ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ជាង​១០០នាក់​លើកគ្នា​មក​សាលា​ដំបូង​ខេត្តកំពង់ចាម​​​ទាម​ទារ​ដោះ​លែង​​ជន​ជាប់ចោទ​​៥នាក់​

9 ឆ្នាំ មុន

ខេត្ត​កំពង់ចាម ៖ ក្រុម​​បាតុករ​​រោង​ចក្រ​ស្បែក​ជើង «ជូ ហួយ» ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃជាង​១០០​នាក់ បាន​ជិះ​​រថយន្ត​នាំ​គ្នា​​មក​​តវ៉ា​ដល់​​មុខ​សាលាដំបូង​​ខេត្ត កាល​ពី​វេលា​​ព្រឹក​​ថ្ងៃ​ទី​​៣១ តុលា ២០១៤ ដើម្បី​ឱ្យ​​ដោះ​លែង​​កម្មករ​-​កម្មកា​រិនី​ចំនួន​៥​​នាក់ ដែល​កំពុង​​​ជាប់​​ឃុំ​នៅ​ពន្ធនាគារ​​ខេត្ត ​ដោយ​​ជាប់ចោទ​​ករណី​​​ដុត​បំផ្លាញ​សម្ភាររោងចក្រនា​ពេលក​ន្ល​ង​ទៅ​ថ្មី​ៗ​នោះ ​ព្រម​ទាំង​បង្ក​ឱ្យក​ម្លាំ​ង​សមត្ថ​

ខេត្ត​កំពង់ចាម ៖ ក្រុម​​បាតុករ​​រោង​ចក្រ​ស្បែក​ជើង «ជូ ហួយ» ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃជាង​១០០​នាក់ បាន​ជិះ​​រថយន្ត​នាំ​គ្នា​​មក​​តវ៉ា​ដល់​​មុខ​សាលាដំបូង​​ខេត្ត  កាល​ពី​វេលា​​ព្រឹក​​ថ្ងៃ​ទី​​៣១ តុលា ២០១៤ ដើម្បី​ឱ្យ​​ដោះ​លែង​​កម្មករ​-​កម្មកា​រិនី​ចំនួន​៥​​នាក់ ដែល​កំពុង​​​ជាប់​​ឃុំ​នៅ​ពន្ធនាគារ​​ខេត្ត ​ដោយ​​ជាប់ចោទ​​ករណី​​​ដុត​បំផ្លាញ​សម្ភាររោងចក្រនា​ពេលក​ន្ល​ង​ទៅ​ថ្មី​ៗ​នោះ ​ព្រម​ទាំង​បង្ក​ឱ្យក​ម្លាំ​ង​សមត្ថ​កិច្ច​ចំនួន​​៥​នាក់​​រង​របួសធ្ងន់​-ស្រាល​ផង​​ដែរ ។

លោក​ទាវ ធឿ​ន  ដែល​​បាន​ចូលរួម​ទាមទារ​នេះបាន​លើក​​ហេតុផល​ថា ចំពោះ​មូលហេតុ​ដែល​រូប​លោក​នាំ​គ្នា​​មក​កាន់​សាលា​ដំបូង​ខេត្ត​នេះ​ ដោយសារ​តែ​យល់​ឃើញ​កម្មករ​-​កម្មការិនី​ចំនួន​៥​នាក់ ​ក្នុង​ចំណោម​១០​នាក់  ដែល​សមត្ថកិច្ច​ចាប់​បញ្ជូន​មក​នោះ  ត្រូវ​បាន​​ដោះ​លែង​ទៅ​វិញ​៥​នាក់ ​នៅ​សល់​៥​នាក់ ​ពុំ​បាន​ប្រ​ព្រឹ​ត្ត​នូវ​ទ​ង្វើ​ខុសច្បាប់​នៅ​រោងចក្រ ជូ  ហួយ  ស្រុក​ជើងព្រៃ​ឡើយ ។

ក្នុង​ពេល​ដែល​ក្រុម​តវ៉ា​របស់​ពួក​គេ​ជិះ​រថយន្ត​ចេញពី​ស្រុក​ជើង​ព្រៃ​មក​កាន់​សាលាដំបូង​ខេត្តនេះ  មិន​មាន​ស្ថាប័ន​ណាមួយ​ធ្វើការ​ឃាត់​​រថយន្ត​មិនឱ្យ​មក​នោះ​ទេ ប្រសិនណាបើ​ការ​ទាមទារ​នៅ​ថ្ងៃនេះ  មិន​ទទួល​បាន​ជោគជ័យ ​ពួក​គេ​នឹង​បន្ត​ការ​ទាមទារ​បន្ថែម​ទៀត ។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព