ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យពីរនាក់ធ្វើសកម្ម​ភាព​ឆក់កាបូប​ពីស្រ្តីម្នាក់មិន​បាន​សម្រេច​ ជិះ​ម៉ូតូ​គេចខ្លួន​យ៉ាងលឿន

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​ឌុប​កូន​តាម​ផ្លូវ​ត្រូវ​ជន​សង្ស័យ​ពីរ​ម្នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពីស្រ្តីរូប​នេះ​តែមិន​បាន​សម្រេច​ ក្រុម​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ស្រមោល ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨ និង ៣០ នាទី​ យប់ ថ្ងៃ​ទី​៣១ តុលា ២០១៤ នៅ​តាម​ផ្លូវ​លេខ​៥៩៨ ស្ថិត​នៅ​

រាជ​ធានី​ភ្នំ​ពេញ ៖ ស្រ្តី​ម្នាក់​ជិះ​ម៉ូតូ​ឌុប​កូន​តាម​ផ្លូវ​ត្រូវ​ជន​សង្ស័យ​ពីរ​ម្នាក់ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ពីស្រ្តីរូប​នេះ​តែមិន​បាន​សម្រេច​ ក្រុម​ជន​សង្ស័យ​បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ស្រមោល ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពីវេលា​ម៉ោង ៨ និង ៣០ នាទី​ យប់ ថ្ងៃ​ទី​៣១ តុលា ២០១៤ នៅ​តាម​ផ្លូវ​លេខ​៥៩៨ ស្ថិត​នៅ​ក្នុង​សង្កាត់​បឹងកក់​ទី១ ខណ្ឌ​ទួលគោក ។

ប្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ស្រ្តី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ស៊ីរូស មួយ​គ្រឿង ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1AB-4428 ឌុបកូនតូចៗ ៣​នាក់ដោយ​ធ្វើ​ដំណើរតាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិសដៅ ពីត្បូង​ទៅ​ជើង ខណៈមក​ដល់ចំណុច​កើត​ហេតុ ក៏មាន​ជន​សង្ស័យ​ពីរនាក់ជិះ​ម៉ូតូ​ម៉ាក និច មួយ​គ្រឿង មក​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​ពីស្រ្តី​រង​គ្រោះ​តែមិន​បាន​សម្រេច​ក្រុម​ជន​សង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​គេច​ខ្លួន​បាត់ស្រមោល​តែម្តង ។

គួបញ្ជាក់​ថា ប្រជាពលរដ្ឋបាន​ប្រាប់អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ពេល​យប់នៅ​ផ្លូវ​លេខ៥៩៨ ចាប់ពីចំណុច​ស្ពាន​អាកាស​៧មករា មក​ដល់​រង្វង់មូល​កាំកូស៊ីធី (ព្រំប្រទល់​ខណ្ឌសែន​សុខ និង ព្រំប្រទល់ខណ្ឌទួលគោក) អ្នក​ធ្វើ​ដំណើរពេល​យប់តែង​តែព្រួយ​បារម្ភ​ព្រោះ​តែង​តែជួប​ជួប​និង​ក្រុម​ចោរ​ធ្វើ​សកម្ម​ភាពឆក់ ប្លន់ ជាញឹក​ញាប់ ។ ដោយ​ប្រជាពល​រដ្ឋ​ប្រាប់បន្តថា គេមិនសូវ​ឃើញ​សូវឃើញ​សមត្ថកិច្ច​ល្បាតពេលយប់នៅចំណុច​ខាង​លើ ។