ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តវីស្តូ​បើកបុក​ក្បាលរបាំង​ថ្ម​បាក់មួយកង់​រួចក្រឡាប់ផ្ងារជើង​កណ្តាលផ្លូវ​

9 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ រថយន្ត​វីស្តូស​មួយ​គ្រឿង​បើកបរ​ដោយ​បុរសជន​ជាតិ​ម្នាក់​បានបើក​ទៅបុក​ក្បាល​រ​បាំង​ថ្ម​ពុះ​ខណ្ឌចែក​ផ្លូវ​បាក់​អស់មួយ​កង់​ជាប់​​ទៅ​ជាមួយ​ស្លាក​សញ្ញា​បង្ហាញ​ទិសដៅ​ចរាចរណ៍មួយ​ដើមផងដែរ បន្ទាប់មក​រថយន្ត​​មិន​ទាន់អស់ល្បឿន​ក៏បាន​បើក​ជ្រុល​ទៅមុខ​នៅផ្លូវ​កំពង់តែរអិលដោយតំណក់ទឹក​ភ្លៀង

រាជធានីភ្នំ​ពេញ ៖ រថយន្ត​វីស្តូស​មួយ​គ្រឿង​បើកបរ​ដោយ​បុរសជន​ជាតិ​ម្នាក់​បានបើក​ទៅបុក​ក្បាល​រ​បាំង​ថ្ម​ពុះ​ខណ្ឌចែក​ផ្លូវ​បាក់​អស់មួយ​កង់​ជាប់​​ទៅ​ជាមួយ​ស្លាក​សញ្ញា​បង្ហាញ​ទិសដៅ​ចរាចរណ៍មួយ​ដើមផងដែរ បន្ទាប់មក​រថយន្ត​​មិន​ទាន់អស់ល្បឿន​ក៏បាន​បើក​ជ្រុល​ទៅមុខ​នៅផ្លូវ​កំពង់តែរអិលដោយតំណក់ទឹក​ភ្លៀង ក៏បណ្តាល​​ឱ្យ​រថយន្ត​ក្រឡាប់​ផ្ងាជើង​ទៅចំហៀង​ផ្លូវ តែសំណាងល្អ​អ្នក​បើកបរ​មិន​មាន​រង​គ្រោះ​ថ្នាក់ ។ ហេតុការណ៍នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១ និង​៣០​នាទី យប់ ថ្ងៃ​ទី​៣១ តុលា ២០១៤ នៅ​លើ​កំណាត់ផ្លូវ​លេខ៥៩៨ ស្ថិត​នៅ​ក្នុង​សង្កាត់បឹងកក់ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា នៅមុន​ពេល​កើត​ហេតុ​គេឃើញ​រថយន្តវីស្តូស មួយ​គ្រឿង​ពណ៌លឿង​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ2M-8905 បើកដោយបុរសជន​ជាតិចិន ម្នាក់រួម​ដំណើរជាមួយ​ប្រពន្ធ​ដោយ​ធ្វើដំណើរ​យ៉ាងលឿន​តាម​ផ្លូវ​លេខ៥៩៨ ក្នុង​ទិសដៅ​ពីជើង​ទៅ​ត្បូង ខណៈមក​ដល់ចំណុច​កើត​ហេតុ​ក៏បានបើក​ទៅបុក​ក្បាល​រ​បាំង​ថ្ម​ពុះ​ខណ្ឌចែក​ផ្លូវ​បាក់​អស់មួយ​កង់​ជាប់​​ទៅ ​ជាមួយ​ស្លាក​សញ្ញា​បង្ហាញ​ទិសដៅ​ចរាចរណ៍មួយ​ដើមផងដែរ បន្ទាប់មក​រថយន្ត​​មិន​ទាន់អស់ល្បឿន​ក៏បាន​បើក​ជ្រុល​ទៅមុខ​នៅផ្លូវ​ កំពង់តែរអិល​ដោយ​តំណក់ទឹក​ភ្លៀង ក៏បណ្តាល​​ឱ្យ​រថយន្ត​ក្រឡាប់​ផ្ងាជើង​ទៅចំហៀង​ផ្លូវ តែសំណាងល្អ​អ្នក​បើកបរ​គ្រាន់តែរបួសស្រាល ។

ក្រោយពេល​កើត​ហេតុ​គេឃើញរថយន្តឡិច ស៊ីស ៤៧០ មួយ​គ្រឿង​មក​ទទួល​យក​ពីរនាក់ប្តីប្រពន្ធជន​ជាតិចិន​ជិះគេចខ្លួន​បាត់​  ចំណែក​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ផ្លូវ​គោក នៃស្នង​ការដ្ឋាន​នគរបាលរាជធានី​ភ្នំ​ពេញ​ រង​ចាំដោះ​ស្រាយ​គ្នា​តាម​ក្រោយ​។