ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​ជាប់​ចោទ​​ឆបោក​លុយ​ប្រជាពលរដ្ឋ​ចំនួន​៥ម៉ឺន​ដុល្លារ​ ត្រូវ​ប៉េអឹម​ស្រុកអន្លង់វែង​​ចាប់ខ្លួ​នបញ្ជូន​ទៅ​តុលាការ​​ខេត្ត​​

9 ឆ្នាំ មុន

ខេត្តឧត្តរ​​មាន​ជ័យ ៖ បុរស​​ម្នាក់​ត្រូវ​​កម្លាំង​ប៉េ​អឹម​ស្រុក​អន្លង់​វែងឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ ​ដោយ​​ជាប់​ពាក់​​ព័ន្ធ​​ពី​បទ​​ឆរ​បោក​​លុយ​ចំនួន​៥​ម៉ឺ​ដុ​លា្លរ​អា​មេ​រិ​​ក​ពី​ប្រជាពលរដ្ឋ​ ​​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ​តុលា​ ២០១៤ ​។

​ប្រភព​បាន​ឱ្យ​ដឹងថា ​បុរស​ជាប់ចោទ​​ឈ្មោះ​ឆោម ឈឿ​ន​ ​អាយុ​៤៣​ឆ្នាំ​ មានទីលំ​នៅ​ក្នុងភូមិ​អូ​រតា​មេ​ង ឃុំ​​អន្លង់​វែង ស្រុក​អន្លង់​វែង។

ប្រភពបន្តថា យោង​តាម​ដីកា​​បង្គាប់​ឱ្យស៊ើបអង្កេត​ជាបឋម​មួយ​ច្បាប់​​ចុះ​លេខ​១១.០៩​អ​.​យ​ចុះ​ថ្ងៃ​ទី​២២ ​តុលា​ ២០១៤ ​​និង​ពាក្យ​បណ្តឹង​របស់​​ប្រជាពលរដ្ឋ​៩​នាក់​ តំណាង​ឱ្យ​​ប្រជាពលរដ្ឋ​៣៥០​គ្រួសារក្នុងភូមិ​-ឃុំ​ខាងលើ​ បាន​ចោទប្រកាន់​ជន​នេះ​ពី​​បទ​ឆរ​បោក​លុយ​ចំនួន​៥​ម៉ឹ​ន​ដុល្លា​អា​មេ​រិ​ក ​ចុះ​ថ្ងៃ​ទី​០៩​ តុលា​ ២០១៤ ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២០៧​ ចុះ​ថ្ងៃ​ទី​១៦ ​តុលា​ ២០១៤ ​របស់​អយ្យ​ការ​អម​សាលាដំបូង​ខេត្តឧត្តរមានជ័យ​​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព