ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូវ៉វ៉ាពន្លះ​គ្នា​ជាមួយ​ម៉ូតូហុងដាឌ្រីមសេ១១០ ពេញ​ទំហឹង​រង​របួស​ធ្ងន់-ស្រាល ៥នាក់

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ មនុស្ស​៥​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​នៅ​ក្នុង​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍មួយ​ដែល​បង្ក​ឡើង​រវាង ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​ពេញ​ទំហឹង កាល​ពីវេលា​ម៉ោង ៨ និង​៣០ នាទី​យប់ ថ្ងៃ​ទី​៣១ តុលា ២០១៤ នៅលើ​កំណាត់ផ្លូវ​លេខ​៧០ ស្ថិត​ក្នុង​សង្កាត់ស្រះចក ខណ្ឌដូន​ពេញ ។

ព្រ​ភព​ព័ត៌មាន​ពីកន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេឃើញ​ម៉ូតូវីវ៉ា ពណ៌ខ្មៅ​មួយ​គ្រឿង ពាក់ស្លាក​លេខ​កណ្តាល1E-505​ជិះ​ដោយ​បុរស​ពីរ​នាក់ បើក​ប្រដេញ​គ្នា​ជាមួយ​ម៉ូតូ​មិន​ស្គាល់អត្តសញ្ញាណ​មួយ​គ្រឿង​ទៀត តាម​ផ្លូវ​លេខ​៧០ ក្នុង​ទិសដៅ​ពីជើង​ទៅក្បូង ​ខណៈមក​ដល់ចំណុច​កើត​ហេតុ​ក៏បាន​ជ្រុល​ទៅបុក​ចំចំហៀង​ខាង​ក្រោយ​ម៉ូតូ​ម៉ាក ហុង​ដា​ឌ្រីម សេ១១០ ពណ៌ខៀវ​ ពាក់ស្លាក​លេខ​ភ្នំ​ពេញ​1BR-5322 ជិះ​ដោយបុរស-នារី៣នាក់ដែល​ធ្វើ​ដំណើរស្រប​ទិសគ្នា​ពេញ​ទំហឹង បណ្តាល​ឱ្យ បុរស​បើក​ម៉ូតូ​ហុង​ដាឌ្រីមសេ​១១០ និង​អ្នក​នារីរួម​ដំណើរជាមួយ​រង​របួស​ធ្ងន់ ចំណែកបុរសពីរនាក់ទៀត​ដែល​ជិះ​ម៉ូតូ​វីវ៉ា និងបុរស​ម្នាក់ដែល​រួម​ដំណើរជាមួយ​ម៉ូតូ​ហុងដា​ឌ្រីម រង​របួសស្រាល ។ បន្ទាប់មក​គេឃើញបុរសជិះ​ម៉ូតូ​វីវ៉ា​ទាំង​ពីរ​នាក់ ដែលរង​របួសស្រាល​នាំ​គ្នា​រត់ចោល​ម៉ូតូ​គេចខ្លួន​បាត់ស្រមោល ។

ក្រោយពេលកើត​ហេតុ​ជនរង​គ្រោះ​ត្រូវ​បាន​គេបញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ត្រូវ​សមត្ថកិច្ច​​យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចផ្លូវ​គោក​រាជ​ធានី​ភ្នំ​ពេញ​រង​ចាំដោះ​ស្រាយ​គ្នា​តាមនិតិវិធីច្បាប់​។