ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​នៅ​ស្រុក​ឧត្តុង​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង

9 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស៊ីហ្រូមួយ​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្រ​បាក់​អស់​គ្មាន​សល់​ព្រម​ទាំង​សម្ភារ​ក្នុង​ផ្ទះ​ផងដែរ ។ អគ្គិ​ភ័យ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ តុលា ២០១៤ ស្ថិត​នៅ​ចំណុច​ភូមិ​រោង​ដំរី ឃុំ​ភ្នំ​តូច ស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ ។ ម្ចាស់ផ្ទះ​ឈ្មោះ​ខឹម ឡា ភេទ​ប្រុស អាយុ​

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​​ថ្ម​ក្រោម​ឈើ​លើ​ប្រក់​ស៊ីហ្រូមួយ​ខ្នង​ត្រូវ​អគ្គិភ័យ​លេប​ត្រ​បាក់​អស់​គ្មាន​សល់​ព្រម​ទាំង​សម្ភារ​ក្នុង​ផ្ទះ​ផងដែរ ។ អគ្គិ​ភ័យ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣១ តុលា ២០១៤ ស្ថិត​នៅ​ចំណុច​ភូមិ​រោង​ដំរី ឃុំ​ភ្នំ​តូច ស្រុក​ឧត្តុង ខេត្ត​កំពង់ស្ពឺ ។ ម្ចាស់ផ្ទះ​ឈ្មោះ​ខឹម ឡា ភេទ​ប្រុស  អាយុ​៥០ឆ្នាំ  ចំណែក​ប្រពន្ធ​ឈ្មោះ មឺុន ខន អាយុ​៤៩ឆ្នាំ  រស់នៅ​ក្នុង​ភូមិ-ឃុំ កើត​ហេតុ ។

ប្រ​ភព​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​រស់នៅ​ក្បែរ​ខាង​ផ្ទះ​ជន​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​កាល​បាន​ឃើញ​ភ្លើង​ឆាប​ឆេះ​ចេញ​ពី​ក្នុង​ផ្ទះ​មក និង​បាន​ឆេះ​រាល​ដាល ពេញ​បន្ទុក​តែម្តង ។ ប្រ​ភព​បាន​បន្ត​ទៀត​ថា ពេល​ឆេះ​ផ្ទះ​នោះ​ម្ចាស់​ផ្ទះ​មិន​បាន​នៅ​ផ្ទះ​ទេ ដោយ​ប្តីទៅ​រក​ស៊ី​នៅ​កោះ​កុង ចំណែក​ប្រពន្ធ​ទៅ​ធ្វើ​ការ​រោង​ចក្រ ។ ហើយ​នៅ​ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​ផ្ទះ​នោះ​ អ្នក​ជិត​ខាង​បាន​ទូរស័ព្ទ ប្រាប់​​ម្ចាស់​ផ្ទះ​  លុះពេល​ម្ចាស់​ផ្ទះ​មក​ដល់​គឺឃើញ​ផ្ទះ​នៅ​សល់តែ​ផេះ​ផង់ និង គ្រោង​ឆ្អឹង​តែតែប៉ុណ្ណោះ ។ គេនៅ​មិន​ទាន់ដឹង​ពី​ទំហំ​នៃការខូច​ខាត​នៅ​ឡើយ​ទេ​ដោយ​គ្រាន់តែ​ដឹង​ថា មាសប្រាក់ លុយ​កាក់មួយ​ចំនួន​ត្រូវ​បាន​ឆេះ​អស់ទៅហើយ​។

ប្រ​ភព​ពីនគរ​បាលស្រុក ឧត្តុង​បាន​ឱ្យ​ដឹង​ថា ជំហាន​ដំបូង​នគរ​បាល​សន្និដ្ឋាន​​​ថា អគ្គិ​ភ័យ​ឆាបឆេះ​នេះ​អាច​បណ្តាល​មក​ពី​ទុស្សេ​ខ្សែភ្លើង ។ នៅ​ក្នុង​ពេល​ភ្លើង​កំពុង​តែឆេះ​អ្នក​ជិត​ខាង​បាន​ដង​ទឹក​ដឹក​តាម​រឺុម៉កម៉ូតូ​​យក​មក​​ជះ​ពន្លត់​ទៅ​លើ​ផ្ទះ​ដែលកំពុង​ឆេះ​និង​ផ្ទះ​នៅ​ក្បែរ​ខាង​ដើម្បី​កុំឱ្យ​ភ្លើង​ឆេះ​រាល​ដាល​ទៅ​ផ្ទះ​ដ៍ទៃទៀត តែ​អំ​ណាច​ភ្លើង​កាន់តែខ្លាំង​ឡើង​ពេញ​បន្ទុក​មិន​អាច​ពន្លត់បាន​ឡើយ ។