ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់ដាយ​ដឹកកម្មករ​សំណង់​ពន្លះ​គ្នាពេញ​ទំហឹង​ជាមួយម៉ូតូ​សេ១២៥​ស្លា.ប់​ម្នាក់

9 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖​ យុវជន​ម្នាក់បាន​ស្លា​ប់ភ្លាមៗ​នៅនឹង​កន្លែង​ ក្នុងឧ​បទ្ទវហេតុ​គ្រោះ​ថ្នាក់ចរាចរ​ណ៍ មួយ​រវាង​ម៉ូ​តូ​និងរថយន្ត​ហ៊ីយ៉ាន់​ដាយ​ចំណុះ​មួយតោន​កន្លះ ​កាលពី​ព្រឹកថ្ងៃ​ទី៣១ ខែតុលា វេលា ម៉ោង៧​និង​១៥នាទី​លើ​បណ្តោយ​ផ្លូវ​៦០ម៉ែត្រ (តំបន់ឃ្យុងយូ) ក្នុង​ក្រុង​សៀមរាប​។

ខេត្ត​សៀមរាប ៖​ យុវជន​ម្នាក់បាន​ស្លា​ប់ភ្លាមៗ​នៅនឹង​កន្លែង​ ក្នុងឧ​បទ្ទវហេតុ​គ្រោះ​ថ្នាក់ចរាចរ​ណ៍ មួយ​រវាង​ម៉ូ​តូ​និងរថយន្ត​ហ៊ីយ៉ាន់​ដាយ​ចំណុះ​មួយតោន​កន្លះ ​កាលពី​ព្រឹកថ្ងៃ​ទី៣១ ខែតុលា វេលា ម៉ោង៧​និង​១៥នាទី​លើ​បណ្តោយ​ផ្លូវ​៦០ម៉ែត្រ (តំបន់ឃ្យុងយូ) ក្នុង​ក្រុង​សៀមរាប​។

សមត្ថកិ​ច្ចចរាចរណ៍​បាន​ឲ្យដឹង​ថា យុវជន​ដែល​បានរង​គ្រោះ​ថ្នាក់​ដល់​ស្លាប់នោះ​មាន​ឈ្មោះ ​​ឈុត ​សុខឃឿន​អាយុ​២៥ឆ្នាំ រស់​នៅភូមិ​កន្សែង ​ឃុំចាន់ស​ ស្រុក​សូទ្រនិគម ខេត្តសៀ​មរាប ​ជិះម៉ូតូ​សេ១២៥ ផលិតឆ្នាំ​២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ ១M-៨៧៨១ ។ រីឯរថយន្ត​ហ៊ីយ៉ាន់ដាយ​ដែល​ជិះ​ពេញទៅ​ដោយ​កម្មករ​សំណង់​ពាក់​ស្លាក​លេខភ្នំពេញ​២E-៦៨១៥ ។ ​សមត្ថកិច្ច​ចរាចរ​បាន​បន្តថា​ អ្នកបើ​កបរ​រថយន្ត​ឈ្មោះ ​គង់ កយ ​អាយុ២៦​ឆ្នាំ រស់​នៅភូមិ​ស្ពាន​ក្អែក ឃុំ​កណ្តែក ​ស្រុកបា្រសាទ​បាគង ខេត្ត​សៀម​រាប​ បានរត់​គេច​ខ្លួន​បាត់​ស្រមោល​ក្រោយ​ពេល​កើត​ហេតុភ្លាម ។

ប្រភព​ពីប្រជា​ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​នោះនិយាយ​ថា មុន​ពេល​កើត​ហេតុ​គេបាន ឃើញ​ជនរង​គ្រោះ​ជិះម៉ូតូ​តែម្នាក់ឯ​ងក្នុងទិស​ដៅពី​លិច​ទៅកើត ​ចំណែក​រថយន្ត​ហ៊ីយ៉ាន់​ដាយ បើកបរ​បញ្ច្រាស់​ទិស​គ្នាពី​កើត​មក​​លិច​ស្រាប់​តែមក​ដល់ចំណុច​កើត​ហេតុ​ដែល​មាន​ចម្ងាយ​ប្រមាណ​៥០០ម៉ែត្រ​ពីរង្វ់មូល​ផ្លូវ​៦០ម៉ែត្រ​(តំបន់ឃ្យុងយូ) ក៏បុក​គ្នាពេញ​ទំហឹងលា​ន់ដូចរន្ទះ​តែម្តង បណ្តាល​ឲ្យអ្នក​បើកម៉ូតូ​ស្លាប់​ភ្លាមៗ​នៅនឹង​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​ចរាចរណ៍​បាន​បន្ថែមឲ្យ​ដឹងថា ​បច្ចុប្បន្នរថយន្ត​និងម៉ូតូ​ត្រូវ​បាន​យកទៅ​រក្សា​ទុកនៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តសៀមារា​បដើម្បី​ធ្វើការដោះ​ស្រាយ​គ្នាទៅ​តាមនិតិវិ​ធីច្បាប់ ។ ​ចំណែក​សាក​សពជ​នរង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ចប្រគល់​ឲ្យក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យ ​តាមប្រពៃណី ។