ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាមស្រែក​ស្បែកហៅ ក្មេងស្ទាវ​រំលោ.ភសម្លា.ប់ស្ត្រីម្នាក់​ ចាប់ខ្លួនបាន​ភ្លាមៗ

9 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង ៖ ​ការ​ភ្ញាក់ផ្អើល​មួយ​​​កើតឡើង ខណៈ​​គេ​​​ប្រទះ​ឃើញ​​សាកសព​ស្ត្រី​ម្នាក់​​ដេក​ស្លា.ប់​​ផ្កា.ប់មុខ​​​ក្នុង​ទឹក​​ដក់ ក្បែរ​ភ្លឺ​ស្រែ​មួយ​កន្លែង កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី០១ វិច្ឆិកា ​២០១៤ ស្ថិត​ក្នុង​ភូមិ​ថ្នល់​ថ្មី ឃុំ​ជ្រៃ​​បាក់ ស្រុក​រលាប្អៀរ ​​​ដែល​ការ​​ប្រទះ​​ឃើញ​​​​នេះ​ ត្រូវ​​សមត្ថកិច្ច​សន្និដ្ឋាន​​​ថា ជា​ករណី​ចាប់​រំលោ.ភរួច​សម្លា.ប់​បំបិទមាត់ ទើប​​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​​​សង្ស័យ​បាន

ខេត្ត​កំពង់​ឆ្នាំង ៖ ​ការ​ភ្ញាក់ផ្អើល​មួយ​​​កើតឡើង ខណៈ​​គេ​​​ប្រទះ​ឃើញ​​សាកសព​ស្ត្រី​ម្នាក់​​ដេក​ស្លាប់​​ផ្កាប់មុខ​​​ក្នុង​ទឹក​​ដក់ ក្បែរ​ភ្លឺ​ស្រែ​មួយ​កន្លែង កាលពីវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី០១ វិច្ឆិកា ​២០១៤ ស្ថិត​ក្នុង​ភូមិ​ថ្នល់​ថ្មី ឃុំ​ជ្រៃ​​បាក់ ស្រុក​រលាប្អៀរ ​​​ដែល​ការ​​ប្រទះ​​ឃើញ​​​​នេះ​ ត្រូវ​​សមត្ថកិច្ច​សន្និដ្ឋាន​​​ថា ជា​ករណី​ចាប់​រំលោភរួច​សម្លាប់​បំបិទមាត់ ទើប​​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​​​សង្ស័យ​បាន​ម្នាក់​ក្នុង​ពេលជាមួយ​គ្នា​នោះ​ផង​ដែរ ​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​​ឈ្មោះជុំ កុសល អាយុ៣៤​ឆ្នាំ មាន​ប្តី​ឈ្មោះហេង ចាន់​ថន អាយុ៣៦​ឆ្នាំ មានកូ​ន​៣​នាក់ ប្រុស​២​នាក់ ​​មាន​ទីលំនៅក្នុងភូមិ​ថ្មី ឃុំ​ជ្រៃ​បាក់ ​ស្រុក​រលាប្អៀរ ។

ប្រភព​ដដែល​​បន្ត​ថា ស្ត្រី​រង​គ្រោះជា​មនុស្ស​មាន​សតិ​​មិនល្អ តាំងពី​កូនស្រី​​ស្លាប់​ទៅ ។ ​ស្ត្រី​រូប​នោះ​បាន​បាត់​ខ្លួន​តាំងពី​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី៣១​ តុលា ២០១៤ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី០១ វិច្ឆិកា ប្តី​និង​ក្រុម​គ្រួ​សារបាន​ដើរ​រក​គ្រប់​ទីកន្លែង​ដែល​គាត់​ធ្លាប់​ទៅ​ តែ
មិនឃើញរហូត​ដល់​ម៉ោងជាង​៩​ព្រឹក​ ទើបឮដំណឹង​ថា ប្រទះឃើញសពនៅ​ទឹក​ដក់​ក្នុង​ស្រែ​មាន​ចម្ងាយ​ជាង​២០០​ម៉ែត្រ​ពី​ខាង
លិច​ផ្ទះ ។

​ក្រោយ​ពី​​ពិនិត្យ ​និង​ធ្វើ​កោសល្យ​វិច័យរួច ស​ពស្ត្រី​រងគ្រោះត្រូវបាន​សន្និដ្ឋាន​ថា ​ត្រូវ​គេ​រំលោភ​រួច​វាយ​សម្លាប់​ដើម្បី​បំបិទមាត់ ភ្លាម​នោះ​មន្ត្រី​នគរបាល​បាន​បើក​ការ​ស៊ើបអង្កេត​ភ្លាម​ជា​បន្ទាន់ មិនយូ​ប៉ុន្មាន​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ជនសង្ស័យ​ម្នាក់​ត្រូវ​បាននគរបាល​ចាប់​ឃាត់ខ្លួន​ផង​ដែរ គឺ​​ឈ្មោះ​ណុ​ប ប៊ុ​ន​ណា អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ជាមួយ​ស្ត្រី​រង​គ្រោះ ​។ ​នៅ​​ចំពោះ​មុខ​សមត្ថ​កិច្ច ជនសង្ស័យ​​បាន​សារភាព​ថា ​រូបគេ​ពិតជា​បានវាយ​សម្លាប់​ស្ត្រី​រង​គ្រោះ​មែន ។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព