ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ពល​ធំ​​អន្តរាគមន៍លេខ៣​រៀបចំ​ឈូស​ឆាយ​ទី​លាន​បា.ញ់​គ្រាប់​ពិត​នៅ​ស្រុក​ត្បែង​មានជ័យ​​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កង​កម្លាំង​វិ​ស្វក​ម្មនៃ​កង​ពលធំ​អន្តរា​គមន៍​​លេខ​​៣​ បាន​នាំគ្នា​​ធ្វើការ​​​ឈួ​ស​​​ឆាយ និង​រៀបចំ​លេណដ្ឋាន​ទីតាំង​​បា.ញ់​គ្រាប់​​ពិតស្ថិត​នៅ​កងពលតូច​​អន្តរា​គម​ន៍​លេខ​​១២​​ចាស់ក្បែរ​ជើងភ្នំ​ត្បែង ​ក្នុង​ចំណុច​​៩៥ ស្រុក​ត្បែង​មាន​ជ័យ ខេត្តព្រះវិហារ ។

រាជធានីភ្នំពេញ ៖ កង​កម្លាំង​វិ​ស្វក​ម្មនៃ​កង​ពលធំ​អន្តរា​គមន៍​​លេខ​​៣​ បាន​នាំគ្នា​​ធ្វើការ​​​ឈួ​ស​​​ឆាយ និង​រៀបចំ​លេណដ្ឋាន​ទីតាំង​​បាញ់​គ្រាប់​​ពិតស្ថិត​នៅ​កងពលតូច​​អន្តរា​គម​ន៍​លេខ​​១២​​ចាស់ក្បែរ​ជើងភ្នំ​ត្បែង ​ក្នុង​ចំណុច​​៩៥ ស្រុក​ត្បែង​មាន​ជ័យ ខេត្តព្រះវិហារ  ។

​លោក​វរសេនីយ៍ទោ ជូ តុង​អាន មេបញ្ជាការ​​កង​វិ​ស្វក​ម្ម​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣បាន​ឱ្យ​​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​​១ វិច្ឆិកា ២០១៤ ​នេះ​ថា ការ​ឈួ​ស​ឆាយ​​ទីតាំង​ទីលាន​បាញ់​​គ្រាប់​ពិត​​នេះ លើ​ផ្ទៃដី​៦​​ហិ​កតា និង​សាងសង់​ផ្លូវ​ចូល​ទៅ​កាន់​​ទីលាន​បាញ់​គ្រាប់​ពិត មាន​ប្រវែង​​៤៩៦២​ម៉ែត្រ​​ ។

​លោក​បន្ត​ថា ដោយ​មានការ​សហការ​​ជាមួយ​លោក​ឧត្តមសេនីយ៍​ឯក ឈ​ន សារ៉ា​ណេ នាយ​រង​សេនាធិការ​​ចម្រុះ និង​ជា​មេបញ្ជាការ​កង​​វិ​ស្វក​ម្ម​អគ្គបញ្ជាការ​​បាន​ផ្តល់​នូវ​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង ក្នុង​ការ​រៀបចំ​ទីលាន​បាញ់​​គ្រាប់​ពិត​ខាង​លើ​នេះ  ។ លោក​វរ​សេនីយ៍​ទោ ជូ តុង​អាន ក៏​បាន​បញ្ជាក់​ផង​ដែរ​​ថា ជំនាញ​របស់​កង​វិ​ស្វក​ម្ម​មាន​៣​ជំនាញ​ធំ​ៗ ដូច​ជា ជំនាញ​រាវ​​មីន ជំនាញ​គ្រឿងចក្រ​​ឈួ​ស​ឆាយ និង​ជំនាញ​សំណង់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ូ ណា​រិ​ន មេបញ្ជា​ការ​រង​កងពលធំ​អន្តរា​គមន៍​លេខ​​៣​ក៏​បាន​ឱ្យ​​ដឹង​ដែរ​ថា នេះ​​ជា​លើក​ទី​១​ហើយ ដែល​កង​ពល​ធំ​អន្តរា​គម​ន៍​លេខ​​៣​បាន​រៀបចំ​ទីលាន​បាញ់​​គ្រាប់​​ពិត ក្រោយ​ពី​ការ​​ហ្វឹកហ្វឺន​បំប៉ន ជំនាញ កាំភ្លើង​ធំ អាវុធ​គាំទ្រ ស្មើ​ជើង និង​ជំនាញ​​រថ​ក្រោះ កាលពី​ចុងខែ​មិថុនា​​កន្លង​​ទៅដល់​នាយពល​ទាហាន​​ទិស​ទី​១ តំបន់​​ប្រាសាទព្រះវិហារ ទើប​មក​ដល់​​ពេល​នេះ កង​ពល​​ធំ​អន្តា​គម​ន៍​លេខ​​៣​បាន​រៀបចំ​ទីលាន​បាញ់​គ្រាប់​ពិត ដើម្បី​ឱ្យ​​សិក្ខាកាម​​ទាំងអស់ សាកល្បង​យុទ្ធវិធី ដែល​បាន​​ហ្វឹកហ្វឺនអស់ រយៈពេល​៩០​ថ្ងៃ​កន្លង​​មក ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព