ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​​ការ​ប្រកួត​កីឡា​វាយកូនឃ្លី​លើតុ​ជ្រើសរើស​​ជើងឯក​អាស៊ី​អាគ្នេយ៍​​លើក​​ទី​៩

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ​ការ​​ប្រកួត​កីឡាវាយកូន​ឃ្លីលើតុ​ជ្រើសរើស​​ជើងឯក​អាស៊ី​អាគ្នេយ៍​លើក​ទី​៩ (The 9th SEA Tennis Table Championship Phnom Penh)​ បាន​ប្រារព្ធ​ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​០១​ វិច្ឆិកា​ ក្នុង​សាល​ប្រកួត​​ស្ថិត​ក្នុង​ពហុ​​កី​ឡ​ដ្ឋាន​​ជាតិ​អូ​ឡាំ​​ពិក​កម្ពុជា ​។

ក្នុង​ពិធី​​​នេះ​ មានការ​ចូលរួម​ពី​លោកឧកញ៉ា ​រ័​ត្ន សុ​ខន ​អនុប្រធាន​កីឡា​វាយ​ប៉េង​ប៉ុង​​អាស៊ាន និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​​វាយ​ប៉េង​ប៉ុង​កម្ពុជា ព្រមទាំង​មន្ត្រី​កីឡា​​ពាក់ព័ន្ធ​ចំនួន​៨​ប្រទេស​​ជា​ច្រើន​នាក់​ទៀត ។

សម្រាប់​​ការ​ប្រកួត​ដែល​មាន​​ប្រទេស​៨​ចូលរួម​នេះ​ មាន​ដូច​ជា​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ វៀតណាម សិង្ហ​បូ​រី ថៃ ម៉ា​ឡេ​ស៊ី ប្រ៊ុ​យ​ណេ ឥណ្ឌូ​នេ​ស៊ី និងឡាវ ​​ដោយ​មាន​កីឡាករ​-​កីឡាការិនី​សរុប​​ចំនួន​៥៦​នាក់​ ក្នុង​នោះ​កីឡាករ​ចំនួន៣៣​នាក់ និងកីឡាការិនី​២៣​នាក់ ។
សម្រាប់​វិញ្ញាសា​សម្រាប់​ប្រកួត​មាន​ចំនួន៧  ប្រកួត​ជា​ក្រុម​បុរស​, ​ប្រកួត​ជា​ក្រុម​នារី​, ​ប្រកួត​ឯកត្តជន​បុរស​, ​ប្រកួត​ឯកត្តជន​នារី​, ​វិញ្ញាសា​វាយ​គូ​បុរស, ​វាយ​គូ​នារី និង​វាយ​គូ​ចម្រុះ​បុរស-នារី ។

សូម​បញ្ចា​ក់ថា​ ការ​ប្រកួត​ដែល​ចាប់ផ្តើម​នា​ព្រឹក​ថ្ងៃ​ទី​១ ​វិច្ឆិកា​ នេះ ​នឹង​ត្រូវ​បញ្ចប់​​នៅថ្ងៃ​ទី​៥ ​វិច្ឆិកា​ ២០១៤ ខាង​មុខ ដោយ​ក្នុង​នោះ​កម្ពុជា​មាន​​សង្ឃឹម​ច្រើន​​ក្នុង​ការ​ដណ្តើម​បាន​មេដាយ​ជូន​ជាតិ​ជាក់​ជា​មិន​ខាន ។