ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំហឹង​ស្នេហ៍​ត្រីកោណ​​នាង​ដើម​​ចាប់នាង​ចុង​ឆូត​មុខ​ដោយផ្លែឡាម​

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ស្នេហា​ត្រីកោណ​មួយ បាន​ដុត​បញ្ឆេះ​ឱ្យ​ក្លាយជា​ភ្លើងកំហឹង​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​ប្រពន្ធដើម ក្លាយជា​អ្នកទោស​ដោយសារ​តែ​បាន​ចាប់​ស្ត្រី​ម្នាក់​ដោយ​ចោទ​ថា ជា​ប្រពន្ធចុង​លួចលាក់​ជាមួយ​ប្តី ហើយ​ឆូត​មុខ​នឹង​ផ្លែ​ទ្បា​ម​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ខេត្តកំពង់ស្ពឺ ៖ រឿងរ៉ាវ​ស្នេហា​ត្រីកោណ​មួយ បាន​ដុត​បញ្ឆេះ​ឱ្យ​ក្លាយជា​ភ្លើងកំហឹង​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​ដែល​អះអាង​ថា ជា​ប្រពន្ធដើម ក្លាយជា​អ្នកទោស​ដោយសារ​តែ​បាន​ចាប់​ស្ត្រី​ម្នាក់​ដោយ​ចោទ​ថា ជា​ប្រពន្ធចុង​លួចលាក់​ជាមួយ​ប្តី ហើយ​ឆូត​មុខ​នឹង​ផ្លែ​ទ្បា​ម​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។

ករណី​បង្ក​ហិង្សា​ដោយ​ចេតនា ព្រោះតែ​ការ​ក្បត់ចិត្ត​របស់​លោក​ប្តី​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ តុលា នៅ​ភូមិ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។ លោក​ប្តី​ឈ្មោះ ប៉ិ​ម អាយុ​៣៣​ឆ្នាំ ប្រពន្ធដើម​ឈ្មោះ ឆ​យ ស្រី​លក្ខណ៍ អាយុ​២៦​ឆ្នាំ ។ ចំណែក​ស្ត្រី​ជាប់ចោទ​ជា​ប្រពន្ធចុង​លួចលាក់​ឈ្មោះ អឿ​ន សុខ​ទ្បា អាយុ​២៧​ឆ្នាំ ។ អ្នក​ទាំង​៣​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​ជាមួយ​គ្នា តែ​ផ្ទះ​ផ្សេង​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង​ដែល​ដឹង​រឿង​ស្នេហា​ត្រីកោណ​នេះ បាន​បង្ហើប​ថា រឿង​បុរស​មាន​បេះដូង​២​ចម្រៀក​នេះ កើត​ទ្បើ​ង​ច្រើន​ឆ្នាំ​មក​ហើយ ចាប់តាំងពី​បុរស​ជា​ប្តី​លែងរ​វីរ​វល់​នឹង​នាង​ប្រពន្ធដើម ថែម​ទាំង​បាន​យកប្រពន្ធ​ចុង​មក​រស់នៅ​ជាមួយ​គ្នា​ពេញ​មុខ ធ្វើ​ឱ្យ​នាង​ជា​ប្រពន្ធដើម​ឈឺចិត្ត​ឆ្អិត​ទ្រូង ព្រោះតែ​ទ​ង្វើ​បុរស​ជា​ប្តី រហូត​ទ្រាំ​លែង​បាន​ក៏​បង្ក​ឱ្យ​មានរឿង​បែប​នេះ​តែម្តង ។

