ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យដែលរឹត.ក ​សម្លា.ប់នារីម្នាក់នៅក្នុង​ផ្ទះ​សំណាក់យីហោ<<អប្សរាមាស>>ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ ៖ ឃាតករដែល​រឹត.ក សម្លា.ប់​នារីម្នាក់នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​យីហោ<<អប្សរាមាស>> ត្រូវ​បាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់ខ្លួនបាន​ហើយ​ កាល​ពី​វេលា​ម៉ោង ៧​និង​១០យប់​ថ្ងៃ​ទី​៣១ តុលា ២០១៤ នេះ​នៅ​ចំណុច​ផ្ទះ​ជួល​របស់ជន​សង្ស័យ ស្ថិត​នៅ​ក្នុង​ភូមិ​តំណាក់ សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌសែន​សុខ ។

រាជ​ធានី​ភ្នំ​ពេញ ៖ជនសង្ស័យ​ដែល​រឹត.ក សម្លាប់​នារីម្នាក់នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​យីហោ<<អប្សរាមាស>> ត្រូវ​បាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់ខ្លួនបាន​ហើយ​ កាល​ពី​វេលា​ម៉ោង ៧​និង​១០យប់​ថ្ងៃ​ទី​៣១ តុលា ២០១៤ នេះ​នៅ​ចំណុច​ផ្ទះ​ជួល​របស់ជន​សង្ស័យ ស្ថិត​នៅ​ក្នុង​ភូមិ​តំណាក់ សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌសែន​សុខ ។

ជនសង្ស័យ​មាន​ឈ្មោះ សុខ សុផា អាយុ៣១ឆ្នាំ មុខ​របររត់ម៉ូតូ​ឌុប ហើយ​ត្រូវ​ជា​ក្មួយ​ថ្លៃ​នារី​រង​គ្រោះ​  ។ ជន​សង្ស័យជាបុរស​ពោះម៉ាយ​កូន​ពីរ និង​មាន​ស្រុក​កំណើត​នៅ​ក្នុង​ភូមិ​ចុងព្រែក ឃុំមឺុន​ជ័យ ស្រុក​រំដួល ខេត្ត​ស្វាយ​​​រៀង  ហើយ​បាន​ស្នាក់នៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​តំណាក់ សង្កាត់​ភ្នំ​ពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រ​ភព​ព័ត៌មាន​ដែល​ទទួល​បាន​ពីសមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​​ជន​សង្ស័យ​គឺត្រូវ​ជា​ក្មួយ​បង្កើត​របស់​ប្តីនារី​រង​គ្រោះ។​ហើយ​ជន​សង្ស័យ​ ក៏​​បាន​មក​សុំ​ផ្ទះ​ពូបង្កើត​ស្នាក់អាស្រ័យ​​ជាមួយ​ ​បន្ទាប់​ពី​ជន​សង្ស័យ​រូប​នេះ​បាន​លែង​លះ​គ្នា​ជាមួយ​​ប្រពន្ធរបស់គេ​រួចមក ​។ អំឡុង​ពេល​​មក​រស់នៅស្នាក់​អាស្រ័យ​ជា​​​មួយ​ក្រុម​គ្រួសាឪពុកមា​បង្កើត​នោះ ជន​សង្ស័យ​ក៏មាន​ចិត្ត​ចាប់​អារម្មណ៏និង​បាន​លួច​ស្រ​លាញ់ ប្រពន្ធរបស់​ឪពុកមា​ខ្លួន​ឯង រហូត​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​ប្រពន្ធ​ឪពុក​មា​ខ្លួនឯង​យ៉ាង​ស៊ីជម្រៅ និង​ឈាន​ទៅ​រួម​មេត្រី​ជាមួយគ្នា​ទៀត​ផង​។ ​ទង្វើ​របស់ជន​សង្ស័យ​​ គឺកំពុង​​តែរូង​ថ្លើម​​ម្រម៉ាត់​ឪពុក​មាឱ្យ​​ឈឺខ្លោច​ផ្សា ។ ហើយ​ទំនាក់​ទំនង​ស្នេហា​លួច​លាក់​រវាង​ក្មួយ និង​ម្តាយ​មីង​សាច់ថ្លៃ ដែល​អូស​បន្លាយ​ពេល​ជាង​៣ឆ្នាំ​មក​ហើយ​នោះ គឺពិត​ជា​មិន​អាច​បិត​បាំង​ជិត​​នោះ​ទេ ដោយ​រឿង​នោះ​វា​បាន​បែក​ធ្លាយ​ដល់​បុរស​ជា​ឪពុក​មា ហើយ​ឪពុក​មារូប​នោះ​​ក៏បាន​បណ្តេញ​ក្មួយ​ចិត្តអប្រិយ​នោះ​ចេញ​ពី​ផ្ទះ​របស់ខ្លួន ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ទោះ​បី​ជា​ជន​សង្ស័យ​រូប​នេះ​ត្រូវ​ឪពុក​មាដេញ​ចេញ​ពី​ផ្ទះ ដើម្បី​បំបែក​ចេញ​ពី​ម្តាយ​មីងសាច់ថ្លៃ​យ៉ាង​ណា​ក្តី ក៏​អ្នក​ទាំង​ពីរ​នៅ​តែ​រត់រក​គ្នា​ដោយ​លួច​លាក់​ជា​បន្តបន្ទាប់​។ ជាក់ស្តែង​នៅ​វេលា​ម៉ោង ប្រហែល​ជា១០​ព្រឹក​ថ្ងៃ​ទី ៣០ តុលា ២០១៤ ជន​សង្ស័យ​បាន​នាំ​នារី​ជា​ម្តាយ​មីង​សាច់ថ្លៃ មក​ជួប​គ្នា​នៅ​ក្នុង​បន្ទប់ផ្ទះ​សំណាក់​យីហោ <<​អប្សរា​មាស >> ដែល​មាន​ទី​តាំង​ស្ថិតនៅ​ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សេន​ជ័យ  ហើយ​ក្នុង​ពេល​ដែល​ជួប​គ្នា​នោះ​ជន​សង្ស័យ និង ម្តាយ​មីង​សាច់ថ្លៃ បាន​សន្យា​រួម​រស់​ជា​មួយ​គ្នា​ជារៀង​រហូត ។ 

បើ​តាម​ប្រភព​ព័ត៌មាន​ពីសមត្ថកិច្ច​ដែល​បាន​ស្រង់សម្តីរបស់ជន​សង្ស័យធ្វើ​ការ​​សារភាពផ្ទាល់​មាត់​នោះ​​ បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្តបញ្ចប់ជីវិត​រួម​គ្នា ដើម្បី​គេច​ចេញ​ពី​ការ​តាម​បំបែក​ពី​បុរស​ជា​ឪពុក​មា ដោយ​សម្រេច​ថា​និង​លេប​ថ្នាំ​សម្លាប់ខ្លួន​ឱ្យស្លាប់​ទាំង​ពីរ​នាក់​ ។ ហើយមុន​នឹង​លេប​ថ្នាំ​សម្លា​ប់​​ខ្លួន​នោះ​ជន​សង្ស័យ​និង​ជនរង​គ្រោះ​បានសច្ចារូម​គ្នា​ថា​ <<ដើម្បីគេច​ពីការតាម​យាយី ពី​ឪពុក​មា និង ដើម្បី​បាន​រួម​រស់ជាមួយ​គ្នា​មានតែលេបថ្នាំសម្លាប់ខ្លួន​ជាមួយ​គ្នា​នោះទេ>> ។ គ្រាន់តែសច្ចាចប់​ ភ្លាម​នោះ​​នារី​ជា​ម្តាយ​មីង​សាច់ថ្លៃ ក៍បាន​លេប​ថ្នាំ​មុន​ជន​សង្ស័យ​ បន្ទាប់ម​ក៏មាន​អាការៈប្រកាច់បែក ពពុះមាត់ ឃើញ​​សភាព​នារីរង​គ្រោះ​ស្លាប់ពិបាកបែបនេះ​ ជន​សង្ស័យក៏សម្រេច​ចិត្តលែង​ចង់ស្លាប់ ហើយ​ក៏បាន​រឹត.ក នារីជាម្តាយ​មីង​បន្ថែម និង​បាន​យក​​​ក្រណាត់រឹត.ក ចង​ភ្ជាប់ទៅនឹង​ចង្រឹង​ក្បាលគ្រែ រួច​រត់គេច​ខ្លួន​បាត់ស្រ​មោល ​។ បច្ចុប្បន្ន​ជន​សង្ស័យត្រូវ​បាន​នគរបាលធ្វើការសាកសួរនិង​ឃុំខ្លួន​នៅ​ការិយាល័យព្រហ្មទណ្ឌ​នៃ​អធិការដ្ឋានខណ្ឌពោ​ធិ៍​សែន​​ជ័យ ។

គួរបញ្ជាក់ផងដែរ​ថា នារី​​អាយុ​ប្រហែលជាង​២០​ឆ្នាំ​ម្នាក់ ត្រូវគេ​ប្រទះឃើញ​ដេក​ស្លាប់ផ្កាប់​មុខនិង​មាន​ខ្សែ​រឹត.ក​​ក្នុង​ផ្ទះ​ សំណាក់​យីហោ​ «​អប្សរា​មាស» ខណៈ​អ្នក​បម្រើ​ចូល​ទៅ​សម្អាត​បន្ទប់ បង្កឱ្យមាន​ការ​​ភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​​១២ និង​១៥​នាទី​ថ្ងៃទី​៣១ តុលា ២០១៤ នេះ ស្ថិត​ក្នុងភូមិ​ប៉ប្រក សង្កាត់​កាកាប ខណ្ឌពោធិ៍​សែន​ជ័យ ដែល​ត្រូវគេ​សង្ស័យថា ជាករណី​​ឃាត​កម្ម​ ​។​ទោះ​បី​ជា​យ៉ាងណា គេ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញា​ណ​សព​នារី​រងគ្រោះនៅឡើយ ខណៈ​​សមត្ថ​កិច្ច​ជំនាញ​កំពុងធ្វើ​កោសល្យ​វិច័យ ។

ប្រភព​ពីម្ចាស់​ផ្ទះ​សំណាក់​បាន​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​​វេលា​ម៉ោង​​ប្រហែល​១០ព្រឹកថ្ងៃទី​៣០ តុលា ២០១៤ គេ​ឃើញ​នារី​រងគ្រោះ​ខាងលើ​រួម​ជាមួយ​មិត្តភក្តិ​ម្នាក់​ទៅ​ជួល​បន្ទប់​គេ​ង រហូតដល់ព្រឹក​ឡើង​អត់ឃើញ​នារីនោះចេញ​ពីបន្ទប់​វិញទេ ខណៈនោះ​អ្នកបម្រើ​ដើរ​ទោះទ្វារ​បំណង​សម្អាតបន្ទប់​ ក៏ប្រទះ​ឃើញ​​នារីរងគ្រោះ​​ស្លាប់បាត់ទៅហើយ​ ។​​​