ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡិចស៊ីស RX300 បុក​ម៉ូតូ​វ៉េវពេញទំហឹង រួចខ្ទាតទៅប៉ះ​​រថយន្តហាយ​ឡិនឌ័រ​ ស្លា.ប់២ របួស​ជាច្រើននាក់​

9 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖ ​មនុស្ស​២នាក់​ស្លា.ប់ និង​ជាច្រើននាក់ទៀត​រងរបួស​ធ្ងន់-ស្រាល​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​រថ​យន្តឡិច​ស៊ីស​ ​​បុក​ជាមួយ​ម៉ូតូ​ម៉ាកវ៉េវយ៉ាងពេញ​ទំហឹង​ រួចរថយន្ត​នោះបានក្រឡាប់ទៅប៉ះ​ជាមួយ​រថយន្ត​ហាយឡិនឌ័រ​មួយ​គ្រឿង​ទៀត កាលពីវេលាម៉ោង​១ និង​២៥​នាទីរសៀល​ថ្ងៃទី​០១ វិច្ឆិកា ២០១៤ ស្ថិតនៅចំណុច​ផ្លូវ​ជាតិលេខ៤ គីឡូម៉ែត្រ​លេខ​១៨២+​១៨៣

ខេត្តព្រះសីហនុ ៖ ​មនុស្ស​២នាក់​ស្លាប់ និង​ជាច្រើននាក់ទៀត​រងរបួស​ធ្ងន់-ស្រាល​ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​រវាង​រថ​យន្តឡិច​ស៊ីស​ ​​បុក​ជាមួយ​ម៉ូតូ​ម៉ាកវ៉េវយ៉ាងពេញ​ទំហឹង​ រួចរថយន្ត​នោះបានក្រឡាប់ទៅប៉ះ​ជាមួយ​រថយន្ត​ហាយឡិនឌ័រ​មួយ​គ្រឿង​ទៀត កាលពីវេលាម៉ោង​១ និង​២៥​នាទីរសៀល​ថ្ងៃទី​០១ វិច្ឆិកា ២០១៤ ស្ថិតនៅចំណុច​ផ្លូវ​ជាតិលេខ៤ គីឡូម៉ែត្រ​លេខ​១៨២+​១៨៣ ក្នុង​ភូមិចំរុង ស្រុកចំរុង ខេត្តព្រះសីហនុ ។

ប្រភពបានឱ្យ​ដឹងថា រថយន្ត​បង្កហេតុ​ម៉ាក​ឡិចស៊ីស៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ​ភ្នំពេញ​2Z 8319 ធ្វើ​ដំណើរ​ពី​ខេត្តព្រះសីហនុ ទៅ​រាជ​ធានីភ្នំពេញ​ លុះមក​ដល់​ចំណុច​កើតហេតុ ក៏​បុក​ជាមួយ​ម៉ូតូវ៉េ​វ​អត់ស្លាកលេខមួយគ្រឿង​ (ក្នុងទិសដៅបញ្ច្រាសគ្នា)​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​២នាក់​ស្លាប់នៅនិងកន្លែង រួចក៏​ក្រឡាប់ប៉ះ​ជាមួយ​រថយន្ត​ហាយឡិនឌ័រ​មួយគ្រឿង​ដែលកំពុង​ធ្វើដំណើរ​ស្រប​ទិស​ជាមួយ​​ម៉ូតូ ។

ទោះបីជាបែបណា គេនៅមិន​ទាន់ស្គាល់​អត្តសញ្ញាណ​សព​ជនរងគ្រោះ​​នៅឡើយ ខណៈ​សមត្ថកិច្ច​កំពុង​ត្រួតពិនិត្យធ្វើការ​ដោះ​ស្រាយ និងបញ្ជូន​ជនរងគ្រោះ​ទៅធ្វើការ​សង្គ្រោះ​ផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព