ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោ​ស្រី​វ័យ​ក្មេង​មក​ពី​ខេត្ត​កំពង់​ធំ​ អស់​លក្ខ័​នៅក្រុងស្វាយរៀង

9 ឆ្នាំ មុន

ខេត្តស្វាយរៀង៖ មាន​ចោរ​ស្រី​វ័យ​ក្មេង​ម្នាក់​ មក​ពី​ខេត្ត​កំពង់ធំ ​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែ​ក​ កុមារីរងគ្រោះ​អាយុ​៥​ឆ្នាំ​ កំពុង​ឈមើល​ពិធី​បុណ្យ​អុំទូក​ នៅ​ខេត្ត​ស្វាយ​រៀង​ ។ ធ្វើ​ឲ្យ​មាន​ការ​ផ្អើល​ឆោ​ឡោ​ពេញ​កន្លែង​បុណ្យ​អុំ​ទូក​ ពទ្ធ័​​ចាប់​បាន​ភ្លាមៗ​ យក​ទៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ស្វាយរៀង ។

ខេត្តស្វាយរៀង៖ មាន​ចោរ​ស្រី​វ័យ​ក្មេង​ម្នាក់​ មក​ពី​ខេត្ត​កំពង់ធំ ​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ខ្សែ​ក​ កុមារីរងគ្រោះ​អាយុ​៥​ឆ្នាំ​ កំពុង​ឈមើល​ពិធី​បុណ្យ​អុំទូក​ នៅ​ខេត្ត​ស្វាយ​រៀង​ ។ ធ្វើ​ឲ្យ​មាន​ការ​ផ្អើល​ឆោ​ឡោ​ពេញ​កន្លែង​បុណ្យ​អុំ​ទូក​ ពទ្ធ័​​ចាប់​បាន​ភ្លាមៗ​ យក​ទៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ស្វាយរៀង ។ ករណី​​នេះ​​បាន​​កើត​​ឡើង​ ​កាល​​ពី​វេលា​​ម៉ោង​៩និង៤៥នាទី​ព្រឹក ​ថ្ងៃ​ទី១ ​វិច្ឆិកា ​២០១៤ ​នៅ​ភូមិមេ​ផ្លើង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយរៀង​ ឲ្យ​ដឹង​ថា​ ជន​សង្ស័យ​ឈ្មោះ ថៃ ចន្ធី ភេទ​ស្រី​ អា​យុ ​២១ឆ្នាំ ​មុខ​របរ​ មិន​ពិត​ប្រាកដ​ មាន​​ទី​លំ​នៅ​ភូមិ​អាន់​ទ្ធា​ ឃុំ​ចម្លង​ ស្រុក​បារាយ​ ខេត្ត​កំពង់ធំ​ ។ នៅ​ព្រឹក​កើត​ហេតុ​ជន​សង្ស័យ​បាន​ដើរ​ចូល​​ទៅ​កន្លែង​ប្រារព្ធ​ពិធី​ប្រណាំង​ទូក​នៅ​​មាត់​​ទន្លេ​​វ៉ៃគោ ហើយ​បាន​ធ្វើ​សកម្ម​ភាព​កាត់​ខ្សែរ​ក  កុមារី​រង​គ្រោះ​ ឈ្មោះ​អ៊ឹម ស្រីលក្ខ័​ អាយុ​ ៥ឆ្នាំ​ ដែល​មក​ជា​មួយ​ជី​ដូន​ឈ្មោះ រាម សារ៉ាន ​អាយុ​ ៥៥ឆ្នាំ នៅ​ភូមិតា​ស្អាង​ ឃុំ​ស្រុក​ស្វាយ​ជ្រំ​ យក​បាន​ខ្សែក ទម្ងន់​៥ហ៊ុន​៥លី​ ផ្លាកទីន​ ។​ ក៏​ស្រែក​ឆោ​ឡោ​ថា ចោរ ! ចោរ !  ក៏​ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ដែល​ឈរយាម​ នៅប្រចាំការ​កន្លែង​ពិធី​បុណ្យ​អុំទូក​នោះ​ក៏​ស្ទាក់​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​រីឯ​បក្ស​ពួក​ប្រុស​ស្រី​២នាក់​ទៀត​បាន​រត់​គិច​ខ្លួន​បាត់​ស្រម៉ោល​ ៕