ត្រី ឡេង សា​រ៉ាន់​មេប៉ុស្តិ៍​ក្បាល​ទន្សោង​ ហៅ​ប៉ុស្តិ៍​ភ្នំ​​ត្បាល់លួងលោម​ឲ្យទៅ​ដាំកូន​តាង៉ែន​កា​លពី​ព្រឹក​ថ្ងៃ​ទី១១​ បាន​បង្ខាំង​ទុក​រំលោភ​ពេញមួយ​យប់លុះ​វេលា​ម៉ោង៦និង​៣០​នាទីល្ងាច ​ទើបលោក​ ឡេ​ង សារ៉ាន់​ ដឹកក្មេង​ស្រីរង​គ្រោះ​ទៅ​ផ្ទះ​ហើយ​ លោក ឡេង​ សារ៉ាន់ បាន​លួងលោ​មនឹងរូប​គាត់ជា​ឪពុកម្តាយ​ថា​ព្រម​រៀ​បចំឲ្យ​ទៅតាម​ប្រពៃ​ណី​នឹង​ជួយ (ថវិកា) ចំនួន១​មឺុ​នដុល្លារ​អាមេរិក​ម៉ូតូ​ស៊េរី​ចេញ​​ថ្មីចំនួន​​​មួយ​គ្រឿង​​តែ​រូគាត់​មិន​យល់​ព្រម​ហើយ​បាន​ទៅ​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំត្រពាំ​ងតាវ​ចាត់​ការ​ទៅតាម​ផ្លូវច្បាប់ ។

ស្រ្តី​ខាង​លើ​បាន​បញ្ចាក់​ថា​បន្ទាប់​មកលោក ឡេ​ង សារ៉ាន់ ​ត្រូវ​បាន​សមត្តកិច្ច​នាំខ្លួន​ដាក់​ពន្ធធា​នាគារ​ខេត្ត​ឧត្តរ​មានជ័យ​បាន​អនុវត្ត​នៅក្នុង​ពន្ធធាគារ​​បានចំនួន​៣ខែ ​១៥ថ្ងៃ​ត្រូវ​បាន​អ្នកធំ​ជួយ​ធ្វើការ​អន្តរាគមន៍​សម្រប​សម្រួ​ល​នោះ​រូប​គាត់បា​នយល់​ព្រមយក​លុយ​ចំនួន៥ពាន់​ដុល្លារ​អាមេរិក​បន្ទាប់​មកស្រាប់​តែឮថា​លោក ឡេង សារ៉ាន់​ បាន​ចេញពី​ពន្ធធានាគារ​ខេត្ត​ ។ ​ក្រុមគ្រួសារ​របស់​គាត់​មានការ​ព្រួយ​បារម្មណ៍​ថាមិន​ដឹង​ថា​លោក​ឡេង ​ សារ៉ាន​មាន​គុំនំ​ឬយ៉ាង​ណានោះ​ទេរូបគាត់​ទាំងពីរ​នាក់ប្តី​ប្រពន្ធ​បាន​បញ្ជូន​កូន​ស្រី​​ដែលរង​គ្រោះ​ឲ្យទៅ​នៅជា​មួយ​មីងមា​នៅឯភ្នំពេញ​សូមឲ្យ​លោកអ្នក​មាន​សមត្តកិច្ច​ជួយតាម​ដានពិនិត្យ។​

ទា​ក់ទិនហេតុការណ៍​​នេះនារសៀលថ្ងៃ​ទី០១វិច្ឆិកា ២០១៤ កោះ​សន្តិភាព​បានទូរស័ព្ទ​ជួប​លោក​កូយ កាន់យ៉ា​ព្រះ​រាជអាជ្ញាអ​មសាលា​ដំបូងខេត្ត​ឧត្តរមាន​ជ័យបាន​ឲ្យដឹង​ថា​យោង​ទៅតាម​ចម្លើយ​ក្មេង​ស្រីរង​គ្រោះ​បាន​បំភ្លឺ​​ថាការរំលោភ​សេព​សន្ធវៈ​គឺជាកា​រត្រូវរ៉ូវគ្នា​នឹងយោង​ទៅតាមពាក្យ​បណ្តឹង លោក ឡេង ​សារ៉ាន់​បាន​ប្រើអំ​ពើ​ហិង្សា​វាយ​លើក្មេង​ស្រីកាត់​​ទោស​នៅថ្ងៃ​ទី២៩​ តុលា​ ២០១៤​​មាន​ទម្ងន់ទោស​ចំនួន៣ឆ្នាំ​ដោយសារ​តែមាន​ការ​ព្រមព្រៀ​​ងគ្នារវាងអា​ណា​ព្យាបាល​ក្មេង​ស្រីរ​ងគ្រោះរួចរាល់​​ហើយទើបតុលាការ​បានដោះ​លេង ឈ្មោះឡេង សារ៉ាន់​ឲ្យ​នៅក្រៅ​ឃុំបណ្តោះ​អាសន្ន ។