ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចចម្រុះស្ទាក់ចាប់បាន​រថយន្តដឹកឈើប្រណីតពី​រគ្រឿង​ ដែលមាន​តម្លៃរាប់មឺុនដុល្លារ​​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​ធុនយក្ស​ប្រភេទ​យីឌុប ចំនួន​ពីរ​គ្រឿង​បាន​ដឹក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ចេញពីខេត្ត​កំពង់ធំ ក្នុង​គោល​បំណង​យក​ទៅ​លក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ធ្វើ​ការ​បង្រ្កាប កាល​ពី​វេលា​ម៉ោង​ប្រមាណ​៩យប់ ថ្ងៃទី៣១ តុលា ២០១៤ នេះ​នៅ​ចំណុច​ភូមិ​តាអុង ស្រុក​ចំការ​លើ

ខេត្តកំពង់ចាម ៖ រថយន្ត​ធុនយក្ស​ប្រភេទ​យីឌុប ចំនួន​ពីរ​គ្រឿង​បាន​ដឹក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ចេញពីខេត្ត​កំពង់ធំ ក្នុង​គោល​បំណង​យក​ទៅ​លក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ធ្វើ​ការ​បង្រ្កាប កាល​ពី​វេលា​ម៉ោង​ប្រមាណ​៩យប់ ថ្ងៃទី៣១ តុលា ២០១៤ នេះ​នៅ​ចំណុច​ភូមិ​តាអុង ស្រុក​ចំការ​លើ ខេត្ត​កំពង់ចាម ។

បើតាម​មន្រ្តីរដ្ឋ​បាលព្រៃ​ឈើ​បាន​ប្រាប់ឱ្យ​ដឹង​ថា ខណៈរថយន្ត​ខាង​លើ​បើក​មក​ដល់ចំណុច​ឃុំចំការ​តាអុង កម្លាំង​រដ្ឋបាលព្រៃឈើ​បាន​យក​រថយន្ត​ចំនួន​២​គ្រឿង បើក​មក​ស្ទាក់ផ្លូវ​ តែ​ត្រូវ​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​បើក​បំបុក​ ដែល​ដំបូង​គេសន្និដ្ឋាន​ថា កម្លាំង​រដ្ឋបាល​ព្រៃឈើពីរនាក់រង​របួសហើយ ប៉ុន្តែកម្លាំង​រដ្ឋ​បាល​ព្រៃឈើ​ទាំង​ពីរនាក់នោះ​​បាន​លោតចេញ​ពីរថយន្ត​ទាន់ពេលវេលា មិន​មាន​រង​គ្រោះថ្នាក់នោះទេ ។

បន្ទាប់មក​រថយន្តដឹក​ឈើ​ប្រណីតទាំងពីរគ្រឿង​​បើក​រត់គេចបាន​ចម្ងាយ​១០ ទៅ២០គីឡូម៉ែត្រ​ មក​ដល់​ចំណុច​ឃុំចំការតាអុង ​អ្នក​បើករថយន្ត​បាន​ចតរថយន្តចោល​រត់គេចខ្លួន​បាត់អស់ ហើយកម្លាំង​សមត្ថកិច្ច​ចម្រុះក៏​បាន​ឃាត់​រថយន្ត​ចំនួន​ពីរគ្រឿង​ដែល​ដឹកឈើ​ប្រណីត​ដែល​មាន​បរិមាណ​ជាង៥០ម៉ែត្រគូប មានតម្លៃរាប់មឺុន​ដុលា្លរ។  សមត្ថកិច្ច​បាន​បញ្ជាក់ឱ្យ​ដឹង​ថា ឈើប្រណីត​នេះជារបស់​ឈ្មោះ  ពៅ ដែល មាន​ទីលំនៅ​ក្នុង​ ឃុំអូរស្វាយ ស្រុក​កំពង់សៀម និង​ជាប្អូន​ប្រុស​លោក​ឧកញ្ញា ជំនួញ​ឈើ​ម្នាក់ ។

បើតាមប្រភព​ព័ត៌មាន​ខ្លះបាន​ឱ្យ​ដឹងថា ឈើប្រណីត​ខាង​លើ​នេះ​គឺជាឈើ​របស់ឈ្មោះ ឡាយ ផ្ទះនៅ​ម្តុំត្រែង ភូមិខែលជ័យ ស្រុក​អូរស្វាយ ស្រុក​កំពង់សៀម ។ កន្លងមក​ផ្ទះ​ឈ្មោះ ឡាយ នេះ​ក៏ត្រូវ​បាន​មន្រ្តី​រដ្ឋបាលព្រៃ​ឈើ​ ចុះឆែកឆេររកឈើ​ក្រញូង​ម្តង​រួច​ទៅ​ហើយ ។