ប្រភព​ដដែល​បន្ត​ថា កាលពី​អំ​ទ្បុ​ង​ប៉ុន្មាន​ខែ​មុន បុរស​ជា​ប្តី​ធ្លាប់​បាន​យក​នាង​ជា​ប្រពន្ធចុង​ទៅ​លាក់​ទុក​នៅ​រាជធានី​ភ្នំពេញ ដោយ​បាន​ជួល​ផ្ទះ​ឱ្យ​ស្នាក់​នៅ​ទៀត​ផង ។ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង គេ​ឃើញ​នាង​ជា​ប្រពន្ធចុង​ត្រ​ទ្ប​ប់​មក​វិញ ថែម​ទាំង​ឌឺដង​ឱ្យ​នាង​ជា​ប្រពន្ធដើម​ថែម​ទៀត ។ លោក​អនុសេនីយ៍ឯក ប៊ុត ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បានឱ្យ​ដឹង​ថា ផ្អែក​តាម​ចម្លើយ​បំភ្លឺ​របស់​សាក្សី មុន​ពេល​កើតហេតុ ស្ត្រី​ជា​ប្រពន្ធចុង បាន​នាំ​គ្នា​អង្គុយ​ផឹកស៊ី​នៅផ្ទះ​ជាមួយ​ប្តី​ជា​ជាង​ជួសជុល​ម៉ូតូ​យ៉ាង​សប្បាយ​រីករាយ ហើយ​ដំណឹង​នេះ​ឮ​ដល់​ប្រពន្ធដើម​ដែល​កំពុង​ឈឺ​ចុកចាប់​ក្នុង​ចិត្ត​ផង​នោះ នាង​ដើម​ក៏​ដើរ​សំដៅ​ទៅ​ផ្ទះ​ប្តី​របស់​ខ្លួន ដែល​ស្ត្រី​ជា​ប្រពន្ធចុង​កំពុង​ផឹកស៊ី​ជាមួយ ។ លុះ​ទៅ​ដល់​ក៏​បាន​ប្រវាយប្រតប់​និង​យក​ផ្លែ​ទ្បា​ម​ឆូត​មុខ​ស្ត្រី​ជា​ប្រពន្ធចុង​មួយ​កន្លែង និង​ក្រោម​ត្រចៀក​មួយ​កន្លែង រង​របួស​ហូរ​ឈាម​ស្រោច​ខ្លួន និង​ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ដោយសារ​ការ​ចាប់​ឆូត​នឹង​ផ្លែ​ទ្បា​ម​នោះ ត្រូវ​គ្រូពេទ្យ​ដេរ​លើ​ផ្ទៃមុខ​ចំនួន​១៩​ថ្នេរ ចំណែក​ក្រោម​ត្រចៀក​៤​ថ្នេរ ។

លោក​អធិការ​ស្រុក​បន្ត​ថា ស្ត្រី​ជា​ប្រពន្ធដើម​ក្រោយ​បង្កហេតុ ដោយ​ភ្លើងកំហឹង​១០០​អង្សា​នេះ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិវិធី ។ អ្នក​រស់នៅ​ផ្សារ​កន្ទួត​លើក​ទ្បើ​ង​ថា រឿង​នេះ បើ​ែ​ស្ត្រី​ជា​ប្រពន្ធចុង​មិន​ត្រ​ទ្ប​ប់​មក​រស់នៅ​ជាមួយ​ប្តី ដែល​ជា​ជាង​ជួសជុល​ម៉ូតូ ហើយ​មិន​ឌឺដង​ដៀមដាម​ដាក់​នាង​ប្រពន្ធដើម​ទេ ក៏​មិន​អាច​កើត​មានរឿង​បែប​នេះ​ដែរ ។ ប៉ុន្តែ​ក៏​មាន​អ្នកខ្លះ​លើក​ទ្បើ​ង​ថា តើ​ឱ្យ​ទ្រាំ​ដល់​ណា​ទៀត បើ​មក​រស់នៅ​ជាមួយ​គ្នា​រាល់ថ្ងៃ ហើយ​ក្នុងភូមិ​ជាមួយ​គ្នា​ទៀត តើ​ក្នុង​លោក​នេះ មាន​ស្ត្រី​ណា ដែល​ទ្រាំ​បាន តើ​ម្ទេស​ណា​មិន​ហឹរ ? ទោះជា​យ៉ាងណា​ក៏​ដោយ ព្រោះតែ​ភ្លើងកំហឹង បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធដើម​មានទោស​ជាប់​ខ្លួន​ទៅ​វិញ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធដើម​មានកូន​ប្រុស​៣​នាក់ ចំណែក​ស្ត្រី​ជា​ប្រពន្ធចុង​កំពុង​មាន​ផ្ទៃពោះ​៤​ខែ ។ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បែប​ណា​ពី​បុរស​ជា​ប្តី ដែល​ធ្វើ​ឱ្យ​ស្ត្រី​២​នាក់​ក្លាយជា​សត្រូវ​នឹង​គ្នា​នេះ​បាន​ទេ ៕
    ​       ​