ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​ប្រឆាំង​ភូមា​លោកស្រី​ស៊ូ​ជី យល់ព្រម​ចូលរួម​ការ​ជួប​គ្នា​កំពូល​មួយ​ជាមួយ​ប្រធានាធិបតី

9 ឆ្នាំ មុន

មេដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី បាន​យល់ព្រម​ចូលរួម​កាលពី​ថ្ងៃ​ទី​៣១ តុលា ក្នុង​ការ​ជួប​គ្នា​កំពូល​មួយ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​លោក​ថេ​ន សេន ខណៈ​សល់​ពេល​១​ឆ្នាំ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា ដែល​តាមដាន​យ៉ាង​ប្រកិត​ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន ។

មេដឹកនាំ​ប្រឆាំង​ភូមា លោកស្រី​អ៊ួ​ង សាន់​ស៊ូ​ជី បាន​យល់ព្រម​ចូលរួម​កាលពី​ថ្ងៃ​ទី​៣១ តុលា ក្នុង​ការ​ជួប​គ្នា​កំពូល​មួយ​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​លោក​ថេ​ន សេន ខណៈ​សល់​ពេល​១​ឆ្នាំ​ទៀត​ដល់​ការ​បោះ​ឆ្នោត​សភា ដែល​តាមដាន​យ៉ាង​ប្រកិត​ដោយ​ក្រុង​វ៉ា​ស៊ី​ន​តោន ។

លោកស្រី​ស៊ូ​ជី និង​ប្រ​ធានា​ធិ​ប​ធិ​បតី​កែទម្រង់ បាន​ដើរ​ចូល​ជាមួយ​គ្នា​ក្នុង​បន្ទប់​ប្រជុំ​នៅ​មុខ​បណ្តា​អ្នក​សារព័ត៌មាន​អន្តរជាតិ​ដែល​មក​កាន់​ទីក្រុង​ណៃ​ពិដោ​ក្នុង​ចំនួន​ច្រើន ។
ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទូរស័ព្ទ​មក​កាន់​សម​ភាគី​ភូមា​ដើម្បី​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​រៀបចំ​ការ​ជួប​គ្នា​កំពូល​នោះ ។ លោក​អូ​បា​ម៉ា ក៏​ទូរស័ព្ទ​មក​កាន់​លោកស្រី​ស៊ូ​ជី​ដែរ ដោយ​ជម្រាប​ប្រាប់​លោកស្រី​ពី​វិធី​ដែល​អា​មេ​រិ​ក​អាច​ជួយ​ទ្រទ្រង់​ដល់​ការ​ខិតខំ​ប្រឹងប្រែង​នានា​សំដៅ​ជំរុញ​បរិយាកាស​នយោបាយ​កាន់តែ​បើកចំហ​មួយ ។

ពេល​សន្ទនា​ជាមួយ​លោក​ថេ​ន សេន អតីត​ឧត្តមសេនីយ៍​ម្នាក់ ដែល​សន្យា​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី លោក​អូ​បា​ម៉ា គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​ដំណើរការ​បើកចំហ និង​គួរ​ឱ្យ​ជឿជាក់​សម្រាប់​ការ​រៀបចំ​បោះ​ឆ្នោត​សភា​នា​ឆ្នាំ​២០១៥ ។

គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី ត្រូវ​គេ​គិត​ថា ជា​អ្នក​ឈ្នះ​ក្នុង​ការ​បោះ​ឆ្នោត​នេះ​ដែល​អាច​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​សភា​ដើម្បី​ឱ្យ​លោកស្រី​ស៊ូ​ជី ឈាន​ទៅ​ជ្រើសរើស​ជា​ប្រធានាធិបតី ។

ទោះបី​យ៉ាងណា ការ​ជជែក​ដេញដោល​គ្នា​ខាង​នយោបាយ​ផ្តោត​ជុំវិញ​លើ​ប្រការ​ដែល​លោកស្រី​ស៊ូ​ជី អាយុ​៦៩​ឆ្នាំ ពុំ​អាច​ក្លាយជា​ប្រធានាធិបតី ។ រដ្ឋធម្មនុញ្ញ​សម័យ​របប​យោធា​បាន​រារាំង​លោកស្រី​ក្នុង​ការ​ឈាន​ឡើង​ធ្វើ​ប្រធានាធិបតី​ដោយ​រដ្ឋធម្មនុញ្ញ​នោះ​បញ្ជាក់​ថា លោកស្រី​រៀប​ការ​ជាមួយ​បុរស​បរទេស​ម្នាក់ ឬ​មានកូន​សញ្ជាតិ​បរទេស ពុំ​មែន​សញ្ជាតិ​ភូមា​ដែល​មិន​អាច​កាន់​អំណាច​កំពូល​បាន ។​ នេះ​ជា​លើក​ដំបូង​ដែល​មានការ​ជួប​គ្នា​កំពូល​បែប​នោះ​ចាប់តាំងពី​ការ​រំលាយ​របប​យោធា​កាលពី​ឆ្នាំ​២០១១ មក ។

ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ​មាន​គណៈកម្មការ​សភា​មួយ​ទទួល​បន្ទុក​ពិនិត្យ​លទ្ធភាព​នៃ​ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ តែ​រហូត​មក​ទល់​ពេល​នេះ​ពុំ​ទាន់​មាន​ចេញ​ការ​ប្រកាស​អ្វីមួយ​នៅឡើយ​។ បន្ទាប់​មក​សភា​បច្ចុប្បន្ន​ត្រូវ​អនុម័ត​ការ​ផ្លាស់​ប្តូរ​រដ្ឋធម្មនុញ្ញ​នេះ ដែល​ទាល់តែ​មានការ​គាំទ្រ​របស់​សមាជិក​សភា​ពី​៧៥% ឡើង​ទៅ ។

អ្នកជំនាញ​ការ​លោក​ខាងលិច​ម្នាក់​នៅ​ភូមា ដែល​មិន​បញ្ចេញ​ឈ្មោះ​ធ្វើការ​វិភាគ​ថា នា​ពេល​នេះ​នៅ​ភូមា​អាច​មាន​ភាព​តានតឹង​នានា ហើយ​ការ​ជួប​គ្នា​កំពូល​នោះ​ជា​ឱកាស​ដ៏​សំខាន់​បំផុត​ដើម្បី​ឱ្យ​អ្វី​ៗ​ដើរទៅ​មុខ​ឆ្ពោះទៅ​រក​ការ​ស្រុះស្រួល​គ្នា​មួយ ៕