ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ចចម្រុះ​ចុះ​​បង្ក្រាបកន្លែងបញ្ជល់​មាន់​ ដុះស្លែ​ដ៍​ធំក្នុង​ទីតាំង​អតីត​ភូមិភាគ​ទី៤

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ ទីតាំង​បញ្ជល់​មាន់​ដ៏ធំ កើត​មានរាប់​ឆ្នាំមក​ហើយ ដែល​ទីតាំង​នោះស្ថិត​ក្នុងអតីត​យោធភូមិ​ភាគ​ទី៤ ត្រូវបាន​កម្លាំង​សមត្ថ​កិច្ចចម្រុះ​ ចេញ​ប្រតិបត្តិ​ការ​បង្រ្កាប​ដោយដ​កហូត​បានវត្ថុតា​ងមួយ​ចំនួន ​។ ប្រតិ​បត្តិ​ការ​បង្រ្កាប​កន្លែង​បញ្ជល់​មាន់​នៅក្នុង​ទី តាំងភូមិ​ភាគ៤​នេះ​ធ្វើ​ឡើង​នៅម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃទី​៣០​

ខេត្ត​សៀមរាប ៖ ទីតាំង​បញ្ជល់​មាន់​ដ៏ធំ កើត​មានរាប់​ឆ្នាំមក​ហើយ ដែល​ទីតាំង​នោះស្ថិត​ក្នុងអតីត​យោធភូមិ​ភាគ​ទី៤ ត្រូវបាន​កម្លាំង​សមត្ថ​កិច្ចចម្រុះ​ ចេញ​ប្រតិបត្តិ​ការ​បង្រ្កាប​ដោយដ​កហូត​បានវត្ថុតា​ងមួយ​ចំនួន ​។ ប្រតិ​បត្តិ​ការ​បង្រ្កាប​កន្លែង​បញ្ជល់​មាន់​នៅក្នុង​ទី តាំងភូមិ​ភាគ៤​នេះ​ធ្វើ​ឡើង​នៅម៉ោង​៣និង៣០​នាទី​រសៀល​ថ្ងៃទី​៣០​ខែតុលា ឆ្នាំ២០១៤​ ដែល​ទីនោះ ​ ស្ថិត​​នៅមិនឆ្ងាយ​ប៉ុន្មាន​ពីមុខ​ប្រាសាទ​អង្គរវត្ត ​ក្នុងសង្កាត់​គោក​ចក ក្រុង​សៀម​រាប ។

ប្រតិបត្តិការ​នោះ ​សមត្ថ​កិច្ចបាន​រៀប​ចំកម្លាំ​ងតាំង​​ពីព្រឹកដើម្បី​ចេញ​បង្រ្កាប​ ប៉ុន្តែ​នៅ ល្ងាច​ថ្ងៃដដែល​បាន​អនុ​វត្ត​ដោយ​ប្រើប្រាស់​កម្លាំង​នគរបាល​សរុប​ចំនួន​២០នាក់ ​​ក្នុងនោះ​​១០នាក់ មកពី​អធិការ​ក្រុង​សៀម​រាប និង​១០​នាក់​ទៀតម​កពីការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិតស្រាល​ខេត្ត​សៀមរាប​។សមត្ថកិ​ច្ចបាន​អះអាង​ថា ដោយ​​សារ​មានកា​​ររៀបចំកម្លាំង​យូពេ​កទើប​ធ្វើឲ្យអ្នក​លេងបញ្ជល់​មាន់​ បែក​សំបុក​នៅពេល​សមត្ថ​កិច្ចទៅ​ដល់ រត់​បាត​ជើង​សព្រាត​។ ទោះ​បីជាយ៉ាង​ណាក៏ដោយ​ លោកអនុសេ​នីយ៍​ឯក នួន ​សក្កិចំរើនរិទ្ធ ​បាននិ​យាយថា​ក្នុ​ង​ប្រតិ​បត្តិកា​​រនោះ សមត្ថកិច្ច​ឃាត់​រថយន្ត​បាន​ចំនួន១​គ្រឿង ​ ម៉ូតូ​ទំនើបៗ​ចំនួនជាង​២០គ្រឿង​ ទ្រុង​មាន់​ធ្វើ​ពី​ដែក​បាន​ចំនួន២៥​ កៅ​ស៊ូតង់ធំ​ៗចំនួន២ ​ដែល​សមត្ថ​កិច្ចអះ​អាងថា​កៅ​ស៊ូតង់នេះ​បា នរុះ​រើពី​សង្វៀន​បញ្ជល់​មាន់​ ចំនួន​២វង់នៅ​កន្លែង​កើតហេតុ ។

លោក​អនុសេ​នីយ៍​ឯក ​ នួន ​សក្កិចំរើនរិទ្ធ ​បានបញ្ជា​ក់ទៀតថា​ មនុស្ស​ទាំង​អស់​បាន​រត់រួច ម៉ូតូ​រាប់​សិប​គ្រឿង​និង​រថយន្ត​ជាច្រើ​នគ្រឿង​​ ត្រូវបាន​អ្នកម​កបញ្ជល់​មាន់​យក​ចេញអស់​មុនពេល​សមត្ថ​កិច្ចទៅ​ដល់​ ។ក្រៅពី​នោះ​មាន​​មាន់ជល់ចំ​នួន៧ក្បាល​ត្រូវបាន​ដកហូត​ ប៉ុន្តែ​កូនអ្នកធំ​ម្នាក់ដែល​គេស្គា ល់ល្បី​ពេញ​ខេត្ត​សៀម​រាប​ដែល​រក​ស៊ីខុស​ច្បាប់​កន្លងមក​ ហើយ​មកឆក់​យកពី​ដៃសមត្ថកិច្ចទៅវិញ​​អស់ចំនួន៣​ក្បាល គឺនៅ​សល់​តែ៤​ក្បាល​ប៉ុណ្ណោះ ។ ក្រុម​សមត្ថកិច្ច​ក៏ដូចជា​ប្រជាពល​រដ្ឋបាន​និយាយថា ទីតាំង​នេះ​កើត​មានរា​ប់ឆ្នាំ​មិនខ្លាច​ច្បាប់ឡើ​យ​​ ព្រោះ​ថា ​ជារបស់​កូនអ្នកធំ​ ហើយ​អ្នកលេង​ក៏គេសប្បាយ​ចិត្តបាន​ម្ចាស់ស​ង្វៀន​ជាអ្នក​មានឥ​ ទ្ធិពល ពួក​គេក៏​អង្គុយ​លេង​ភ្នាល់​មាន់​បានយ៉ា​​ងស្រួលរាប់ឆ្នាំ​រហូតមក ។​ ទីតាំង​បញ្ជល់​មាន់​នោះ​ត្រូវបាន​គេនិយាយ​ថា រាប់ឆ្នាំ​មក​ហើយ​នោះ​បានដាក់​ខែដល់​សមត្ថកិច្ច ​មួយ​​ចំនួនផងដែ​រ ។ជាមួយ​នោះ​ក៏មាន​ដាក់​ខែដល់​អ្នកកា​សែត​ ទូរទស្សន៍​ប្រចាំ​ខេត្តមួយ​ចំនួនទៀត​ផង ។

ប្រជា​ពលរដ្ឋ​បាននិយាយ​ថា ​ការបើក​កន្លែង​ជល់មាន់​រាប់​​ឆ្នាំមកនេះ ​គឺធ្វើឱ្យខេត្ត​សៀម​រា បតាំង​ពីមុន​រហូត​មក​ដល់ពេល​នេះបាន​កើត​មានចោរ​ឆក់ ​ចោរប្លន់​ម៉ូតូ ​កាច់សោ​កយក​ម៉ូតូ ​ រាប់​ករណី ក្នុង​មួយ​ខែៗ​ដោយ​សារ​ការ​ចាញ់​ល្បែង​បញ្ជល់​មាន់ បៀ​អាប៉ោង កន្ទុយ​លេខជា​ដើម ​ដែលគេ​សង្កេត​ឃើញ​មាន​បើក​ឲ្យលេង​យ៉ាងរលួន។