ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អនុសេនាធំលេខ២ និង​ប្រធាន​ប៉ុស្តិ៍ព្រំ​ដែន​ឡាប៉ាខេ​​ រង​ការ​ចោទប្រកាន់​សាជាថ្មី​ ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​

9 ឆ្នាំ មុន

​ខេត្ត​មណ្ឌលគិរី ៖ លោក​​ហ៊ឹ​ម សុ​ផាត មេបញ្ជាការ​​ស្តីទី​កងអនុសេនាធំ​លេខ​២ (​គ​២) ចំណុះ​ឱ្យ​វរ​សេនា​តូច​ការពារ​ព្រំដែន​​គោក​លេខ​​១០៣ ស្រុក​កែវ​​សីមា, ​លោក​ប៊ូ សំ​អុល ប្រធាន​ប៉ុ​ស្តិ៍​ការពារ​ព្រំដែន​​ឡា​ប៉ា​​ខេ បាន​​រង​ការ​ចោទ​ប្រកាន់​​ជា​ថ្មីពី​ប្រជាពលរដ្ឋ​ និង​​ក្រុម​​អ្នក​តាមដាន​បទល្មើស​ព្រៃ​ឈើ​ថា កំពុង​សប្បាយ​​ប្រមូល​លុយ​ដាក់​ហៅប៉ៅ​ជា​រៀងរាល់ថ្ងៃ ព្រោះ​បាន​អនុញ្ញាត​ឱ្យ​​មាន​រថយន្ត​

​ខេត្ត​មណ្ឌលគិរី ៖ លោក​​ហ៊ឹ​ម សុ​ផាត មេបញ្ជាការ​​ស្តីទី​កងអនុសេនាធំ​លេខ​២ (​គ​២) ចំណុះ​ឱ្យ​វរ​សេនា​តូច​ការពារ​ព្រំដែន​​គោក​លេខ​​១០៣ ស្រុក​កែវ​​សីមា, ​លោក​ប៊ូ សំ​អុល ប្រធាន​ប៉ុ​ស្តិ៍​ការពារ​ព្រំដែន​​ឡា​ប៉ា​​ខេ បាន​​រង​ការ​ចោទ​ប្រកាន់​​ជា​ថ្មីពី​ប្រជាពលរដ្ឋ​ និង​​ក្រុម​​អ្នក​តាមដាន​បទល្មើស​ព្រៃ​ឈើ​ថា កំពុង​សប្បាយ​​ប្រមូល​លុយ​ដាក់​ហៅប៉ៅ​ជា​រៀងរាល់ថ្ងៃ ព្រោះ​បាន​អនុញ្ញាត​ឱ្យ​​មាន​រថយន្ត​ដឹកឈើ​​ឆ្លង​ដែន​ខុសច្បាប់​​នៅ​​ច្រក​ង៉ាំ​ដី​ ។

ជាក់ស្តែង​រថយន្ត​ដឹកឈើ​​ប្រណីត​មួយ​គ្រឿង​ ដែល​ក្រុម​ឈ្មួញ​បាន​​ដឹក​យក​ទៅ​ដល់​មាត់​អូរ​ព្រំដែន​ច្រក​​ង៉ាំ​ដី ​ស្ថិត​ក្នុង​ភូមិឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ត្រូវ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កែវ​​សីមា ចាប់​ឃាត់​បាន​​កាលពី​​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី០​១ វិច្ឆិកា ២០១៤។​

​​គេ​​ឃើញ​រថយន្ត​ប្រភេទ​ឡង់​គ្រី​ស្ស័រ, រថយន្ត​កែ​ច្នៃ និង​ម៉ូតូ​ជា​ច្រើន​គ្រឿងបាន​សម្រុក​ដឹក​ជញ្ជូន​ឈើ​រាល់ថ្ងៃ​​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស។ ការ​ដឹកឈើ​ប្រណីត​ឆ្លង​ដែន​ខុសច្បាប់​​ជា​​រៀងរាល់ថ្ងៃ​ពី​សំណាក់ក្រុម​ឈ្មួញ​នៅ​ស្រុក​កែវ​សីមា​ គឺ​មាន​​សកម្មភាព​​មិន​ខុស​ពី​ទឹកបាក់​​ទំនប់​ឡើយ​ លុះត្រា​ដែល​​បានការ​ជួយ​​សម្រួល​​ពី​មន្ត្រី​ដែល​ប្រចាំការ​​​ផ្ទាល់​នៅ​កន្លែង ទើប​គេ​អាច​ដឹក​ជញ្ជូន​​ឈើ​ទាំង​អស់​នោះ​​ឆ្លង​ដែន​​បាន​ ។​ ​

