ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា ជួប​ជ​បុ​៉​ន ឯ​សែន រ៉ា​ឌី ជួប​ថៃ​នៅ​លើ​រេញ​ខេត្តស្វាយរៀង

9 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​លើ​សង្វៀន​ទី​រួម​ខេត្តស្វាយរៀង​ថ្ងៃ​សៅរ៍ ទី​១ វិច្ឆិកា​នេះ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​មួយ​នឹង​កើតឡើង​ដែល​មាន​កីឡាករ​កម្ពុជា និង​បរទេស​ចូលរួម​រហូត​ដល់​ទៅ​១០​គូ ។ ក្នុង​នោះ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ គឺ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​កីឡាករ​ជប៉ុន​ឈ្មោះ YU SUKE និង​សែន រ៉ា​ឌី មក​ពី​ក្លិប​អប្សរា​ក្បាច់គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ឡាវ​ឈ្មោះ THORNG BARNG ។

ខេត្តស្វាយរៀង ៖ នៅ​លើ​សង្វៀន​ទី​រួម​ខេត្តស្វាយរៀង​ថ្ងៃ​សៅរ៍ ទី​១ វិច្ឆិកា​នេះ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​មួយ​នឹង​កើតឡើង​ដែល​មាន​កីឡាករ​កម្ពុជា និង​បរទេស​ចូលរួម​រហូត​ដល់​ទៅ​១០​គូ ។ ក្នុង​នោះ​គូ​ដែល​គេ​ចាប់អារម្មណ៍​ជាងគេ គឺ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​កីឡាករ​ជប៉ុន​ឈ្មោះ YU SUKE និង​សែន រ៉ា​ឌី មក​ពី​ក្លិប​អប្សរា​ក្បាច់គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​មក​ពី​ប្រទេស​ឡាវ​ឈ្មោះ THORNG BARNG ។

កីឡាករ​យ៉េន ឌី​ណា គឺជា​ម្ចាស់​ខ្សែក្រវាត់ CBF ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ លើក​នេះ​គេ​ត្រូវ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ជ​បុ​៉​ន បុ​៉​ន្តែ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ យ៉េន ឌី​ណា បាន​ធ្វើការ​គ្រប់គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​នេះ​អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ ។ ចំពោះ​តំណែង​មួយ​នេះ​ទៀត គឺ​បាន​មក​ពី​ការ​ប្រកួត​ឈ្នះ THORNG BARNG តាំងពី​ឆ្នាំ​២០១២ មក​ម្ល៉េះ ។ បុ​៉​ន្តែ​លើក​នេះ​អ្នក​ដែល​ត្រូវ​ឡើង​មក​ប្រកួត​ដណ្តើម​មិនមែន​ជា THORNG BARNG ឡើយ គឺ​គេ​បាន​ដាក់​ឱ្យ YU SUKE ជា​អ្នក​ប្រកួត​ដណ្តើម​វិញ ។

គេ​ធ្លាប់​បានដឹង​រួច​មក​ហើយ​ថា អ្នក​ប្រដាល់​ជនជាតិ​ជ​បុ​៉​នរូ​ប​នេះ គឺជា​ជើង​ខ្លាំង​មួយ​រូប​នៅ​ប្រទេស​ថៃ ។ ម្យ៉ាងវិញទៀត​នោះ គេ​ថែម​ទាំង​ធ្លាប់​បាន​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ចំនួន​២​លើក​រួច​មក​ហើយ ដែល​លើក​ទី​១ នៅ​សណ្ឋាគារ​ណា​ហ្គា​វើ​ល​កាលពី​ឆ្នាំ​មុន បើ​ទោះជា​ប្រកួត​ចាញ់​ពិន្ទុ សែន រ៉ា​ឌី មែន បុ​៉​ន្តែ​គេ​បា​នប​ន្ស​ក់​ទុក​នូវ​ស្នាម​របួស​យ៉ាង​ធ្ងន់​ឱ្យ សែន រ៉ា​ឌី គឺ​ធ្វើ​ឱ្យ​ថ្គាម សែន រ៉ា​ឌី ត្រូវ​បាក់​សម្រាក​ព្យាបាល​អស់​ជិត​កន្លះ​ឆ្នាំ​ឯណោះ ។ ចំណែក​ការ​ប្រកួត​លើក​ទី​២ សែន រ៉ា​ឌី នៅ​តែ​បន្ត​យកឈ្នះ​ពិន្ទុ​លើ YU SUKE បាន​ដដែល ។ បាន​ន័យ​ថា ការ​មក​ជាន់​លើ​សង្វៀន​ស្រុក​ខ្មែរ​ទាំង​២​លើក ចាញ់​ទាំង​២​លើក​ជាប់​គ្នា ទោះបី​យ៉ាងណា សម្រាប់​ការ​មក​ប៉ះ​ជាមួយ យ៉េន ឌី​ណា លើក​នេះ​គេ​នៅ​តែ​មានការ​បារម្ភ​ខ្លាច​ក្រែងតែ យ៉េន ឌី​ណា មិន​អាច​ការពារ​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​នេះ​បាន ។

