ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យចចាមអារ៉ាមពី​មរណភាព​ស្តេច​ចាប៉ី​ដង​វែង ព្រឹទ្ធា​ចារ្យ​ភិរម្យ ប្រាជ្ញ ឈួន នៅ​មាន​សុខភាព​ល្អប្រសើរ​

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ ពាក្យ​ចចាមអារ៉ាម​អកុសល​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នា​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ដែល​ថា លោក​ព្រឹទ្ធាចារ្យ​ភិ​រម្យ ប្រាជ្ញ ឈួ​ន ជា​ស្តេច​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​ប្រចាំ​កម្ពុជា បាន​ទទួលមរណភាព​នោះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា ។
ដើម្បី​ឱ្យ​អស់​ច​ម្ង​ល់ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តតាកែវ បាន​ចុះ​ទៅ​ដល់​គេហដ្ឋាន​របស់​លោកតា​តែ​ម្តង ហើយ​ឃើញច្បាស់​ថា

ខេត្តតាកែវ ៖ ពាក្យ​ចចាមអារ៉ាម​អកុសល​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នា​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ដែល​ថា លោក​ព្រឹទ្ធាចារ្យ​ភិ​រម្យ ប្រាជ្ញ ឈួ​ន ជា​ស្តេច​ចាប៉ី​ដង​វែង​ដ៏​ល្បីល្បាញ​ប្រចាំ​កម្ពុជា បាន​ទទួលមរណភាព​នោះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​គ្រប់​ៗ​គ្នា ។
ដើម្បី​ឱ្យ​អស់​ច​ម្ង​ល់ ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តតាកែវ បាន​ចុះ​ទៅ​ដល់​គេហដ្ឋាន​របស់​លោកតា​តែ​ម្តង ហើយ​ឃើញច្បាស់​ថា ព័ត៌មាន​ជា​ពាក្យ​ចចាមអារ៉ាម​ទាំង​អស់នេះ មិន​ពិត​ទេ​ដោយ​ឃើញ​ស្ថានភាព​សុខភាព​របស់​លោកតា គឺ​ល្អ​ប្រសើរ​និង​បាន​និយាយ​លេងសើច​សប្បាយ​ថែម​ទៀត​ផង​ជាមួយ​កោះសន្តិភាព ។

ភរិយា​លោកតា​ឈ្មោះ កែវ ព្រីង អាយុ​៦៦​ឆ្នាំ ឱ្យ​ដឹង​ថា លោកតា​ព្រឹទ្ធាចារ្យ​ភិ​រម្យ ប្រាជ្ញ ឈួ​ន ពេល​នេះ​មាន​អាយុ​៧៨​ឆ្នាំ ហើយ​គាត់​មិន​បាន​ស្លាប់​ដូច​ពាក្យ​ចចាមអារ៉ាម​ផ្តេសផ្តាស​នេះ​ទេ សុខភាព​របស់​គាត់​គឺ​ល្អ​ប្រសើរ សម្រាន្ត និង​ងើប​អង្គុយ​ដោយ​ខ្លួនឯង ។ ចំពោះ​ការ​ពិសា​អាហារ​វិញ ក៏​ធម្មតា​ដែរ ។ បច្ចុប្បន្ន​ក្រុម​គ្រួសារ​របស់​លោក​ព្រឹទ្ធាចារ្យ​ភិ​រម្យ ប្រាជ្ញ ឈួ​ន នៅ​ភូមិ​ស្រម៉​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ។

លោកតា ប្រាជ្ញ ឈួ​ន មាន​ប្រសាសន៍​លេងសើច​ថា «​ខ្ញុំ​អត់​អី​ទេ កុំ​បារម្ភ​អី សុខភាព​នៅ​ល្អ គ្រាន់តែ​ងងឹតភ្នែក​មើល​មិនសូវ​ឃើញ​ប៉ុណ្ណោះ​»​។ លោក​ថា នៅ​ពេល​ហូប​បាយ បើសិន​មាន​ម្ហូប​ត្រូវមាត់​នោះ បាន​១​ចាន​ដែរ គ្រាន់តែ​ស្ថានភាព​ក្រុម​គ្រួសារ​មាន​ជីវភាព​ខ្វះខាត​បន្តិច ។

គួរ​បញ្ជាក់​ថា លោកតា​ព្រឹទ្ធាចារ្យ​ភិ​រម្យ ប្រាជ្ញ ឈួ​ន មាន​ភរិយា​មុន​ឈ្មោះ កែវ ឃឹម អាយុ​៧០​ឆ្នាំ បាន​ស្លាប់​ហើយ និង​បន្សល់​ទុក​កូនប្រុស​ចំនួន​៥​នាក់ ។ បន្ទាប់​មក លោកតា​ក៏​មាន​ភរិយា​ក្រោយ​ជា​ប្អូន​របស់​ភរិយា​មុន មក​ជួយ​ថែរក្សា​លោកតា​រហូត ហើយ​ថ្វី​ដ្បិតតែ​ពេល​នេះ​លោកតា​ដើរ​មិនសូវ​បាន ភ្នែក​មើល​មិនសូវ​ឃើញ តែ​លោកតា​នៅ​អាច​ច្រៀង​ចាប៉ី​បាន​ខ្លះ​ៗ​ដែរ ។
ព្រឹទ្ធាចារ្យ​ភិ​រម្យ​ប្រាជ្ញ ឈួ​ន គឺជា​ស្តេច​ចាប៉ី​ដង​វែង ដែល​រក​អ្នក​មក​ប្រៀបផ្ទឹម​នឹង​លោកតា​មិន​បាន​ឡើយ ។

តាម​រយៈ​ចាប៉ី​ដង​វែង លោកតា​បាន​លើកយក​ច្បាប់​ល្បើក​ថ្មី ឬ​ច្បាប់ប្រុស ច្បាប់ស្រី ដែល​អ្នក​ភិ​រម្យ​ភាសា​អ៊ូ បាន​ច្រៀង​មក​សាបព្រោះ​បន្ត ដល់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ ឱ្យ​ចេះ​ធ្វើខ្លួន​ជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គម​គ្រួសារ និង​សង្គម​ជាតិ ។ លោក​ព្រឹទ្ធាចារ្យ​ភិ​រម្យ​ប្រាជ្ញ ឈួ​ន គឺជា​ប្រទីប​បំភ្លឺ​ផ្លូវ​ដល់​កូន​ខ្មែរ ឱ្យ​ស្គាល់​អ្វី​ដែល​ល្អ អ្វី​ដែល​អាក្រក់ សម្រាប់​ប្រតិបត្តិ​ក្នុង​ជីវិត​របស់​ខ្លួន ។ សូម​ជូនពរ​ជ័យ​ដល់​លោកតា សូម​មាន​ជន្មាយុ​យឺនយូរ​តទៅ​មុខ​ទៀត​កុំបី​ឃ្លៀងឃ្លាត​ទ្បើ​យ ៕
    ​    ​​​