​​​ជាក់​ស្តែង​ករណី​មន្ត្រី​មេព្រៃ​ចុះ​ចាប់​ដល់​​កន្លែង​បែប​នេះ តើ​អស់លោក​មន្ត្រី​ដែល​មាន​ភារកិច្ច​នៅ​ចំណុច​ខាងលើ បាន​យក​ចិត្ត​ទុកដាក់​បំពេញការងារ​របស់​ខ្លួន ដែល​ថ្នាក់លើ​បាន​ផ្តល់​ឱ្យ​ទេ? ​ប៉ុន្តែ​បែរជា​ឆ្លៀតពេល​ស្វែងរក​ផ្តល់​ប្រ​យោ​ជ​ន៍ផ្ទាល់ខ្លួន​ទៅ​វិញ​។​ ជា​ការ​​ពិត​ណាស់​ ឈើ​ប្រណីត​ទាំង​អស់នោះ ប្រសិនបើ​គេ​យក​មក​ធ្វើ​ច្បាប់​បង់​ព​ន្ធចូល​រដ្ឋ​វិញ​​ឃើញ​ថា ប្រា​ដក​ជា​ទទួល​បាន​ទឹកប្រាក់​មិន​តិច​នោះ​ឡើយ ដើម្បី​យក​មក​អភិវឌ្ឍ​ន៍​ប្រទេស​ជាតិ​ ។   

គួរ​បញ្ជាក់​ថា ក្នុង​រយៈពេល​ដែល​លោក​ហ៊ឹ​ម សុ​ផាត ឡើង​កាន់​តំណែង​ជា​មេបញ្ជាការ​ស្តីទី និង​លោក​ប៊ូ សំ​អុល បាន​ឡើង​កាន់​ជា​ប្រធាន​ប៉ុ​ស្តិ៍​ការពារ​ព្រំដែន​មក ត្រូវ​​​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កែវ​សីមា​​រអ៊ូរទាំ​ថា បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ខុសច្បាប់ នៅ​តាម​ច្រករបៀង​​ក្នុងស្រុក​កែវ​សីមា ហាក់​មាន​ភាព​ជោ​ជន់​ជាង​មេបញ្ជាការ​ចាស់​នៅ​កាន់​តំណែង ​។ ​ពោល​គឺ​មាន​ឈើ​ប្រណីត​រាប់រយ​កំណាត់ ត្រូវ​​​ក្រុម​ឈ្មួញ​លួច​ដឹក​ចេញ​ទៅ​លក់​ឱ្យ​​ថៅកែ​វៀតណាមគ្មាន​លោះ​មួយ​ថ្ងៃ​ណា​ឡើយ​ ។

ជាក់ស្តែង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌលគិរី​ និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ផ្នែក​កែវ​សីមា បាន​សហការ​គ្នា​ចុះ​ចាប់​បង្ក្រាប​រថយន្ត​ឡង់​គ្រី​ស្ស័រ​​កែ​ច្នៃ​មួយ​គ្រឿង​ដែល​កំពុង​ផ្ទុក​ឈើប្រណីត​ពេញ បម្រុង​ដឹក​ឆ្លង​ដែន​តាម​ច្រករបៀង​ង៉ាំ​ដី​លក់ឱ្យ​ថៅកែ​វៀតណាម​។ប្រតិ​បត្តិការ​ណ៍ចុះ​ចាប់​បង្ក្រាប​ជំនួញ​ឈើ​ឆ្លង​ដែន​ខុសច្បាប់​នេះ ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១ វិច្ឆិកា ២០១៤ ស្ថិត​នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ត្រង់​ចំនុច​ក្បែរ​ប៉ុ​ស្តិ៏​ច្រករបៀង​ង៉ាំ​ដី​តែ​ម្តង​។

​លោក​ឈាង ណា​ក់ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា ឈើប្រណីតដែល​ជំនាញ​ចាប់​បាន​នា​ពេល​នេះ សុ​ទ្ធសឹង​ជា​ប្រភេទ​ធ្នង់ មានមុខ​កាត់​ធំ​ៗ​ចំនួន​៧​កំណាត់ និងប្រភេទ​កូន​ក្រឡឹង​ចំនួន​៦-៧​ដុំ​ផង​ដែរ ​។ ​លោក​បាន​បន្ត​ថា សព្វថ្ងៃ​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​កែវ​សីមា​​បាន​ថមថយ​ចុះ​ខ្លាំង ព្រោះ​មន្ត្រី​ជំនាញ​នឹង​មន្ត្រី​ជំនាញ​ដែល​ពាក់​ព័​ន្ធ បាន​យកចិត្តទុកដាក​រឹត​បន្តឹង​គ្រប់​ច្រកល្ហក​ដើម្បី​ទប់ស្កាត់​បទល្មើស​ឈើ​ខុសច្បាប់​ ។​ ចំពោះ​ឈើប្រណីត និង​រថយន្ត​​ល្មើសច្បាប់​ដែល​ជំនាញ​ចាប់​បាន​ខាងលើ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើកែវ​សីមា ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ ។