ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រែ​ចម្ការ​៤នាក់​ចាញ់បោក​ជន «ខ្ទើ.យ»​ក្លាយ​ជា​អ្នកទោស​ពេលទិញ​មាសក្នុងផ្សារ​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ មានការ​ឆបោក​ថ្មី​មួយទៀត​ដោយ​មនុស្ស​ភេទ​ទី​៣​ម្នាក់ បណ្តាល​ឱ្យ​ស្ត្រី​ចំណាស់​នៅ​ជនបទ​២​នាក់ និង​យុវជន​២​នាក់​ទៀត ត្រូវ​រង​ការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឆបោក​មាស​ទម្ងន់​៥​ជី ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នៅ​ក្នុង​ផ្សា​រលើ ។

ខេត្តកំពង់ឆ្នាំង ៖ មានការ​ឆបោក​ថ្មី​មួយទៀត​ដោយ​មនុស្ស​ភេទ​ទី​៣​ម្នាក់ បណ្តាល​ឱ្យ​ស្ត្រី​ចំណាស់​នៅ​ជនបទ​២​នាក់ និង​យុវជន​២​នាក់​ទៀត ត្រូវ​រង​ការ​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឆបោក​មាស​ទម្ងន់​៥​ជី ដែល​បាន​ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នៅ​ក្នុង​ផ្សា​រលើ ។

សូម​រំឭក​ថា ការ​ចាញ់បោក​របស់​អ្នក​ជនបទ​ស្រុកស្រែ​ចម្ការ​ថ្មី​នេះ ក៏​មិន​ខុស​អី​ពី​ស្ត្រី​ម៉ាស្សា​ស្រស់​ស្អាត​ម្នាក់​ដែល​បាន​ចាញ់បោក​សង្សារ​ហេងស៊យ​របស់​ខ្លួន​នាំ​ទៅ​ទិញ​មាស​ហើយ​បន្លំ​យក​មាស​៥​ជី​របស់​អ្នកលក់​រួច​គេចខ្លួន​បាត់​កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ ។ ទីបំផុត​នាង​បាន​ធ្លាក់ខ្លួន​ជាប់ពន្ធនាគារ​ទាំង​គ្មាន​កំហុស ដែល​មេរៀន​នេះ​គួរ​បងប្អូន​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ។ ខាងក្រោម​នេះ​ជា​ល្បិច​បោកប្រាស់​ប្រជាពលរដ្ឋ​ឱ្យមក​ទទួលទោស​ជំនួស ដោយ​ចំណាយពេល​ធ្វើអំពើ​ល្អ​ប្រហែល​១​ខែ​មុន​ដើម្បី​ឱ្យ​គេ​ទុកចិត្ត ។

លោក ម៉ា យន់ មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ ក្រុង​កំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ជន​ទាំង​៤​នាក់​ដែល​រង​ការ​ចោទប្រកាន់​ក្នុង​បទ​សមគំនិត​មាន ៖
១-​ឈ្មោះ​ពេជ្រ អ៊ុំ ភេទ​ស្រី អាយុ​៥០​ឆ្នាំ
២-​ឈ្មោះ សាំង ឃី​ម ភេទ​ស្រី អាយុ​៥០​ឆ្នាំ
៣-​ឈ្មោះ ញ៉ែ​ម សារី​ម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ។
៤-​ឈ្មោះ ង៉​យ គា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។
ទាំង​៤​នាក់​មាន​ទីលំនៅ​ភូមិ​ស្ទេង ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ។ ចំណែកឯ​ជនសង្ស័យ​ជា​មេខ្លោង ឈ្មោះ កា​ភី​ម ជា​ជន​ភេទ​ទី​៣ អាយុ​២៨​ឆ្នាំ គ្មាន​ទីលំនៅ​ពិតប្រាកដ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ជន​ទាំង​៤​នាក់​រួម​ជាមួយ​មេខ្លោង​ឈ្មោះ កា​ភី​ម បាន​ជួល​រថយន្ត​តាក់ស៊ី​របស់​ឈ្មោះខុ​ម ដែល​នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​មក​ផ្សារ​កំពង់ឆ្នាំង ។ ពេល​មក​ដល់​ផ្សា​រលើ ខេត្តកំពង់ឆ្នាំង ឈ្មោះ កា​ភី​ម បានឱ្យ​កាបូប​ប្រាក់​ទៅ​ឈ្មោះង៉​យ គា កាន់​ដោយ​ប្រាប់​ថា ទៅ​ទិញ​គោ​យន្ត លុះ​ពេល​ទៅ​ដល់​កន្លែង​លក់​គោ​យន្ត​ឈ្មោះ​កា​ភី​ម បានឱ្យ​យុវជន​ទាំង​២​នាក់​នៅ​រើស​គោ​យន្ត​មួយ​គ្រឿង​ទៅ​ព្រោះ​លុយ​មាន​កាន់​នៅ​ដៃ​ហើយ​។ បន្ទាប់​មក​ឈ្មោះ កា​ភី​ម បាន​នាំ​ស្ត្រី​២​នាក់​ទៅ​ទិញ​ត្រៃ​សម្រាប់​ធ្វើបុណ្យ​កឋិនទាន តែ​ពេល​ដើរ​កាត់​ហាង​លក់​គ្រឿង​បុណ្យ​កឋិនទាន ឈ្មោះកា​ភី​ម មិន​ចូល​ទិញ​ទេ ដោយ​ប្រាប់​ថា ទៅ​ទិញ​មាស​សិន ។

លុះ​ទៅ​ដល់​តូប​លក់​មាស​លេខ​០៩ ដែល​មាន​អ្នកលក់​មាស​ឈ្មោះឡេ​ង ឃឹម​ឃ​ន ឈ្មោះ កា​ភី​ម បាន​សុំ​មើល​ខ្យែ​.​ក​មាស​ទម្ងន់​៥​ជី ហើយ​អ្នកលក់​មាស​ក៏​ឱ្យ​មើល ។ ពេល​កំពុង​មើល​នោះ ឈ្មោះ កា​ភី​ម បានឱ្យ​កាបូប​លុយ​មួយទៀត​ទៅ​ស្ត្រី​ឈ្មោះ ពេជ្រ អ៊ុំ ដោយ​ប្រាប់​ថា មើល​កាបូប​ប្រយ័ត្ន​បាត់​រួច​សុំ​អ្នកលក់​មាស​ថា សុំ​យក​ទៅ​ឱ្យ​ប្អូន​ដែល​កំពុង​ទិញ​គោ​យន្ត​ពាក់​មើល​សិន​រួច​ក៏​ចេញ​ទៅ​បាត់​រហូត​តែ​ម្តង ។

បន្តិច​ក្រោយមក​អ្នកលក់​មាស​មានការ​សង្ស័យ​ក៏​ប្រាប់​ឱ្យ​ស្ត្រី​២​នាក់​នោះ​រាប់​លុយ​ប្រគល់​ឱ្យ​ព្រោះ​បក្សពួក​បាន​យក​ខ្សែ​.​ក​មាស​៥​ជី​ទៅ​បាត់​ហើយ  លុះ​នៅ​ពេល​ស្ត្រី​ទាំង​២​នាក់ បើក​កាបូប​ប្រាក់​នោះ​មើល​ស្រាប់តែ​ឃើញ​សុទ្ធតែ​ប្រាក់​ដុល្លារ​ខ្មោច​ទើប​ដឹង​ថា ចាញ់បោក​ឈ្មោះ កា​ភី​ម​នោះ​ហើយ​ម្ចាស់​មាស​បាន​ប្តឹង​សមត្ថកិច្ច​តែ​ម្តង ។

បើ​តាម​ឈ្មោះ សាំង ឃី​ម រៀបរាប់​ថា ពួក​គាត់​មិនមែន​ជា​អ្នក​បោកប្រាស់​នោះ​ទេ ឯ​ឈ្មោះ​កា​ភី​ម​នេះ​ជា​មនុស្ស​ខ្ចាត់ព្រាត់​មកពីណា​មិនដឹង​ទេ តែ​បាន​មក​ស្គាល់​គ្រួសារ​ឈ្មោះ ង៉​យ គា និង​បាន​សុំ​ឈ្មោះ ង៉​យ គា ធ្វើ​ជា​បង​ប្អូនធម៌​ទៀត​ផង ។ ឈ្មោះ កា​ភី​ម នេះ​បាន​សន្យា​ជួយ​ទំនុកបម្រុង​គ្រួសារ ង៉​យ គា ឱ្យ​មាន​ជីវភាព​ធូរធារ ព្រោះ​អាណិត​គ្រួសារ​នេះ​ណាស់ ហើយ​ឈ្មោះ កា​ភី​ម បាន​មក​ស្នាក់​នៅ​ជាមួយ​គ្រួសារ​ង៉​យ គា ជាង​មួយ​ខែ​មុន​ពេល​កើតហេតុ​នេះ​ដោយ​បាន​ជួយ​ចេញថ្លៃ​ម្ហូបអាហារ​ផង​ដែរ ។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា នៅ​រសៀល​ថ្ងៃ​ទី​៣០ តុលា ឈ្មោះ កា​ភី​ម បានឱ្យ​គាត់ និង​ចាស់​ៗ​ជូន​គេ​ទៅ​វត្ត​ខ្លុង​ពពក ដោយ​សុំ​ព្រះសង្ឃ​ដង្ហែ​អង្គ​កឋិន​ចូល​មួយ​ត្រៃ​នឹង​គេ​ដែរ​នៅ​ពេល​ខាង​មុខ​នេះ រួច​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ឈ្មោះ​កា​ភី​ម បាន​ជួល​រថយន្ត​នាំ​ពួក​គាត់​មក​ផ្សារ​កំពង់ឆ្នាំង ដោយ​ប្រាប់​ថា ទៅ​ទិញ​គោ​យន្ត​ឱ្យ​គ្រួសារ​ង៉​យ គា មួយ​គ្រឿង និង​ទិញ​ត្រៃ​ចូល​កឋិនទាន​មួយ​ត្រៃ ។ ពួក​គាត់​មិនមែន​ជា​ដៃជើង​របស់​ជន​ឆបោក​នោះ​ទេ ។ ទោះ​យ៉ាងណា ជន​ទាំង​៤​នាក់​រួម​ទាំង​វត្ថុ​តាង​គឺ​ប្រាក់​ដុល្លារ​ខ្មោច​ចំនួន​១៧៩០០​ដុល្លារ ត្រូវ​បាន​នគរបាល​ក្រុង​កំពង់ឆ្នាំង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