គូ​នេះ​មាន​ប្រវត្តិ​ប្រកួត​មិន​លើស​គ្នា​បុ​៉​ន្មា​ន​ឡើយ​។ យ៉េន ឌី​ណា ប្រកួត​បាន​ចំនួន​៥៩​ដង ឈ្នះ​៥៥​ដង ចាញ់​តែ​៤​ដង​បុ​៉​ណ្ណោះ និង​បាន​វាយ​ផ្តួល​គូប្រកួត​ឱ្យ​ចាញ់​សន្លប់​នៅ​លើ​សង្វៀន​បាន​រហូត​ដល់​ទៅ​១៧​ដង ។ ចំណែក YU SUKE វិញ ធ្លាប់​ប្រកួត​បាន​ចំនួន​៥០​ដង ឈ្នះ​៣៥​ដង ចាញ់​១៥​ដង និង​បាន​វាយ​ផ្តួល​គួ​ប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀន​បាន​ចំនួន​៦​ដង ។ ចំណែក​សែន រ៉ា​ឌី ធ្លាប់​ប្រកួត​ជាមួយ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម THORNG BARNG មក​ពី​ឡាវ​មួយ​លើក​រួច​មក​ហើយ​នៅ​សង្វៀន​ខេត្តតាកែវ ។ បុ​៉​ន្តែ​កាល​ណោះ​គេ​បាន​យកឈ្នះ​អ្នក​ប្រដាល់​មក​ពី​ឡាវ​រូប​នោះ​ដោយ​ពិន្ទុ​ទាំង​លំបាក​បំផុត ។ សែន រ៉ា​ឌី ធ្លាប់តែ​ធ្វើ​ឱ្យ​អ្នក​មើល​ភាគច្រើន​មាន​ទំនុកចិត្ត​បំផុត ព្រោះតែ​គេ​មាន​ស្នៀត​ប្រយុទ្ធ​នៅ​លើ​សង្វៀន​យ៉ាង​សម្បូរ​បែប​។ បុ​៉​ន្តែ​សម្រាប់​ការ​មក​ប៉ះ THORNG BARNG លើក​ទី​១ គឺ​ប្រកួត​អន់​បំផុត គេ​ស្ទើរតែ​មិន​ជឿ​ថា សែន រ៉ា​ឌី អាច​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​មក​ពី​ឡាវ​រូប​នោះ​ទេ ទើប​លើក​នេះ​គេ​រង់ចាំ​មើល​ថា តើ THORNG BARNG អាច​សងសឹក​បាន​សម្រេច​ឬ​អត់ ។

នៅ​លើ​សង្វៀន​នោះ​ដែរ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​មក​ពី​បារាំង​ឈ្មោះ MOR KAN ។ សា​រឿ​ន ថា​ន់ មក​ពី​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​ឡាវ LAM TAKKHON ។ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​ក្បាច់គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ជ​បុ​៉​ន KA EY YO ។ ម៉​ន វី​រៈ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​កីឡាករ​ជ​បុ​៉​ន TO LA ។ បាង កា​យ៉ាក មក​ពី​ក្លិប​វី​អាយ​ភី​ចំការមន ប្រកួត​ជាមួយ​កីឡាករ​ថៃ NEV DAM ។ កំពែង ខ្មៅ មក​ពី​ក្លិប​វី​អាយ​ភី​ចំការមន ប្រកួត​ជាមួយ ឆ​ន ច​ន្នី មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ។ ទឹម សុ​ផា​នី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ ម៉​ន សុវណ្ណ មក​ពី​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក និង​សរ សី មក​ពី​ក្លិប​គិរីវង់​សុខ​សែន​ជ័យ ប្រកួត​ជាមួយ ងួ​ន ម៉ា​នុ​ត មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ៕