ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​អញ្ជើញ​ក្នុង​ពិធី​វេទិកា​សាធារណៈ​នៅ​សាលា​សង្កាត់​ទឹកថ្លា​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាវេលាម៉ោងរសៀលថ្ងៃទី០១ វិច្ឆិកា ២០១៤ នេះ នៅ​សាលា​សង្កាត់​ទឹកថ្លា​ ខណ្ឌសែន​សុខ មានរៀបចំ​វេទិកា​សាធារណៈ​ស្តីពី​ការ​អនុវត្ត​ន៍គោល​នយោបាយភូមិ-សង្កាត់សុវត្ថិភាព​ ក្រោម​​អធិបតីភាព​លោក​ម៉ម ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ព្រមទាំង​មាន​ការអ​ញ្ជើញ​ចូលរួម​ពី​លោក​លី សាវ៉េត អភិបាល​ខណ្ឌ​សែនសុខ,​ លោក​តាន់ ណាវិន ចៅសង្កាត់​ទឹកថ្លា,

រាជធានីភ្នំពេញ ៖ នាវេលាម៉ោងរសៀលថ្ងៃទី០១ វិច្ឆិកា ២០១៤ នេះ នៅ​សាលា​សង្កាត់​ទឹកថ្លា​ ខណ្ឌសែន​សុខ មានរៀបចំ​វេទិកា​សាធារណៈ​ស្តីពី​ការ​អនុវត្ត​ន៍គោល​នយោបាយភូមិ-សង្កាត់សុវត្ថិភាព​ ក្រោម​​អធិបតីភាព​លោក​ម៉ម ប៊ុនហេង ​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល ព្រមទាំង​មាន​ការអ​ញ្ជើញ​ចូលរួម​ពី​លោក​លី សាវ៉េត អភិបាល​ខណ្ឌ​សែនសុខ,​ លោក​តាន់ ណាវិន ចៅសង្កាត់​ទឹកថ្លា, ប្រធាន​​ក្រុម​ប្រឹក្សា​ខណ្ឌ និងប្រជាពលរដ្ឋ​សរុប​ចំនួន​៤០០​នាក់​​ និងមាន​ការ​ចែក​​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​​ផងដែរ ​។

​ក្នុង​វេទិកាសាធារណៈ​នេះ​ ត្រូវ​បានប្រជាពលរដ្ឋ​លើក​ពី​បញ្ហាមួយ​ចំនួន ដើម្បី​យក​មកដោះស្រាយ​​ដូចជា ១-​​មន្ត្រី​អាជ្ញា​ធរ​​មានសមត្ថ​កិច្ច​​​មិន​សូវ​ជា​លើក​ទូរ​ស័ព្ទ​​របស់ពួកគាត់ទេ នៅពេលដែលជួប​បញ្ហា​ម្តងៗ ២-នៅ​ក្នុងភូមិត្រពាំង​ឈូក​មាន​ចោរ​គាស់​ផ្ទះ​ជាញឹកញាប់ ធ្វើ​ឱ្យ​ពួកគាត់​មាន​ភាព​ភ័យខ្លាច​ជា​រៀង​រាល់​ថ្ងៃ​ ។ ប្រជាពលរដ្ឋ​បានសុំ​សំណូមពរ​ឱ្យ​​មន្ត្រី​អាជ្ញា​ធរ​ពង្រឹង​សុវត្ថិភាព​នៅ​ក្នុងភូមិ-ឃុំ​​ឱ្យ​បាន​ប្រសើរជាងមុន ។

ពាក់ព័ន្ធ​បញ្ហា​ខាងលើនេះ ត្រូវ​លោក​អភិបាល​ខណ្ឌ​សែនសុខ​ឱ្យ​ដឹងថា ចំពោះការ​មិន​លើក​ទូរស័ព្ទ​គឺ​មិនដែល​ទេ​ ប្រសិន​ជាអត់​បាន​លើក​ពេល​នេះ ក៏​គាត់ទូរស័ព្ទទៅវិញ​នៅពេល​ក្រោយដែរ ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព