ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ប្រារព្ធ​ទិវា​​រំលឹក​ជន​​រង​​គ្រោះ​ដោយ​សារគ្រោះ​​ថ្នាក់ច​រាចរណ៍នៅ​ខេត្ត​កំ​ពង់​ធំ​​​

9 ឆ្នាំ មុន

ខេត្ត​កំពង់ធំ ៖ ​កាល​ពីព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ​ឆ្នាំ២០១៤ នៅស្រុក​សន្ទុក​ខេត្ត​កំពង់​ធំ​បាន​ប្រារព្ធ​ទិវា​រំលឹក​ជន​រង​​គ្រោះ​ថ្នាក់ច​រាចរណ៍​​ផ្លូវគោក​លើកទី០៩ ​ក្រោម​អធិបតីភាពលោកស្រី មឹន​ មាណវី​ រដ្ឋលេ​ខាធិការ​ក្រសួង​សា​ធារណៈ​ការ ​និងដឹក​ជញ្ជូន ​លោក​ស្រី​ ​ឃួន ​ឃុនឌី ​​អភិបា​លរងខេត្ត​កំពង់ធំ ​និងលោក ​ស្ទីវិន ​អ៊ីឌីង តំណាង​

ខេត្ត​កំពង់ធំ ៖ ​កាល​ពីព្រឹក​ថ្ងៃទី០១ ខែវិច្ឆិកា ​ឆ្នាំ២០១៤ នៅស្រុក​សន្ទុក​ខេត្ត​កំពង់​ធំ​បាន​ប្រារព្ធ​ទិវា​រំលឹក​ជន​រង​​គ្រោះ​ថ្នាក់ច​រាចរណ៍​​ផ្លូវគោក​លើកទី០៩ ​ក្រោម​អធិបតីភាពលោកស្រី  មឹន​ មាណវី​ រដ្ឋលេ​ខាធិការ​ក្រសួង​សា​ធារណៈ​ការ ​និងដឹក​ជញ្ជូន ​លោក​ស្រី​ ​ឃួន ​ឃុនឌី ​​អភិបា​លរងខេត្ត​កំពង់ធំ ​និងលោក ​ស្ទីវិន ​អ៊ីឌីង តំណាង​អង្គការ​សុខភាព​ពិភព​លោក​ ដោយ​មាន​ការចូល​រួមពី​​ប្រជាពលរដ្ឋ​ជាច្រើន​រយនាក់។

លោក​ ជូ កុល្លា ​ប្រធាន​មន្ទីរសា​ធារ​ណ​ការ ​និងដឹ​កជញ្ជូន​ខេត្ត​កំពង់ធំ បាន​អាន​របាយការណ៍​ស្វាគមន៍​ថា​រាជ​រដ្ឋាភិ​បាលកម្ពុជា​មានឆន្ទៈ​យ៉ាងសកម្ម​ក្នុងការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​គ្រោះ​ថ្នាក​ចរាចរណ៍​នៅកម្ពុ​ជាយើង​ដែល​បណ្តាល​មកពីកក្កតា​សំខាន់៣​គឺទី១.​កត្តាមនុស្ស ឬអ្នក​ប្រើប្រាស់​ផ្លូវមិន​គោរព​ច្បាប់​ចរាចរណ៍​បើកបរ​លឿន​លើសច្បាប់​កំណត់​ បើកបរ​ធ្វេសប្រហែស​ មាន​ជាតិស្រវឹង ​មិនពាក់​មួកសុវត្ថិ​ភាព និង​មិន​ពាក់ខ្សែ​ក្រ​វ៉ាត់​សុវត្ថិភាព​ជាដើម ​ទី២.កត្តា​យានជំនិះ​ យានជំនិះ​ទាំងនោះមិ​នបាន​ថែទាំ ត្រួត​ពិនិត្យ​បច្ចេក​ទេស​តាម​ពេល​កំណត់​ ធ្វើឲ្យអ្នកបើកបរ​មិនអាច​បញ្ជា​យាន​ជំនិះបាន​នៅពេល​កំពុង​បើកបរ​ដូចជា​ហ្វ្រាំង​មិនស៊ី ​ ភ្លើង​មិន​ភ្លឺ និង​បែក​កង់ជា​​ដើម ទី៣​.កត្តាផ្លូវ គឺ​ផ្លូវមាន​ជង្ហុក​ ផ្លូវកោង​ខ្លាំង ផ្លូវធំ​តែស្ពាន​តូច​ចង្អៀត និងពុំ​ទាន់បាន​បំ​ពាក់​សញ្ញាចរាចរណ៍​គ្រប់គ្រាន់​ជាដើម ។

លោកស្រី​​ ឃួន ឃុនឌី ​អភិបាល​រងខេត្ត​ជំនួសមុខ​ឲ្យលោក​ អ៊ុត ​សំអន អភិបាល​ខេត្ត​កំពង់​ធំមាន​ប្រសាសន៍​ថា​ ​ក្នុងនាមថ្នាក់ដឹក​នាំខេត្ត​សូមអំពាវ​នាវដល់​គ្រ​ប់បណ្តា​មន្ទីរ ​ អង្គភាព​ពាក់​ព័ន្ធ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​និង​ប្រជាព​លរដ្ឋ​ទាំង​អស់​ត្រូវ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​គ្នាយ៉ាង​សស្រាក់​សស្រាំ​ដើម្បី​ចូល​រួម​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោ​កក្នុងខេត្តកំពង់ធំ​ប្រកបដោយ​ប្រសិទ្ធភាពខ្ពស់ ។

ព័ត៌មាន​លម្អិតនឹង​មាន​ផ្សាយ​ជូននៅលើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​