ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បង្កើត​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​ជា​ផ្លូវការ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​របស់​ខ្លួន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​បង្កើត​សហព័ន្ធ​កីឡា​ថ្មី​មួយទៀត​នៅ​កម្ពុជា គឺ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា (E-SPORTS) ឬ (E-Sport Federation Cambodia) អាណត្តិ​ទី​១​ជា​ផ្លូវការ​ដែល​មាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨ ។

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០១៤ នៅ​ទីស្នាក់ការ​របស់​ខ្លួន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ប្រកាស​ឱ្យ​ដឹង​ពី​ការ​បង្កើត​សហព័ន្ធ​កីឡា​ថ្មី​មួយទៀត​នៅ​កម្ពុជា គឺ​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា (E-SPORTS) ឬ (E-Sport Federation Cambodia) អាណត្តិ​ទី​១​ជា​ផ្លូវការ​ដែល​មាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៨ ។

សម្រាប់​អាណត្តិ​ទី​១ សហព័ន្ធ​នេះ​មាន​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ចំនួន​៩​រូប ដែល​មាន​ប្រធាន​គឺ​លោក ជី សិលា​, លោក ង៉ោ សាង ជា​អនុប្រធាន​, លោក លន់ សាម​ឌី ជា​អគ្គលេខាធិការ​, លោក ជាន ចាន់​រា​៉ ជា​អគ្គលេខាធិការ​រង និង​លោកស្រី ឡុ​ង សមា​៉​លី អគ្គហិរញ្ញិក រួម​ជាមួយ​សមាជិក​៤​រូប​ទៀត ។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​ចូលរួម​ប្រកាស​សហព័ន្ធ​ថ្មី​នេះ បាន​លើក​ឡើង​ថា ការ​បង្កើត​ឱ្យ​មាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា ជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​កីឡា​នេះ​កំពុង​រីក​ចម្រើន​នៅ​ទូ​ទាំង​ពិភពលោក​។ លោក​បន្ត​ថា ចំពោះ​ប្រទេស​កម្ពុជា គឺ​ចាប់ផ្តើម​បង្កើត​សហព័ន្ធ​នេះ​ឡើង​ក្រោយ​គេ ខណៈ​ដែល​នៅ​ក្នុង​អាសា​៊​ន​មាន​៦​ប្រទេស​បាន​ចូល​ជា​សមាជិក​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ​រួច​ហើយ គឺ​វៀតណាម​, ថៃ​, សិង្ហ​បុរី​, ហ្វ៊ី​លី​ពី​ន​, មា​៉​ឡេ​ស៊ី និង​ឥណ្ឌូ​ណេ​ស៊ី និង​បាន​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជា​រៀង​រាល់​ឆ្នាំ ។

លោក​អគ្គលេខាធិការ​រូប​នេះ​បាន​បន្ថែម​ថា គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​មោទនភាព​ណាស់​ដែល​បាន​ធ្វើ​ឱ្យ​វិស័យ​កីឡា​មាន​ភាព​សំបូរ​បែប​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​កីឡា​ជា​វិស័យ​មួយ​មាន​ចរាចរណ៍​ទឹកប្រាក់​នៅ​លើ​ពិភពលោក​ច្រើន​ជាង​វិស័យ​សិល្បៈ​ទៅ​ទៀត ។ ម្យា​៉​ង​ទៀត​យើង​បង្កើត​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​នេះ គឺ​សម​ស្រប​តាម​សម័យកាល​បច្ចេកវិទ្យា​ទំនើប ហើយ​កីឡា​ក៏​មានកា​រវិ​វ​ឌ្ឍ​ឈាន​ទៅ​រក​ភាព​ទំនើប​កម្ម​ដ៏​សំបូរ​បែប​ថែម​ទៀត​ផង ។ ប្រធាន​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា លោក ជី សិលា បានឱ្យ​ដឹង​ថា ការ​បង្កើត​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​នេះ​ឡើង​គឺ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ជំរុញ​លើ​ការ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​កីឡា​នេះ​ឱ្យ​ស្រប​តាម​គោលនយោបាយ​កីឡា​ជាតិ និង​គោលការណ៍​កីឡា E-SPORTS អន្តរជាតិ ។ លោក​បន្ត​ថា កីឡា​អេ​ឡិច​ត្រូ​និក នឹង​ជួយ​បណ្តុះ​ប្រាជ្ញា ស្មារតី និង​ភាព​ឆ្លាត​វៃ​របស់​អត្ត​ព​លិ​ក ហើយ​ជំរុញ និង​លើកកម្ពស់​កីឡា​មួយ​នេះ តាម​រយៈ​តម្លៃ​មនុស្សជាតិ អប់រំ​វប្បធម៌ សាមគ្គី និង​សន្តិភាព ។ លើស​ពី​នេះ​សហព័ន្ធ​នឹង​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ ដោយ​ប្រកាន់ខ្ជាប់​នូវ​និយាម​បច្ចេកទេស (Fair Play) ។

គួរ​បញ្ជាក់​ផង​ដែរ​ថា E-SPORTS ត្រូវ​បាន​គេ​ស្គាល់ និង​រៀបចំ​ការ​ប្រកួត​ដំបូង​តាំងពី​ឆ្នាំ​១៩៧២ នៅ​សហរដ្ឋអាមេរិក ។ បន្ទាប់​មក​សហព័ន្ធ​កីឡា​អេ​ឡិច​ត្រូ​និក​អន្តរជាតិ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​មាន​សមាគម​កីឡា​អេ​ឡិច​ត្រូ​និក​ចំនួន​៩ គឺ​ដា​ណឺ​ម៉ាក កូរ៉េ​ខាងត្បូង អា​ល្លឺ​ម៉​ង់ អូ​ទ្រី​ស បែ​ល​ហ្សុ​ិ​ក ហុ​ល្លង់ ស្វី​ស វៀតណាម និង​កោះ​តៃវ៉ាន់ ។ សហព័ន្ធ​នេះ​មាន​ទីស្នាកការ​កណ្តាល​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​បច្ចុប្បន្ន​មាន​សមាជិក​ចំនួន​៤៦​ប្រទេស ៕